• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជួបសំណេះសំណាលជាមួយកុមារ ឆ្នើមៗក្នុងទូទាំងប្រទេស

នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានជួបសំណេះសំណាលជាមួយកុមារឆ្នើមៗប្រមាណ ២០០ រូប ក្នុងទូទាំងប្រទេសដែលមកចូលរួមមហោស្រពប្រធានក្រុមកុមារឆ្នើមក្នុងទូទាំងប្រទេសឆ្នាំ២០១៨។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជួបសំណេះសំណាលជាមួយកុមារ ឆ្នើមៗក្នុងទូទាំងប្រទេស(រូបថត៖ VOV)
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Tran Dai Quang បានលើកឡើងយ៉ាងច្បាស់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលជឿទុកចិត្តលើប្អូនៗកុមារ ដែលនឹងបន្តប្រពៃណីរបស់ជីដូនជីតា រួមកម្លាំងកសាងមាតុប្រទេសឲ្យកាន់តែខ្លាំងមាំមួននិងសម្បូរធូធារ។

លោកប្រធានរដ្ឋមានគោលបំណងថា កុមារឆ្នើមៗដែលចូលរួមមហោស្រព ប្រធានក្រុមកុមារទូទាំងប្រទេសលើកនេះនឹងបន្តពង្រីកនូវស្នាដៃដែលទទួលបាន ក្នុងការសិក្សារៀនសូត្រនិងហាត់ពត់លត់ដំ ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម ជួយឧបត្ថម្ភមិត្តភក្តិនិងប្អូនកុមារផ្សេងៗទៀត។ ប្រធានរដ្ឋលោក Tran Dai Quang បានលើកសំណើថា៖

“ខ្ញុំស្នើឲ្យគណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ចាំបាច់ត្រូវបង្កើនការបញ្ជាណែនាំលើកិច្ចការពារ ថែទាំ និងអប់រំកុមារ ជំរុញការឃោសនា អប់រំ គោលនយោបាយនិងច្បាប់ស្ដីពីកុមារ បណ្ដាក់ទុនកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀន អគារកុមារ ទីធ្លាលេង បង្កភាពងាយស្រួលដើម្បីកុមារសិក្សារៀនសូត្រ លេងកំសាន្តនិងអភិវឌ្ឍន៍ឲ្យបានពេញលេញ។ ម្យ៉ាងវិញទៀត ត្រូវយកចិត្តទុកដាក់ដល់កុមារជាកូនចៅយុទ្ធជនពិការ យុទ្ធជនពលីជនមានគុណូបការៈ របស់បដិវត្តន៍ កុមារនៅតំបន់ព្រៃភ្នំ តំបន់កោះសមុទ្រនិងកុមារក្នុងគ្រួសារក្រីក្រ ផងដែរ។ ម្ចាស់ការប្រយុទ្ធប្រឆាំង ទប់ស្កាត់និងចាត់ការយ៉ាងហ្មឺងម៉ាត់ចំពោះ ករណីរំលោភបំពានទៅលើកុមារ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top