• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមវៀតណាម៖ បង្កលក្ខណៈងាយស្រួល សម្រាប់សម្ព័ន្ធក្រុមហ៊ុន Google បណ្ដាក់ទុននិងធ្វើអាជីវកម្មនៅទីផ្សារវៀតណាម

នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ លោក Nguyen Van Binh ប្រ ធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម វៀត ណាមបានទទួលជួបជាមួយលោក Kent Walker អនុប្រធានទទួលបន្ទុកបញ្ហាសកលលោកនៃសម្ព័ន្ធក្រុមហ៊ុន Google។

លោក Nguyen Van Binh ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម អញ្ជើញជួបជាមួយលោក Kent Walker
អនុប្រធានទទួលបន្ទុកបញ្ហាសកលលោកនៃសម្ព័ន្ធក្រុមហ៊ុន Google (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ លោក Kent Walker បានសង្កត់ធ្ងន់ថា ការធ្វើឌីជីថល ភាវូបនីយកម្មខឿនសេដ្ឋកិច្ចកំពុងជានិន្នាការដ៏សំខាន់មួយលើពិភព លោក ដែល អាចនាំមកនូវតម្លៃដ៏ធំធេង ហើយសម្ព័ន្ធក្រុមហ៊ុន Google ត្រៀមខ្លួនជាស្រេច ជួយឧបត្ថម្ភវៀតណាមដើម្បីចូលរួមក្នុងដំណើរការនេះអោយបានងាយស្រួល។

ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh បានអះអាងថា វៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសនានាមក បណ្ដាក់ទុននិងធ្វើអាជីវកម្មនៅទីផ្សារវៀតណាមដែលក្នុងនោះមានសហគ្រាស អាមេរិកដូចជា Google។

លោកបានស្នើអោយ Google បន្តសហប្រតិបតិ្តការជួយឧបត្ថម្ភដល់ការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាព័ត៌មាននៅ​វៀត​ណាម ជាពិសេសគឺការចាប់ផ្ដើមអាជីវកម្មប្រកបដោយនវានុវត្តន៍ និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យា ការបណ្ដុះបណ្ដាលនិងអភិវឌ្ឍធនធានមនុស្ស ជាពិសេសគឺធនធានមនុស្ស បច្ចេកវិទ្យាមានគុណភាព​ខ្ពស់ ផងដែរ៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top