• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញ​ជួបសវនាការជាមួយប្រធានសភា​ប្រឹក្សានយោបាយប្រជាជន​ទូទាំង​ប្រទេសចិនលោក Wa​ng Yang​

 នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ​២០១៩ នៅមហាសាលប្រជាជន រដ្ឋធានីប៉េកាំង​ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួប​ សវនាការ​ជាមួយ​ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន លោក Wang Yang។​ 
 
នៅ​ជំនួប​នេះ លោកស្រី Nguyen Thi Kim Ngan បានវាយ តម្លៃខ្ពស់​ចំពោះ​លទ្ធផល​សហប្រតិ​បតិ្តការ​នាពេលកន្លង​ទៅរវាងរណសិរ្សមាតុ ភូមិវៀតណាម​ ជាមួយសភាប្រឹក្សានយោបាយប្រជាជនទូទាំង​ប្រទេស​ចិន។ លោកស្រីបាន​ស្នើអោយលោក Wang Yang បន្តយកចិត្តទុកដាក់ បញ្ជាណែនាំ អោយសភាប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​សហការយ៉ាងស្អិតរមួតជា​មួយ រណសិរ្សមាតុភូមិវៀតណា​ម ដើម្បី​អនុវត្តន៍​ខ្លឹមសារ​នានាក្នុ​ង​អនុស្សរណៈ​យោគ​យល់គ្នា ស្ដីពីកម្មវិធីសហប្រតិបតិ្ត​ការដំណាក់កាល ២០១​៤- ២០១៩។ លោក​ស្រី ប្រធានរដ្ឋ​សភាវៀត​ណាម បាន​ស្នើអោយ​ភាគីទាំង​ពីរបង្កើន​កិច្ចសហប្រតិ​បតិ្តការ​ដើម្បី​រៀបចំ​ដំណើរ​ទស្សនកិច្ច​និងជំនួបប្រាស្រ័យជាន់ខ្ពស់ទ្វេ​ភាគីនាពេលខាង មុខ ក៏​ដូចជាអនុវត្តន៍ប្រកប​ដោយប្រសិទ្ធភាព​នូវយន្តការ​សហប្រតិ​បតិ្តកា​រលើ វិស័យសំខាន់ៗដូចជា ការទូ​ត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជក​ម្មនិង វប្បធម៌ជាដើ​ម។​ ទន្ទឹមនឹងនោះ ជំរុ ញកិច្ចស​ហប្រតិបតិ្តការរវាងបណ្ដាតំបន់​និង រវាងប្រជាជន​​នៃប្រទេ​សទាំង​ពី​​រ​ ជាពិសេសគឺជំ​នាន់វ័យក្មេង ព្រម​ទាំងជំរុញការ ឃោសនា​អំពីប្រពៃណី​មិត្តភាព​រវាង​វៀត​ណាម​និង​ចិន​សំដៅ​អភិវឌ្ឍន៍​ទំនាក់​ទំនងទ្វេភាគីផងដែរ។
 
ជាការឆ្លើយតប ​ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនលោក Wang Yang បានវាយតម្លៃ​ខ្ពស់ចំពោះ​ទំនាក់ទំនង​រវាងបក្សទាំង​ពីរ រដ្ឋទាំងពីរ។ ចំពោះ ​បញ្ហានៅសមុទ្រ លោកបានលើកច្បា​ស់ថា ថ្នាក់ដឹក​នាំជាន់​ខ្ពស់នៃ​ប្រទេស​ទាំង ពីរបានឯកភាពលើការយោ​គយល់រួម ហើយដោយឈរលើការជឿទុកចិត្ត​គ្នា ខាង​នយោបាយ​នោះ គឺភាកីទាំងពីរអាចដោះស្រា​យបញ្ហានានាដែលមានការ ខ្វែ​ងគំនិត​ដើម្បី​រក្សាស្ថិរភាព​នៅ​សមុទ្រ​។ លោក Wang Yang ក៏បានសម្ដែង គោល​បំណង​ចង់បង្កើ​នកិច្ចសហប្រតិបតិ្តការរវាងសភា​ប្រឹក្សា​នយោបាយ​ ប្រជាជនចិន​ជាមួយរណ​សិរ្សមាតុភូមិវៀតណាម ក៏ដូចជារវាងអង្គការ​វិជ្ជាជីវៈ ចំនួន៣៤អង្គភា​ពរបស់​ចិន​​ជាមួយ​អង្គការ​នយោបាយ​សង្គមនានារបស់វៀត ណាម​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top