• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមវៀតណាម៖ បង្កលក្ខណៈងាយស្រួល សម្រាប់សម្ព័ន្ធក្រុមហ៊ុន Google បណ្ដាក់ទុននិងធ្វើអាជីវកម្មនៅទីផ្សារវៀតណាម

នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ លោក Nguyen Van Binh ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមវៀតណាមបានទទួលជួបជាមួយលោក Kent Walker អនុប្រធានទទួលបន្ទុកបញ្ហាសកលលោកនៃសម្ព័ន្ធក្រុមហ៊ុន Google។

លោក Nguyen Van Binh ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម អញ្ជើញជួបជាមួយលោក Kent Walker
អនុប្រធានទទួលបន្ទុកបញ្ហាសកលលោកនៃសម្ព័ន្ធក្រុមហ៊ុន Google (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ លោក Kent Walker បានសង្កត់ធ្ងន់ថា ការធ្វើឌីជីថល ភាវូបនីយកម្មខឿនសេដ្ឋកិច្ចកំពុងជានិន្នាការដ៏សំខាន់មួយលើពិភពលោក ដែលអាចនាំមកនូវតម្លៃដ៏ធំធេង ហើយសម្ព័ន្ធក្រុមហ៊ុន Google ត្រៀមខ្លួនជាស្រេច ជួយឧបត្ថម្ភវៀតណាមដើម្បីចូលរួមក្នុងដំណើរការនេះអោយបានងាយស្រួល។

ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh បានអះអាងថា វៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសនានាមក បណ្ដាក់ទុននិងធ្វើអាជីវកម្មនៅទីផ្សារវៀតណាមដែលក្នុងនោះមាន​សហគ្រាស អាមេរិកដូចជា Google។

លោកបានស្នើអោយ Google បន្តសហប្រតិបតិ្តការជួយឧបត្ថម្ភដល់ការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាព័ត៌មាននៅ​វៀតណាម ជាពិសេសគឺការចាប់ផ្ដើមអាជីវកម្មប្រកបដោយនវានុវត្តន៍និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យា ការបណ្ដុះបណ្ដាលនិងអភិវឌ្ឍធនធានមនុស្ស ជាពិសេសគឺធនធានមនុស្ស បច្ចេកវិទ្យាមានគុណភាព​ខ្ពស់ ផងដែរ៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top