• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួប សវនាការជាមួយប្រធានរដ្ឋសភាកម្ពុជានិងប្រធានព្រឹទ្ធសភាកម្ពុជា


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសវនាការជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេច សាយ ឈុំ 

 នាថ្ងៃទី១៥ ខែមករា ឆ្នាំ​២០១៩ នៅខាងក្រៅកិច្ចប្រជុំជាប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើក​ទី​២៧​ នៅខេត្តសៀមរាប ​កម្ពុជា ​ប្រធានរដ្ឋសភាវៀ​ត​ណាម លោកស្រី ​Nguyen Thi Kim Ngan បា​ន​អញ្ជើញ​ជួប​សវនាការ​ជាមួយ​ ប្រធានរដ្ឋសភាកម្ពុជា សម្ដេច ហេង សំរិន​។
 
នៅក្នុង​ជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានសម្ដែងនូវគោល បំណងថា នាពេលខាងមុខ រដ្ឋសភា​ទាំង​ពីរ​នឹងបន្តផ្លាស់ប្ដូរគណៈប្រតិភូ សិក្សា រៀនសូត្របទពិសោធន៍របស់គ្នាទៅវិញទៅមក ព្រមទាំង​បន្ត​អនុវត្តន៍​គម្រោង ជួយឧបត្ថម្ភកុំព្យូទ័រ និងផែនការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់កម្ពុជា ផងដែរ។ លោកស្រី​ប្រធាន​រដ្ឋសភាវៀតណាមមានគោល​បំណងថា រដ្ឋសភា កម្ពុជាបន្តយកចិត្ត​ទុកដាក់​ ជួយ​ឧបត្ថម្ភ​ដល់​សហគមន៍​ប្រជាជន​វៀតណាមដែល កំពុងរស់នៅក​ម្ពុជា បង្កលក្ខណៈ​ងាយ​ស្រួល​សម្រាប់​សហគមន៍​ធុរកិច្ច​ជន​វៀត​ណាម​ អភិវឌ្ឍន៍សកម្មភាពផលិ​តកម្មអាជីវកម្ម ព្រមទាំងយកចិ​ត្តទុក​ដាក់ បញ្ជា​ណែនាំ​ អោយ​សម្រេច​ការងារ​ខ័ណ្ឌសី​មា​បោះបង្គោលព្រំ​ដែន​យ៉ាង​ឆាប់ៗ​ផង​ដែរ​។
 ​
អញ្ជើញ​ឆ្លើយតបវិញ ប្រធានរដ្ឋសភាកម្ពុជាសម្ដេច ហេង សំរិន បានថ្លែង អំណរគុណចំពោះរដ្ឋសភាវៀតណាម ដែល​បាន​ជួយបណ្ដុះបណ្ដាលធនធា​ន មនុស្សក្នុងវិស័យប​ច្ចេកវិទ្យាព័ត៌មាននិង​បច្ចេកទេស ព្រម​ទាំង​ថ្លែង​អំណរ​គុណ ចំពោះគម្រោង​អគាររដ្ឋសភា​ដែលបក្ស រដ្ឋនិងប្រជាជនវៀតណាមប្រ​គល់ជូនផងដែរ។
 
នាថ្ងៃ​ដដែល ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ក៏បាន​អញ្ជើញ​ជួប​សវនាការ​ជាមួយ​ប្រធាន​ព្រឹទ្ធសភាកម្ពុជា​សម្ដេច សាយ ឈុំ។ លោកស្រី​ Nguyen Thi Kim Ngan បានអោយ​ដឹង​ថា ការដែល​គណៈ​ប្រតិភូ​វៀត​ណាម ចូលរួម APPF 27 គឺសំដៅបង្ហាញនូ​វការគាំទ្រនិង​ គោល​​បំណង​របស់ វៀតណាម ដើម្បីរួម​ចំណែក​​ទៅក្នុង​ជោគជ័យរួម នៃកិច្ចប្រជុំក៏ដូចជាទំនាក់ទំ​នងដ៏ល្អប្រសើររវាងប្រទេ​សទាំង​ពីរ​ផង​ដែរ​។ លោក​ស្រីប្រធាន​រដ្ឋសភាបាន​អះអាងថា វៀតណាម​នឹងធ្វើអស់​ពីកម្លាំង​កាយ​ចិត្ត​រួមជា​មួយ​កម្ពុជា​រក្សានិង​ពូន​ជ្រុំអោ​យ ទំនាក់ទំនងជាអ្នកជិតខាងដ៏ល្អប្រ​សើរ ចំណងមិត្តភាពប្រពៃណី កិ​ច្ចសហ ប្រតិបតិ្តការ​គ្រប់​ជ្រុង​ជ្រោយ​ ប្រកប​ដោយចីរភាពនិងយូរអ​ង្វែង​។
 
ចំណែក​ឯប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេច សាយ ឈុំ បានសម្ដែងនូវការ ជឿជាក់ថា ការចូល​រួម​របស់​គណៈ​ប្រតិភូ​វៀត​ណាម នឹងរួមចំណែកទៅក្នុងជោគ ជ័យរួមនៃកិច្ចប្រជុំ ក៏ដូច​ជាពង្រឹងទំនាក់ទំនងមិត្ត​ភាព កិច្ច​សហប្រតិបតិ្តការ​ ប្រពៃណីរវាងប្រទេសទាំងពីរ រដ្ឋសភាទាំងពីរ ព្រមទាំងជាការលើកទឹក​ចិត្ត សម្រាប់កម្ពុជា ​ផងដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top