• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមវៀតណាមទៅសាកសួរសុខទុក្ខ សិល្បៈករជើងចាស់ក្នុងទិវាល្ខោនវៀតណាម


 លោក Vo Van Thuong សំណេះសំណាលជាមួយ សិល្បៈករប្រជាជន Tran Bang

 នារសៀល​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​២០១៨ ក្នុងឱកាសរំលឹកខួបទិវាល្ខោនវៀតណាម (ថ្ងៃទី១២ ខែ៨ តាមច័ន្ទគតិ) លោក Vo Van Thuong ប្រធានគណៈកម្មាធិការ ឃោសនាអប់រំមជ្ឈឹមដឹកនាំក្រុមការងារ បានទៅ​សាក​សួរសុខ​ទុក្ខនិង​ជូន អំណោយចំពោះសិល្បៈករប្រជាជន Tran Tien និងសាស្ត្រាចារ្យ សិល្បៈក​រ ប្រជាជន Tran Bang​។
 
លោក Vo Van Thuong បានជូនពរសិល្បៈករទាំងពីររូប ឲ្យជួបតែសេចក្ដីសុខ ហើយបន្ត​លើកទឹក​ចិត្តកូន​ចៅឲ្យចូល​រួមយ៉ាង​សកម្មក្នុង​ការ អភិវឌ្ឍបុព្វហេតុល្ខោនក៏ដូចជាអក្សរសាស្ត្រសិល្បៈរបស់​ប្រទេសជាតិផងដែរ។ លោ​ក ​Vo Van Thuong ក៏បានផ្ញើរការសាកសួរសុ​ខទុក្ខនិងពាក្យជូនពរទៅ​កាន់ សិល្បៈ​ករសិល្បៈការិ​នីទាំង​អស់​ក្នុង​ឱកាស​ទិវាល្ខោនវៀតណាមផ​ងដែរ​។
 
សិល្បៈករ​ប្រជាជន​ Tran Tien និងសិល្បៈករប្រជាជន Tran Bang សុទ្ធតែ ជាសិល្បៈករឆ្នើមៗ​និង​មាន​ស្នាដៃជា​ច្រើន​ក្នុងវិស័យ​ល្ខោននៅប្រទេស​វៀតណាម​។ សិល្បៈករប្រជាជន Tran Tien ត្រូវបាន​ប្រគល់​ជូនគ្រឿង​ឥស្សរិយសពល​ កម្មថ្នាក់ទី១នាឆ្នាំ១៩៩១។​ ចំណែកឯសិល្បៈករប្រជាជន T​ran Bang ទទួល​បាន ពាន​រង្វាន់​រដ្ឋនា​ឆ្នាំ២០០១​និង​ពានរង្វាន់ហូជីមិញអំពីអក្សរសាស្ត្រសិល្បៈនា​ ឆ្នាំ២០១៧ ផងដែរ៕​​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top