• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

ប្រទេសវៀតណាមមានការចូលរួមយ៉ាងជាក់ស្តែងក្នុងមហាសន្និបាតលើកទី ១៣៧ នៃសហភាពអន្តរសភា (IPU)

គណៈប្រតិភូ​ជាន់ខ្ពស់នៃ​រដ្ឋសភាវៀតណាម​ដឹក​នាំ​ដោយ​សមាជិកនយោបាយ​និង​ជា​ប្រធានរដ្ឋសភា​វៀត​ណាម​ លោក​ស្រី ង្វៀន​ធីគីម​ង៉ឹន (Nguyen Thi Kim Ngan)  បាន​បញ្ចប់​បណ្តា​សកម្មភាព​​​ក្នុង​ក្របខណ្ឌ​នៃ​​​មហាសន្និបាត​លើកទី ១៣៧ នៃសហភាពអន្តរសភា (IPU-137) ចាប់ពីថ្ងៃទី ១៤ ដល់​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៧ នៅ​ទីក្រុង Saint Petersburg នៃ សហព័ន្ធរុស្ស៊ី ហើយ​អញ្ជើញ​ទៅ​បំពេញទស្សនកិច្ច​សាធារណរដ្ឋកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៧។

មហាសន្និបាត​លើកទី ១៣៧ នៃសហភាពអន្តរសភា (IPU-137)៖ លើកកម្ពស់​ទីតាំង​របស់​ប្រទេស​វៀតណាម​លើ​ឆាប​អន្តរជាតិ

គឺជាអង្គការ​អន្តរសភាពហុ​ទ្វេភាគីធំបំផុត​លើពិភពលោក ក្នុង​​រយៈពេល ១២០ ឆ្នាំ​បង្កើត​និងអភិវឌ្ឍន៍។ សហភាពអន្តរសភា (IPU) បាន​បង្ហាញ​ឲ្យ​ឃើញ​ថា៖ បេសកកម្ម​របស់​អង្គការ​នេះ​ក្នុ​ងការ​ជំរុញ​​ការ​ជួប​ប្រាស្រ័យ កិច្ច​សហប្រតិបត្តិការ​និង​ផ្លាស់ប្តូរ​បទពិសោធន៍​រវាង​​រដ្ឋសភា​នៃបណ្តា​ប្រទេស ពិគ្រោះយោបល់​និង​​លើកឡើង​ទស្សនៈ​ស្តីពី​បណ្តា​បញ្ហាពាក់ព័ន្ធ​នឹងផល​ប្រយោជន៍​របស់​ប្រទេសជាតិ​ សំដៅ​លើកឡើង​បណ្តាសកម្មភាព​​សំរាប់បណ្តា​​សមាជិករបស់ IPU តាមនោះ​រួមចំណែក​ក្នុង​ការ​ការពារនិងជំរុញ​​ការ​ធានា​បណ្តា​គោលការណ៍​និងបទបញ្ញត្តិ​នៃ​ច្បាប់​អន្តរជាតិ ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​បណ្តា​ប្រទេស​ ជនជាតិ​ ដែល​ស្រឡាញ់​សន្តិភាព​និង​សន្តិសុខ​លើ​ពិភពលោក ជំរុញ​ការអភិវឌ្ឍន៍​យ៉ាង​ស្ថេរភាព លើក​កម្ពស់​តួនាទី​របស់ស្ត្រី​ក្នុង​វិស័យ​នយោបាយ​និង​បង្កើន​​កិច្ច​សន្ទនា ផ្លាស់ប្តូរ​ខាង​អប់រំ បច្ចេកទេសនិង​វប្បធម៌…

គណៈប្រតិភូជាន់​ខ្ពស់​​នៃ​រដ្ឋសភាវៀតណាម​បានអញ្ជើញ​ចូលរួម​ក្នុងសកម្មភាពទាំងស្រុង​របស់មហាសន្និបាត​លើក​​ទី ១៣៧ នៃសហភាពអន្តរសភា (IPU-137)។ ក្នុង​ពិធីបើក​និង​​ថ្ងៃធ្វើ​ការ​ដំបូង​របស់មហាសន្និបាត​លើកទី ១៣៧ នៃសហភាពអន្តរសភា (IPU-137) លោកស្រី ប្រធាន​រដ្ឋសភា ង្វៀន​ធីគីម​ង៉ឹន (Nguyen Thi Kim Ngan) បាន​អញ្ជើញ​ថ្លែង​សន្ទរកថា​សំខាន់ៗ និង​​បណ្តា​ប្រធានរដ្ឋសភា​និង​ប្រធានគណៈប្រតិភូ​​តំណាងឲ្យ​រដ្ឋសភា សភា​នៃ​​បណ្តា​ប្រទេស​បានវាយតំលៃខ្ពស់​ លោកស្រី ង្វៀន​ធីគីម​ង៉ឹន (Nguyen Thi Kim Ngan) ក៏បាន​លើកឡើង​និង​ស្នើ​ដំណោះស្រាយ​​​ស្របនឹង​ស្ថានភាព​ពិភពលោក ផង​ដែរ។ 



