• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan បានអញ្ជើញទៅ​បំពេញ​ទស្សនកិច្ច​ការ​ងារ​នៅខេត្ត​ Bac Lieu​


 ប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan បានអញ្ជើញទៅ បំពេញទស្សនកិច្ចការងារនៅខេត្ត Bac Lieu

នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ​២០១៨ ប្រធាន​រដ្ឋសភាវៀតណាមលោកស្រី Ngu​yen Thi Kim Ngan បានអញ្ជើញ​ទៅ​បំពេញ​​ទស្សនកិច្ច​ការងារនៅខេត្ត ​Bac Lieu ​។
 
ក្នុងជំនួបជាមួយថ្នាក់ដឹក​នាំខេត្ត Bac Lieu លោក​ស្រី Nguyen ​Thi Kim Ngan បានបញ្ជាក់ច្បាស់​ថាខេត្ត​ Bac Lieu​ គប្បី បន្តបង្រីកនូវ​សក្ដានុភាពរបស់មូល​ដ្ឋាន ដែលមានស្រាប់​របស់​ខ្លួន​សម្រាប់ការអភិវឌ្ឍ​វាយោ​អគ្គិសនី​។ លោ​កស្រី ​Nguyen Thi Kim Ngan បានអះអាង​ទៀតថា ខេត្ត Bac Lieu ក៏ គប្បីធ្វើអាជីវកម្ម​ យ៉ាង​ខ្លាំង​ថែម​ទៀ​ត​នូវសក្តានុពលលើវិស័​យសេដ្ឋកិច្ចនិងវប្បធម៌ ​ដើម្បី​ជម្រុញ ការអភិវឌ្ឍន៍​នៅតំបន់ លើយលោក​ស្រី​ក្រើន​រំលឹកថាក្នុងការអ​ភិវឌ្ឍន៍សេដ្ឋកិច្ច គួរតែ​ធានាឲ្យ​មាន​តុល្យភាព​និង​សុខដុម​រមនា​រវាង​ផលប្រយោជន៍​របស់ប្រ​ជា​ជន ព្រមទាំងចំពោះការកសាងជន​បទថ្មីគប្បីយកចិត្តទុក​ដាក់ដល់ការថែទាំជីវ​ភាព រស់នៅ​របស់​ប្រជាជន​ និងបង្កើតការងារធ្វើឲ្យ​ប្រជាជនផងដែរ​។
 
ក្នុងថ្ងៃដដែលនេះ លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅ ទស្សនា​រោងចក្រ​ចម្រុះផលិត​បង្កងមាន​គុណភាព​ខ្ពស់របស់​សម្ព័ន្ធក្រុមហ៊ុនវៀតណា​ម និងអូស្ត្រាលី និងតំបន់មួយ​ចំនួនទៀត​ផង​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top