• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមវៀតណាម អញ្ជើញបំពេញ ទស្សនកិច្ចការងារនៅអេហ្ស៊ីប


 ប្រធានគណៈកម្មាធិការឃោសនា និងអប់រំមជ្ឈឹម លោក Vo Van Thuong ជួបពិភាក្សា ជាមួយ
ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah el-Sisi

គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាម ដឹក​នាំដោយប្រធានគណៈក​ម្មាធិការ​​ឃោសនា និង​អប់រំមជ្ឈឹម លោក V​o Van Thuong អញ្ចើញទៅបំពេញទស្សនកិច្ចកា​រងារនៅអេហ្ស៊ីប ចាប់ពី២៣​ ដល់ថ្ងៃ​ទី២៧ ខែឧស​ភា ឆ្នាំ​២០១៨​។
 
ក្នុងជំនួបពិភាក្សាជាមួយ ​ប្រធានាធិបតីអេហ្ស៊ីប លោក ​Abdel Fattah el-Sisi និង ​ប្រធានរដ្ឋសភាអេហ្ស៊ីប​ លោក​ Ali Abdel Aal,  លោក Vo Va​n Thuong ជូនដំណឹងអំពីស​ភាការណ៍​សេដ្ឋលិច្ចនិងសង្គម របស់វៀតណាម ក៏​ដូច​ជា សមិទ្ធិផលដ៏លេច​ធ្លោ ដែលវៀតណាមសម្រេចបាន​ក្រោយរយៈពេលជាង ៣​០ ឆ្នាំនៃផ្លាស់ប្តូរថ្មីផង​ដែរ​។ លោក​ Vo Van Thuong ក៏ជឿជា​ក់ទៀតថា ដោយ​មាន​ការប្តេជ្ញា​ចិត្តលើ​ផ្នែក​នយោបាយ​របស់​ថ្នាក់​ដឹកនាំ​នៃប្រទេស​ទាំង​ពីរ ក៏ដូចជាឆន្ទៈដ៏ត្រឹមត្រូវរ​បស់ប្រជាជននៃប្រទេសទាំងពី​រ វៀតណាមនិ​ងអេស៊ីប នឹង​បន្តសហការ​ការគ្នាយ៉ាង​ជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅម​កនៅក្នុងវេទិកាពហុភាគី ក្នុង​តំ​បន់ និង​នៅលើ​អន្តរជាតិ​ ដើម្បីផលប្រយោជន៍ រ​បស់ប្រជាជននៃ ប្រទេសទាំងពីរ និ​ងដើម្បីសុខសន្តិភាព ​ស្ថិរភាព សហប្រតិ​បត្តិការ​ និង អភិវឌ្ឍន៍ផងដែរ។​
 
ក្នុងជំនួបជាមួយ ថ្នាក់ដឹក​នាំរបស់បក្សកុម្មុយនីស្ត អេ​ហ្ស៊ីប និង បក្សសង្គមនិ​យម ​អេហ្ស៊ីប លោក Vo ​Van Thuong​ បានអះអាងថា វៀតណាមជា​និច្ចកាល ប្រកាន់ខ្ជាប់​ដោយឥត​ងាករេតាម​គោលដៅ​នៃការគោរព​ឯករាជ្យ​ជាតិ ដែល​តភ្ជាប់ជាមួយលិទ្ធិសង្គមនិយម ​ហើយសង្កត់ធ្ងន់ថា វៀតណា​មជានិច្ចកាលជាមិ​ត្តស្មោះ ​ត្រង់ និង​ជាដៃគូរ​គួរឲ្យទំនុកទុកចិត្តជា​មួយដៃគូអន្តរជា​តិ។
 
ទន្ទឹមនឹងនេះ លោ​ក Vo Van Thuong បានជួបពិភាក្សាការងារ​ជាមួយមន្ត្រី ជាន់ខ្ពស់មួយ​ចំនួន​ទៀត​រប​ស់​អេហ្ស៊ីប​ ដូច​ជារដ្ឋមន្រ្តី​ការបរទេសអេហ្ស៊ីប លោក  Sam​eh Sho​ukry និង រដ្ឋមន្ត្រី​ក្រសួង​​សារព័ត៌​មាន​និង​បច្ចេក​វិទ្យាព័ត៌​មាន លោក  Yasser El​ Kady ជាដើម​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top