• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man អញ្ជើញជួបសំណេះសំណាលជាមួយពុទ្ធសាសនិក Hoa Hao


 លោក Tran Thanh Man អញ្ជើញថ្លែងមតិក្នុងពិធី  
 

 នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ​២០១៩ លោក Tran Thanh Man លេខាមជ្ឈឹមបក្សនិងជាប្រធានគណៈ កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ជា​មួយ​ក្រុម​ប្រឹក្សាភិបាល​នៃ​សមាគម​ព្រះពុទ្ធសាសនា​ Hoa Hao និងពុទ្ធសាសនិក Hoa ​Hao នៅស្រុក Phu Tan ខេត្ត An Giang ផងដែរ។
​ 
ថ្លែង​ក្នុងពិធី ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បាន​លើក​ឡើង​ថា ​ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ក្រុមប្រឹក្សាភិបាលនៃស​មាគមព្រះពុទ្ធសាសនា Hoa H​ao និង​ពុទ្ធសាសនិក​ Hoa Hao បានអនុវត្តល្អរាល់គោលការណ៍ណែនាំ គោលនយោបាយនិងច្បាប់របស់បក្សនិងរដ្ឋ ដោយ​បា​នសាមគ្គី ជាមួយប្រជាជនគ្រប់ស្រទាប់ និងជួយជ្រោម​ជ្រែង​យ៉ាង​សកម្ម​ក្នុង​បណ្តា​ចលនា​ប្រឡង​ប្រណាំង​ស្នេហា​ជាតិ ដោយគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាមបំផុសឡើង ជាពិសេសក្នុងការ​ងារ​សង្គម​និង​សប្បុរសធម៌។
 
លោក Tran Thanh Man បានអះអាងថា ដោយគោលបំណង ចង់ស្តាប់​ពីគំនិត​និង​សេចក្តី​ប្រាថ្នា​របស់​ប្រជាជន​គ្រប់​ស្រទាប់​វណ្ណៈ ​ហេតុដូច្នេះ ការជួបសំណេះសំណាលលើកនេះ ទទួលបានមតិស្មោះត្រង់​ជាច្រើន ជាមួយនឹ​ងសំណួរ​ដែលទាក់​ទងផ្ទាល់​ទៅ នឹងជីវភាពប្រចាំថ្ងៃរប​ស់ពុទ្ធសាសនិកទាំងអស់ ​ដែលរួម​ចំណែក​ជួយ​គណៈ​កម្មាធិកា​រមជ្ឈិម​រណសិរ្សមាតុភូមិវៀតណាម​ ឱ្យមាន​ទស្សន​វិស័យ​និង​ស្គាល់​ពីលក្ខណៈ​ស្រស់ស្អាត​ក្នុង​ជីវភាព​ប្រចាំថ្ងៃរ​បស់​ពុទ្ធសាសនិក Hoa Hao​ ផង​ដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top