• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមលោកស្រី Truong Thi Mai ទៅ សាកសួរសុខទុក្ខស្ថានទូតវៀតណាមប្រចាំនៅកាតា


 លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនា មហាជនមជ្ឈឹមអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយកម្មាភិបាលនៃស្ថានទូតវៀតណាមប្រចាំនៅកាតា 
 

នាយប់​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ក្នុងឱកាសទៅបំពេញទស្សនកិច្ចការងារនៅប្រទេសកាតា លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនា មហាជន​មជ្ឈឹម​និង​គណៈ​ប្រតិភូ​បក្ស​កុម្មុយ​និស្ត​វៀត​ណាម​បាន​ទៅសាក​សួរសុខទុក្ខ ជួបសំណេះ​សំណាលជាមួ​យ​កម្មាភិបាល​និង​បុគ្គលិក​នៃស្ថានទូត ក៏ដូច​ជាតំណាង​សហគមន៍​ ជន វៀតណាមដែលកំពុងរស់នៅ ធ្វើការនិងសិ​ក្សារៀនសូត្រ នៅ​កាតា។​
 
នៅជំនួបនេះ លោកស្រី Truong Thi Mai បានជូនដំណឹងពីស្ថាន​ភាពទូទៅនៅក្នុងប្រ ទេ​ស ព្រមទាំង​លើក​សរសើរ​កិច្ច​ខិតខំប្រឹងប្រែងរបស់កម្មាភិបាលនិងបុគ្គលិកនៃស្ថាន ទូតវៀតណាម​ក្នុង​ការ​ពង្រីក​ស្មារតី​សាមគ្គីភាព​ដើម្បីបំពេញ​ភារកិច្ចយ៉ាងល្អ ជំរុញទំនាក់ទំនងសហប្រតិ​បតិ្តការរវាងប្រទេសទាំងពីរ​។ លោក​ស្រីបាន​ស្នើអោយស្ថាន​ទូតបន្តពង្រីកតួនាទីជាស្ពាន​តភ្ជាប់រវាងប្រទេសទាំងពី​រ ដោយ​ធ្វើអោយ​បាន​ល្អថែម​ទៀត​នូវ​ការងារកុងស៊ុល សហគ​មន៍ គាំពារពលរដ្ឋ ព្រមទាំងយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ​ដល់ពលករ​ ជន​រួម​ជាតិ​វៀតណាមនៅកាតា រក្សា​និងពង្រីកអត្តសញ្ញាណវប្បធម៌ជាតិ​ ជួយអោយ​សហគមន៍​ជន​វៀត​ណាម​មាន​ការ​យោគ​យល់​យ៉ាងច្បាស់លាស់ អំពីស្ថានភាពជាក់ស្ដែងនៅក្នុងប្រទេស ​ហើយឆ្ពោះមក​មាតុប្រទេស​ជានិច្ច​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top