• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បញ្ចប់ប្រកបដោយ ជោគជ័យនូវដំណើរចូលរួម MSEAP 3 និងដំណើរទស្សនកិច្ចនៅប្រទេសទួរគី

នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាមបានមកដល់ទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរចូលរួមសន្និសីទប្រធានរដ្ឋសភានៃបណ្ដាប្រទេសអាស៊ី-អឺរ៉ុបលើកទី៣ (MSEAP 3) និងដំណើរទស្សនកិច្ចជាផ្លូវការ នៅប្រទេសទួរគី។

ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan ទទួលជួបប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan


នៅក្នុងសន្និសីទ MSEAP 3 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញថ្លែងសន្ទុរកថានៅកិច្ចប្រជុំពេញអង្គ។ នៅខាងក្រៅសន្និសីទនេះ លោកស្រីបានជួបសវនាការជាមួយប្រធានឌូម៉ាជាតិរុស្ស៊ី ប្រធា រដ្ឋសភាកូរ៉េខាងត្បូង ប្រធានសភាជាន់ទាបបេឡារុសនិងប្រធានរដ្ឋសភាកាហ្សាក់ស្ថាន។

នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅទួរគី លោកស្រី Nguyen Thi Kim Ngan បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំទួរគីជាច្រើនរូបទៀត។ ដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យដ៏សំខាន់ដែលរួមចំណែកពង្រឹងនិងពង្រីក​ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយរវាងវៀតណាមជាមួយទួរគី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top