• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋស្តីទីវៀតណាមលោកស្រី Dang Thi Ngoc Thinh ទទួលជួបឯកអគ្គរដ្ឋទូតដែលមកជូនសារតាំង

 នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ​២០១៨ នៅរដ្ឋធានីហាណូយ ឯកអគ្គរដ្ឋទូតហូឡង់ Els Beth Akkerman ឯកអគ្គរ​ដ្ឋទូត​បែលហ្ស៊ិក Paul Jansen និងឯកអគ្គរដ្ឋទូត ដាណឺម៉ាក Kim Hojlund Christensen បានជូន​សារតាំង​ដល់​ប្រធាន​រដ្ឋស្តីទីរបស់ វៀតណាមលោកស្រី Dang Thi Ngoc Thinh។

 
 ឯកអគ្គរដ្ឋទូតហូឡង់ Els Beth Akkerman ជូនសារតាំងដល់ប្រធានរដ្ឋស្ដីទី Dang Thi Ngoc Thinh 

ទទួលជួបឯកអគ្គរដ្ឋទូតហូឡង់ លោកស្រីប្រធានរដ្ឋស្ដីទីបានស្នើឲ្យប្រទេស ទាំងពីរ​បន្តសហ​ប្រតិបតិ្តការ​យ៉ាង​ជិត​​ស្និទ្ធនិងប្រ​កបដោយប្រសិទ្ធភាពដើម្បី អ​ភិវឌ្ឍន៍ទំនាក់​ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាង​ប្រទេស​ទាំងពីរ​ឲ្យកាន់​តែ ស៊ីជំរៅ បម្រើបុព្វហេតុ​អភិវឌ្ឍន៍ដោយចីរភាពនៃប្រទេសទាំងពីរ​។ លោកស្រីមាន គោលបំ​ណង​ថា ហូឡង់​បន្តជំរុញនិងគាំ​ទ្រចំពោះការចុះហត្ថលេខានិងការ​ អនុម័ត​ជាផ្លូវការ​លើកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​វៀត​​ណាម-EU យ៉ាងឆាប់រហ័​ស។​

 
 ជំនួបជាមួយឯកអគ្គរដ្ឋទូតបែលហ្ស៊ិក  Paul Jansen

ទទួលជួបឯកអគ្គរដ្ឋទូតបែលហ្ស៊ិក ប្រធានរដ្ឋស្ដីទីលោកស្រី Dang Thi Ngoc Thinh បាន​ស្នើឲ្យ​លោក​ឯកអគ្គ​រដ្ឋទូត​ Paul Jansen នៅក្នុងអាណត្តិ បេសកកម្មរ​បស់ខ្លួន ​បន្តសហការ​ជាមួយ​ក្រសួង​ការបរ​ទេសនិង​ស្ថាប័ន​ពាក់​ព័ន្ធ​ នានារបស់វៀតណាម​ ដើម្បីបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូរវា​ងប្រទេសទាំងពីរ ​ពិសេស​គឺដំណើរ​ទស្សន​កិច្ច​ជាន់ខ្ពស់។ លោកស្រីបានសម្ដែងនូ​វគោលបំណងថា បែលហ្ស៊ិ​កនឹង​បង្កភាព​ងាយ​ស្រួល​ដើម្បី​សហគ្រាស​នៃប្រទេស​ទាំងពីរជួប ប្រាស្រ័យគ្នា ស្វែងរក​ឱកាសសហប្រតិបតិ្តការ ​ពិសេសគឺ​នៅក្នុង​វិស័យមួយ​ចំនួន​ ដែលវៀតណាមមានតម្រូវការខ​ណៈដែលបែលហ្ស៊ិកមានឧត្តមភាពដូច​ជា កសិកម្ម កំពង់ផែសមុទ្រ​ ថាមពល​កកើតឡើងវិញ និងអណ្ដូងរ៉ែជាដើម​។ ឯក អគ្គរដ្ឋទូតបែលហ្ស៊ិកលោក Pa​ul Jansen បានអះអាងថា បែល​ហ្ស៊ិកគាំទ្រវៀ​ត ណាមចុះឈ្មោះកាន់តំណែងជាសមាជិកមិ​នអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ​ អ.ស.បអាណត្តិ២០២០​-២០២១ និងគាំទ្រការចុះហត្ថលេខាលើកិច្ច​ព្រមព្រៀង EVF​TA ផងដែរ។

 
 លោកស្រី Dang Thi Ngoc Thinh និងឯកអគ្គរដ្ឋទូតដាណឺម៉ាក Kim Hojlund Christensen

ទទួល​ជួបឯកអគ្គរដ្ឋទូតដាណឺម៉ាក ប្រ​ធានរដ្ឋស្ដីទីលោកស្រី Da​ng Thi Ngoc Thinh បាន​ស្នើឲ្យ​លោក​ឯកអគ្គ​រដ្ឋទូត​ជំរុញឲ្យ​រដ្ឋាភិបាលដាណឺម៉ាកបន្ត ដំណើរកា​រយុទ្ធសាស្ត្រកំណើនរបស់ដាណឺម៉ាកចំពោះ​វៀតណាម​។ ចំណែក​ឯ ឯ​កអគ្គរដ្ឋទូតលោក Kim Hojlund C​hristensen បានឲ្យដឹងថា វៀត ​ណាមជានិច្ច កា​លជាដៃ​គូអាទិភាព​របស់​ដាណឺម៉ាក​ក្នុងកិច្ចសហប្រតិបតិ្តការ​អភិវឌ្ឍន៍នា បច្ចុប្បន្ន។ លោកចា​ត់ទុកថា ដាណឺ​ម៉ាកអាច​ជួយ​ឧបត្ថម្ភ​វៀត​ណាម​ក្នុងវិស័យ កសិកម្ម អប់រំ ថាមព​ល សុខាភិបាល និងទប់ទល់នឹងប​ម្រែបម្រួលអាកា​សធាតុ​៕
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top