• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ទៅសាកសួរសុខ​ទុក្ខនិងជូន​អំណោយ​ចំពោះយុទ្ធជន​ពិការ​នៅខេត្ត Ha Nam​


 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញ សាកសួរសុខទុក្ខនិងជូនអំណោយចំពោះយុទ្ធជនពិការ
នៅខេត្ត Ha Nam

 ក្នុងឱកាសរំលឹកខួប​លើកទី៧១ នៃទិវាយុទ្ធជនពិការ​ យុទ្ធជនពលី (ថ្ងៃទី២៧ ខែកក្កដាឆ្នាំ​១៩៤៧-ថ្ងៃទី២​៧ ខែកក្កដា​ ឆ្នាំ២០១៨) នាព្រឹកថ្ងៃទី១៧កក្កដា​ ប្រធានរដ្ឋសភាវៀតណាម លោកស្រី​ Nguyen Thi Kim Ngan អម​ដំណើរ​​​ដោយ​ក្រុមការងាររបស់រដ្ឋសភា បានអញ្ជើញទៅសាក​សួរសុខទុក្ខ និងជូនអំណោយចំពោះយុ​ទ្ធជន​ ពលី យុទ្ធជន​​​ពិការនៅ​មណ្ឌលថែទាំយុទ្ធជនពិ​ការ  Duy Tien និងមណ្ឌលថែទាំយុទ្ធជនពិកា​រ យុទ្ធជនមានជំងឺធ្ងន់ ​Kim Bang ​ខេត្ត Ha Nam។

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធាន​រដ្ឋសភាមានបំណង ចង់ឲ្យយុទ្ធជន​ពិការនិង​យុទ្ធជនរង​ជំងឺឈ្នះលើ​ការឈឺ​ចា​ប់​​​និងស្ថិរភាពជីវភាព​រស់នៅ​៖

​“រដ្ឋសភាជានិច្ចកាល ផ្តោតការយកចិត្តទុកដាក់ដល់ការអនុវត្តន៍គោលនយោបាយសម្រាប់យុទ្ធជនពិការ យុទ្ធជន​​​រងជំងឺនិងរ​បបអនុគ្រោះដល់ជន​មានគុណូបការៈ។ សម្រាប់ការងា​រពង្រឹងគោលនយោបាយ​ ការឃ្លាំ​មើល​និង​សម្រេចនូវបញ្ហាសំខាន់ៗរបស់​ប្រទេសជាតិនោះ គឺយើងខ្ញុំតែងតែចង់​ចាំថា ប្រទេស​ជាតិមាន​ការរីកចម្រើន​ដូចសព្វថ្ងៃគឺមាន​ការចូលរួមចំណែកទាំងសាច់​ស្រស់ ឈាមស្រស់របស់​យុទ្ធជន​ពលីនិង​រួមទាំង​យុទ្ធជន​ពិការ។ ​ហេតុដូច្នេះបានជា មុននឹងសម្រេចបញ្ហាអ្វីមួយគឺ​ត្រូវគិត​ថា បញ្ហានោះ​នាំមកនូវ​ផល​ប្រយោជន៍​​អ្វីជូនប្រទេស​ជាតិ ជូនប្រជាជន កុំឲ្យការពលីរបស់​យុទ្ធជនទៅជាអត់ន័យ ពោលគឺ​ត្រូវឲ្យ​ជំនាន់​កូន​ចៅ​​​វៀត​ណាម​ចង់ចាំជានិច្ច ដើម្បី​កសាងនិង​ការពារប្រទេស​ជាតិឲ្យកាន់​តែសម្បូរ​រុងរឿង​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ”​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top