• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅចិន


 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅចិន
 

 នាយប់​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈ ប្រតិ​ភូ​ជាន់ខ្ពស់រដ្ឋសភាវៀតណាម បានមកដល់ទីក្រុងហាណូយ បញ្ចប់ប្រកប​ដោយ​ជោគ​ជ័យ​នូវ​ដំណើរ​ទស្សន​កិច្ច​ជាផ្លូវការនៅចិន តាមការអញ្ជើញរបស់ ប្រធានគណៈកម្មាធិ ការអចិន្ត្រៃយ៍​នៃសភា​តំណាង​ប្រជាជ​ន​ទូទាំង​ប្រទេស​ចិន លោក Li Zhanshu។

ក្នុងអំឡុង​ពេ​លពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩​ នៅប្រទេសចិន ប្រធានរដ្ឋសភា វៀតណាម លោកស្រី ​Nguyen Thi Kim Ngan បានអញ្ជើញចូលជួបសម្តែងការគួរសម ប្រធានរដ្ឋចិនលោក Xi Jinping; ជួបពិភាក្សា​ជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Li Zhanshu និង​ជួបសវនាការជាមួយប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនលោក Wang Yang ផងដែរ​។ ក្នុងឱកាសនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងប្រធានគណៈ​កម្មាធិការ​អចិន្ត្រៃយ៍​ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិ​ន លោក Li Zhanshu បានអញ្ជើញ​ចូលរួម​កម្ម​វិធីសិល្បៈ​ “ស្ពានមិត្ត ភាព” នៃអំឡុងថ្ងៃប្រារព្ធទិវាវប្បធម៌វៀតណា​មនៅចិន។

ក្នុង​ក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅចិនលើកនេះ លោកស្រី​ប្រធាន​រដ្ឋសភានិង​គណៈប្រតិភូ​ជាន់​ខ្ពស់​រដ្ឋសភា​វៀត​ណាម បានទៅទស្សនាទីក្រុង Nanjing, ទីក្រុង Suzhou ខេត្ត Jiangsu និងទទួលជួបជាមួយថ្នាក់​ដឹកនាំ​មៃសម្ព័ន្ធ​ក្រុមហ៊ុន​ធំៗមួយចំនួនរបស់ចិនផ​ងដែរ។
 
ដំណើរទស្សន​កិច្ចជាផ្លូវការនៅចិនរបស់លោកស្រីប្រធានរដ្ឋសភាពោរពេញទៅដោយអត្ថន័យសំខាន់ ក្នុងការ​រក្សា​​ជំនួប​ប្រាស្រ័យ​ជាន់ខ្ពស់រវាងបក្សទាំងពីរ ​រដ្ឋទាំងពីរនិងរួម​ចំណែកពង្រឹង​និងបង្កើន​ជំនឿជាក់​នយោបាយ​ ក៏ដូចជាអភិវឌ្ឍន៍ទំនាក់ទំនងដៃ​គូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យ​វៀតណាម​-ចិន។ ឆ្លៀតឱកាស​នេះ ប្រធា​នរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និ​ងប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃស​ភាតំ​ណាងប្រជាជនទូទាំងប្រទេសចិន ​លោក Li Zhanshu បានធ្វើការពិភាក្សាលើវិធានការមួយចំនួ​ន សំដៅអ​នុវត្តន៍​ប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងសហប្រតិបត្តិការ​ដែល​បានចុះហត្ថលេខានាឆ្នាំ ២០១៥ រវាងរដ្ឋសភាវៀតណាមនិងសភាទូទាំ​ងប្រទេស​ចិនផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top