• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួម​ពិធីបើកឆ្នាំសិក្សាថ្មីនៅ​វិទ្យាស្ថានការពារជាតិ​


ធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ក្នុងពិធី

 នាព្រឹកថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ សមាជិកការិយាល័យនយោបាយ និងជាប្រធាន​រដ្ឋសភា​វៀត​​ណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមពិធីបើកបវេសន​កាលឆ្នាំសិក្សាថ្មី ឆ្នាំ២​០១៨​-២០១៩ នៅវិទ្យាស្ថានការពារជាតិ។​ 
 
នៅទីនេះ លោកស្រីប្រធាន​រដ្ឋសភាបានលើកច្បាស់ថា បុព្វហេតុ​ការពារ ជាតិ​និង​សន្តិសុខ​ការពារ​មាតុប្រទេស​ក្នុងស្ថាន​ភាព​ថ្មីបានដាក់ចេញនូវបញ្ហាច្រើន ដែល​ជាព្រឹត្តិ ការណ៌​បន្ទាន់​ផង ប្រញាប់​ប្រញាល់​ផង​និង​មាន​ចរិត​លក្ខណៈ​យូរអង្វែង​ផង។ លោកស្រី Nguyen Thi Kim Ngan អញ្ជើញផ្តល់អនុសាសន៍ថា៖​ “នាពេលខាងមុខ ​វិទ្យាស្ថាន​ត្រូវអនុវត្តន៍ឲ្យបានល្អថែមទៀតនូវភារកិច្ចប​ណ្តុះបណ្តាល បំប៉ន់ជួរកម្មាភិបាលជាន់ខ្ពស់របស់បក្ស រដ្ឋ​និងកម្លាំងប្រដាប់អាវុធ ព្រមទាំងម្ចាស់ ការស្រាវ​ជ្រាវ​និ​ង​ដាក់​ចេញ​សំណើរ​ជាមួយ​បក្ស​និង​រដ្ឋាភិបាល​ចំពោះ​បញ្ហា​​យុទ្ធ​សាស្ត្រយោធា ការពារជាតិនិងសន្តិសុខការពារមាតុប្រទេសវៀតណាមសង្គម និយមក្នុងស្ថានភាព​ថ្មី។ ជាពិសេស​ មានការផ្សាភ្ជាប់យុ​ទ្ធសាស្ត្រកសាងនិងការពារ​ មា​តុប្រទេស​ក្នុងស្ថានភាពថ្មី”។
 
ដើម្បីបំ​ពេញល្អនូវភារកិច្ចដែលបានដាក់ចេញ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន​សង្កត់​ធ្ងន់​ថា​៖ “វិទ្យាស្ថានត្រូវមានការផ្លាស់ប្តូរដោយឥតឈប់ ឈរនូវកិច្ចការហឹ្វកហ្វឺននិងបណ្តុះបណ្តាល ឲ្យសម​ស្រប​ជាមួយ​មុខ​សញ្ញាប្រយុទ្ធ ជាពិសេសបំពេញបន្ថែមចំណេះដឹងជាទ្រឹស្តី ព័​ត៌មានថ្មីអំពីវិទ្យាសាស្ត្រយោធាទំនើប និងការងារជាក់​ស្តែងក្នុងតំបន់​ ដើម្បីដាក់បញ្ចូលក្នុងមេរៀន។ ម្យ៉ាងវិ​ញទៀត ត្រូវ​ម្ចាស់​ការប្រើប្រាស់​សមិទ្ធិនៃបដិវត្តន៍ឧស្សាហកម្ម៤.០រួម​ទាំងវិធានការអប់រំ និ​ងបណ្តុះ​បណ្តាល​ជឿន​លឿន​ទៅក្នុង​ការហ្វឹក​ហាត់​និង​បណ្តុះប​ណ្តាល”​។
 
ប្រធានរដ្ឋសភាលោក​ស្រី Nguyen Thi Kim Ngan ក៏បានក្រើនរំលឹកឲ្យវិទ្យាស្ថាន ត្រូវពិនិត្យឡើងវិញនៃ​ការ​អនុវត្ត​ជាក់​ស្តែង ការស្រាវជ្រាវនិងការអភិវឌ្ឍន៍វិទ្យាសាស្ត្រការ ពារជាតិ សន្តិសុខ និងយោធាក្នុង ស្ថានភាពថ្មី ​រួម​ជា​មួយគ្នានោះគឺបន្តពង្រីកនិងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហ ប្រតិបត្តិការ​ជាមួយ​វិទ្យាស្ថាន​នានា មហា​វិទ្យា ល័យមួយចំនួន ក្នុងនោះមានទាំង ការបើកថ្នាក់បណ្តុះបណ្តាល​មន្ត្រីការពារ​ជាតិ​អន្តរជាតិ​ទៀតផ​ង៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top