• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមអញ្ជើញជួបសំណេះសំណាលជាមួយបណ្ដាអ្នកអក្សរសាស្ត្រនិងសិល្បៈករជាគំរូ

 នៅក្នុងជំនួបនាថ្ងៃទី២២ ខែមករា ឆ្នាំ​២០១៩ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បាន​កោត​សរសើរ​រាល់ការខិតខំប្រឹងប្រែងនិងកា​ររួម ចំណែករបស់មជ្ឈដ្ឋាន​​អ្នកអក្សរសាស្ត្រ និ​ង សិល្បៈ​ករនា​ពេល​កន្លង​ទៅ ​ដែលបាន បង្ហាញកា​រជក់ចិត្ត ការទទួ​លខុសត្រូវ ទេពកោសល្យនិង​នវានុវត្តភាពរបស់ខ្លួន ​ដើម្បីជំនះ​ពុះពារ​លើការ​លំបាក ហើយ​បង្កើតឡើងស្នាដៃដែលមានតម្លៃជាច្រើ​ន ក៏ដូចជាបង្ហាញនូវអ​ត្តសញ្ញាណ​​ដោយ​ឡែក​នៃ​វប្បធម៌​វៀត​ណាម​ ទៀត​ផង​។ 
 
ទន្ទឹម​នឹងនោះ រួមចំណែកឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដនិងរស់រវើកអំពីជីវភាព នយោបាយ សេដ្ឋកិច្ច វប្បធម៌​និង​សង្គម​របស់ប្រទេសជាតិ​ផងដែរ។ លោកស្រី ប្រធានរដ្ឋសភាវៀតណាមអញ្ជើញមា​នប្រសាសន៍ថា៖
 
​“ដោយ​យល់ឃើញយ៉ាងច្បាស់អំពីឋានៈ តួនាទីនិងការរួ​មចំណែកដ៏ធំធេង នៃវប្បធម៌ អក្សរសា​ស្ត្រនិងសិល្បៈ បក្សនិង​រដ្ឋវៀត​ណាម​ជានិច្ចកាលយកចិត្តទុក ដា​ក់ដល់ការងារកសាង សុ​ក្រិតគោលជំ​ហរ គោល​នយោបាយ​និង​ច្បាប់​ដែល​ មានលក្ខណៈពិសេសដោយឡែក​ចំពោះផ្នែកអក្សរសាស្ត្រនិងសិល្បៈ​ ក៏ដូចជា សមស្របទៅ​នឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​របស់ប្រទេសជាតិផងដែ​រ។ បក្សនិង រដ្ឋ​ក៏គោរព​ការច្នៃប្រឌិត​ប្រកប​ដោយសេរីភាព​របស់សិល្បៈក​រ ហើយខិតខំប្រឹង​ ប្រែងបង្កលក្ខណៈងាយស្រួ​លដើម្បី​អោយ​បងប្អូន​អ្នកអក្សរ​សាស្ត្រសិល្បៈ​ករអាច​ពង្រីក​សមត្ថភាព​របស់ខ្លួន ផងដែរ”។​
 
ប្រធានរដ្ឋសភាលោកស្រី N​guyen Thi Kim Ngan មានគោលបំណងថា មជ្ឈ​ដ្ឋានអ្នកអក្សសាស្ត្រសិល្បៈករ​ នឹងហ៊ាន​ឆ្លុះបញ្ចាំងអំពីបញ្ហាក្ដៅគគុកក្នុង សង្គ​ម ក៏ដូចជាក្នុងវិស័យសន្តិសុខកា​រពារជាតិ ព្រមទាំងរកឃើ​ញនិង​ឆ្លុះ​បញ្ចាំង​ អំពីកត្តាថ្មីៗ ការងារល្អ​ បញ្ហាកើតឡើងក្នុងសង្គម ​ចូលរួមយ៉ាងសកម្មនិងមា​នការ ទទួល​ខុស​ត្រូវក្នុង​ភារកិច្ចនានា​នៃសង្គមទាំង​មូល ជាពិសេសគឺការតស៊ូប្រឆាំង នឹងអំពើពុករលួ​យនិងភាពអាក្រក់ផង​ដែរ៕ ​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top