• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានគណកម្មាធិការឃោសនាអប់រំ​មជ្ឈឹមលោក Vo Van Thuong អញ្ជើញ​ទៅបំពេញទស្សនកិច្ចការងារនៅកាហ្សាក់ស្ថាន

ភាគីទាំងពីបានផ្លាស់ប្តូរទិសដៅ និងវិធានការដើម្បីជំរុញទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាមនិងគណ បក្សកាន់អំណាច“  Nur Otan” របស់កាហ្សាក់ស្ថាន និយាយដោយឡែក និងទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយ​រួមផងដែរ។
 

ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn)

ចាប់ពីថ្ងៃទី ១៦-១៨ ខែកញ្ញា គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយប្រធានគណកម្មាធិការឃោសនាអប់រំមជ្ឈឹមលោក Vo Van Thuong បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅកាហ្សាក់ស្ថាន។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះគណៈប្រតិភូបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណ​បក្ស​កាន់អំណាច រដ្ឋាភិបាលនិងរដ្ឋសភាកាហ្សាក់ស្ថាន។

នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីបានផ្លាស់ប្តូរទិសដៅនិងវិធានការដើម្បីជំរុញទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាមនិងគណបក្សកាន់អំណាច“  Nur Otan” របស់កាហ្សាក់ស្ថាននិយាយដោយឡែកនិងទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយរួមផងដែរ។

ភាគីទាំងពីរបានអះអាងថាវៀតណាមនិងកាហ្សាក់ស្ថានមានទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ។ កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ចនិងការវិនិយោគមានការវិវឌ្ឍជាវិជ្ជមាន ភាគីទាំងពីរបានឯកភាពគ្នាខិតខំប្រឹងប្រែងបន្ថែមទៀតដោយផ្តោតលើការទាញយកប្រៀបខ្លាំង ក៏ដូចជាតម្រូវការរបស់គ្នាទៅវិញទៅមក។

ស្ដីពីស្ថានភាពនៅសមុទ្រខាងកើតនោះ លោក Vo Van Thuongបានជូនដំណឹងដល់កាហ្សាក់អំពីស្ថានភាពបច្ចុប្បន្ន​និងការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៅសមុទ្រខាងកើត។ លោកបានអះអាងនូវជំហរមុនក៏ដូចជាក្រោយរបស់វៀតណាម គឺដោះស្រាយរាល់ជម្លោះនៅសមុទ្រខាតកើតដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិផង​ដែរ​៕​

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top