• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅ​បំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅម៉ារ៉ុក, ​បារំាង ​ធ្វើទស្សនកិច្ច​និង​ជួប​ធ្វើការ​ជាមួយ​សភាអឺរ៉ុប​,ចូលរួម​ IPU 140​​

 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan នឹង​អញ្ជើញ​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​រដ្ឋសភា​វៀត​ណាម​ ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះ​រាជាណាចក្រម៉ារ៉ុក និងបារាំង​; បំពេញ​ទស្សន​កិច្ច​និង​ជួប​ធ្វើកា​រ​ជាមួ​យ​សភាអឺរ៉ុប និងចូលរួមមហាសន្និបាតលើកទី១៤០ នៃសហភាព​អន្តរសភា​ពិភពលោក​និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​នានា ​នៅទីក្រុង Doha ប្រទេសកាតា ចាប់ពីថ្ងៃទី២៨ខែមីនាដ​ល់ថ្ងៃទី៨ខែមេសា​ឆ្នាំ២០១៩។

យោង​តាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាបានឲ្យដឹងថា ដំណើរ​ទស្សនកិច្ច​និង​ចូលរួម​បណ្តាកិច្ច​ប្រជុំលើក​នេះរបស់​ប្រធាន​រដ្ឋសភាវៀត​ណាម​គឺតបតាម​ការអញ្ជើញ​របស់​ប្រធាន​រដ្ឋសភា​ម៉ារ៉ុក​ លោក Habib El Malki, ប្រធានសភាបារាំង លោក​ Richard Ferrand, ប្រធានសភាអឺរ៉ុប ​(EP) លោក Antonio Tajani, ប្រធាន​សហភាពអន្តរសភា​ពិភពលោក (IPU) លោក Gabriela C​uevas Barron និងប្រធាន​សភាកា​តា ​Ahmad Bin Abdullah Al Mahmoud ផង​ដែរ៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top