• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan៖ បន្តការផ្លាស់ប្តូរថ្មីនិងលើកកម្ពស់គុណភាព នៃការធ្វើសកម្មភាពរបស់រដ្ឋសភា


 ទីដ្ឋភាពនៃសម័យប្រជុំ 

 នាព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ រដ្ឋសភាវៀតណាមនីតិកាលទី១៤ បាន​បិទ​បញ្ចប់​សម័យ​ប្រជុំលើក​ទី៦។
 
អញ្ជើញថ្លែងសន្ទរក​ថាក្នុង​កិច្ចប្រជុំនេះ ប្រធានរដ្ឋសភាវៀតណា​មលោកស្រី Nguyen Thi Kim Ngan ​បានឲ្យ​ដឹងថា នៅសម័យនេះ រ​ដ្ឋសភាបាន​បោះឆ្នោត​ជ្រើសតាំង​អគ្គលេខា​នៃគណៈ​កម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​វៀត​ណាម​ លោក Nguyen Phu Trong កាន់ដំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ទន្ទឹមជាមួយ​គ្នានោះ រ​ដ្ឋសភាក៏បានអនុម័តលើច្បាប់ចំនួន៩និងបាន​ផ្តល់យោ​បល់លើពង្រាង​ច្បាប់​ចំនួន៦ផ្សេង​ទៀត។​ ជា​ពិសេសនៅកិច្ចប្រជុំនេះ រដ្ឋសភាបានផ្ត​ល់សច្ចា ប័ន​លើកិច្ចព្រម​ព្រៀង​គ្រប់​ជ្រុង​ជ្រោយ​និង​ជឿន​លឿន​ សម្រាប់ភាពជាដៃគូអន្តរប៉ា​ស៊ីហ្វិក (CPTPP) រួមទាំងឯកសារពាក់​ព័ន្ធដទៃ​ទៀត​។

ប្រធាន​រដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានមានប្រសាសន៍ថា៖ “កិច្ចប្រជុំលើកទី៦ជាកិច្ច​ប្រជុំចុង​ក្រោយសម្រាប់ឆ្នាំ២០១៨ ព្រ​មទាំងជាកិច្ចប្រជុំពោរពេញដោយអត្ថន័​យ ដោយ​បានវាយត​ម្លៃនូ​វគុណ​ភាព​ពាក់កណ្តាល​អាណត្តិ ចំពោះរាល់ការអនុវត្តសេចក្តីសម្រេច​ចិត្តរបស់រដ្ឋសភាស្តីពី​សេដ្ឋកិច្ច​ - សង្គម និងថវិ​ការដ្ឋ​។ តាមរយៈការវាយតម្លៃ​នេះបានបង្ហាញច្បាស់ថា ​ថ្វីត្បិតតែត្រូវ​ប្រឈម​មុខជាមួយ​នឹង​ការលំបាក​ជាច្រើន​ ប៉ុ​ន្តែសេដ្ឋកិច្ច - សង្គមក្នុងឆ្នាំ ២០១៨និងរ​យៈពេល ៣ ឆ្នាំកន្លង ទៅរប​ស់វៀត​ណាម នៅតែ​ទទួល​បាន​​​​ការរីក​ចម្រើនគួរ​ឲ្យកត់​សម្គាល់; ផលិត ផលក្នុងស្រុកសរុប​មានកំណើន​សកម្ម សន្តិសុខ​សង្គម​មាន​ស្ថិរភាព​​និងជីវភាព​រស់នៅរបស់ប្រជាជនត្រូវ​បានកែលំអ ហើយ​ឋានៈរបស់​វៀត​ណាម​ក្នុងតំបន់​និង​លើ​ពិភពលោក​ត្រូវបានលើក​កម្ពស់”​។

មុនពេលបិទបញ្ចប់សម័យប្រជុំ  រដ្ឋសភា​វៀតណាមបានអនុម័តលើច្បាប់ធ្វើវិសោធនកម្ម និង​បំពេញបន្ថែម​លើបណ្តាច្បាប់​​ទាក់ទងនឹង​ការរៀបចំផែនការ; ច្បាប់ស្តីពីការ ទប់ស្កាត់​និង​ការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុក​រលួយ (​ធ្វើវិសោធនកម្ម) និងច្បាប់​ប៉ូលីសប្រជាជ​ន (ធ្វើវិសោធនកម្ម)​ ផងដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top