• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក Tran Dai Quang ជួបសំណេះសំណាលជាមួយប្រធានស្ថាប័ន តំណាងវៀតណាមនៅឯបរទេស


 ប្រធានបណ្ដាស្ថាប័នតំណាងវៀតណាមនៅឯបរទេសថតរូបអនុស្សាវរីយ៍ជាមួយលោកប្រធានរដ្ឋ (រូបថត៖ VOV) 

 នាថ្ងៃទី​១៤ ខែសីហា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ ជាមួយ​ប្រធានស្ថាប័នតំណាង វៀតណាមនៅឯបរទេសដែលមកចូល​រួមសន្និសីទកាទូតលើកទី៣០។
 
ថ្លែង​មតិ​នៅជំនួបនេះ ប្រធានរដ្ឋលោក Tran Dai Quang បានលើកច្បាស់ ថា ក្នុងប​រិបទ​ដែល​ពិភពលោក​កំពុង​ផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនោះ ​កម្មាភិបាល ការ​ទូតទាំង​អស់ត្រូវ​បន្ត​ប្រកាន់​យ៉ាង​ខ្ជាប់​ខ្ជួន​ទៅនឹង​គោល​មាគ៌ា​កិច្ច​ការ ​បរទេសឥតងាករេរបស់បក្សនិងរដ្ឋ នោះគឺ​ “វៀតណាមជាមិត្ត ជាដៃគូគួ​រឲ្យជឿ ទុកចិ​ត្តនិង​ជា​សមាជិក​​មានការទទួល​ខុសត្រូវរបស់សហគមន៍អ​ន្តរជាតិ”។ លោក ប្រធាន​រដ្ឋអញ្ជើញមានប្រសាស​ន៍ថា​៖
 
 “ត្រូវ​ការច្បាមជាប់នឹងសភាពការណ៍ ធ្វើការស្រាវជ្រាវ វិភាគ វាយតំលៃ ព្យាករណ៍អំពីហានិភ័យដែលកំពុងសំងំ ដើម្បី​​ធ្វើសេនាធិការឲ្យបានទាន់ពេល វេលាជាមួយបក្សនិងរដ្ឋ សំដៅដាក់​ចេញ​ដំណោះ​ស្រាយ​ចំណាត់​ការ​លើ​គ្រោះ​អាសន្ន ​ដែលគំរាមកំហែងទៅលើសន្តិសុខជាតិ អធិបតេយ្យភាពនិ​ងបូរណភាពដែនដី ​របស់​មាតុ​ប្រទេស​។ ជាងពេលណាៗទាំងអស់ មេរៀន “ការពារប្រទេសជាតិពី ចម្ងាយ ការពារប្រទេស​ជាតិ​ចាប់​តាំង​ពីមិន​ទាន់​​រង​គ្រោះ” នោះ ត្រូវការអនុវត្តន៍ ឲ្យបានល្អដោយកម្មាភិបាលការទូតម្នាក់ៗ។ តភ្ជាប់​យ៉ាង​ស្អិត​រមួត​ថែម​ទៀត​​រវាង​ កិច្ច​ការបរទេសជាមួយកិច្ចការផ្ទៃក្នុង ​រវាងការទូតពហុភាគីជាមួយទ្វេភាគី រវា​ង ការទូត​សេដ្ឋកិច្ច​និង​ការ​ទូត​វប្បធម៌”​។
 
ប្រធានរដ្ឋលោក Tran Dai Quang ក៏ស្នើឲ្យប្រធានស្ថាប័នតំណាងនានា យក​ចិត្ត​ទុក​ដាក់​ដល់​ការ​លើក​កំពស់​គុណភាព​ការទូត​សេដ្ឋកិច្ច ការទូតវប្បធម៌ ធ្វើ​អាជីវកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីជំនាន់​ថ្មីៗ។ ទន្ទឹមនឹងនោះ ក​ម្មាភិបាលការទូតវៀតណាមក៏ត្រូវការស្រា​វជ្រាវ លើកឡើង ​ការផ្ដួច​ផ្ដើម​គំនិ​ត​នៅវេ​ទិកាពហុភាគី តំបន់និង​អន្តរជាតិនានា ដើម្បី​បង្ហាញនូវការ ទទួ​លខុស​ត្រូវ​និង​ឋានៈ​រប​ស់វៀ​តណាម​ផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top