លោកស្រី ប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) អញ្ជើញចូលរួមក្នុងពិធីបើក
មហាសន្និបាតលើកទី ១៣៧ នៃសហភាពអន្តរសភា (IPU-137) នៅទីក្រុង Saint Petersburg
(សហព័ន្ធរុស្ស៊ី)។ រូបថត៖ ត្រុងឌឹក/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រី ប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) និងគណៈប្រតិភូនៃរដ្ឋសភាវៀតណាម
អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពេញអង្គរបស់មហាសន្និបាតលើកទី ១៣៧ នៃសហភាពអន្តរសភា (IPU-137)។
រូបថត៖ ត្រុងឌឹក/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រី ប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) អញ្ជើញថ្លែងសន្ទរកថា ក្នុងកិច្ចប្រជុំ
ពេញអង្គរបស់មហាសន្និបាតលើកទី ១៣៧ នៃសហភាពអន្តរសភា (IPU-137)។
រូបថត៖ ត្រុងឌឹក/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រី ប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) ជួបពិភាក្សាការងារជាមួយ
លោកប្រធានសហភាពអន្តរសភា (IPU) Saber H. Chowdhury ។
រូបថត៖ ត្រុងឌឹក/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រី ប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) ជួបពិភាក្សាការងារជាមួយ
លោកស្រីប្រធានក្រុមប្រឹក្សានៃសហព័ន្ធ Valentina Ivanovna Matvienko ។
រូបថត៖ ត្រុងឌឹក/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រី ប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) ជួបពិភាក្សាការងារជាមួយ
លោកអនុប្រធានរដ្ឋសភាចិន Zhang Ping ។
រូបថត៖ ត្រុងឌឹក/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រី ប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) ជួបពិភាក្សាការងារជាមួយ
លោកប្រធានរដ្ឋសភាកូរ៉េខាងត្បូង Chung Sye-kyun។
រូបថត៖ ត្រុងឌឹក/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


  លោកស្រី ប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) ជួបពិភាក្សាការងារជាមួយ
លោកប្រធានរដ្ឋសភាសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ Ali Ardeshi Larijani ។
រូបថត៖ ត្រុងឌឹក/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

សំណើ​ទាំង​ប្រាំ​​ត្រូវ​បាន​លើក​ឡើង​​ដោយលោក​ស្រីប្រធាន​រដ្ឋសភា ង្វៀន​ធីគីម​ង៉ឹន (Nguyen Thi Kim Ngan) រួម​មាន៖ ​ទី ១៖ យើង​ខ្ញុំ​ស្នើ​​បណ្តា​សភា​លើពិភពលោក​​​យកចិត្តទុកដាក់​លើ​​​ច្បាប់​​ស្តីពីប្រជាជាតិ​និង​សាសនា។ តាម​នោះ​ ​ដោយដើរតួនាទី​ជា​ស្ថាប័ននិតិបញ្ញត្តិ ត្រួត​ពិនិត្យ​ការអនុវត្តន៍​បណ្តា​គោល​នយោបាយ​ពាក់ព័ន្ធនឹងច្បាប់ស្តីពីប្រជាជាតិ​និង​សាសនា ​បង្កើត​កំណត់​​ច្បាប់​សមស្រប​នឹង​ប្រជាជននិង​សមាសភាពទាំងឡាយ​។ ប៉ុន្តែ​​ មាន​បំណង​ប្រាថ្នា​ខ្ពង់ខ្ពស់​បំផុត​គឺ​​បង្កើត​សមាគ្គីភាព​ ដើម្បី​កសាងពិភពលោក​សន្តិភាព។

ទី ២ ៖ បណ្តា​សភា​គប្បី​កសាង​ក្រម​លក្ខណៈវិនិច្ច័យ​មួយដែល​ជា​​មូលដ្ឋាន​ សំដៅ​​ត្រួតពិនិត្យ​យ៉ាង​ប្រសិទ្ធភាព។ ទី ៣ ៖ ​យកចិត្ត​ទុកដាក់​លើ​ការងារ​ឃោសនា ផ្សព្វ​ផ្សាយ​សតិអារម្មណ៍​លើក​លែង​ទោស ស្មារតី​សហប្រតិបត្តិការ។ ប្រការនេះ​ពិតជាសំខាន់​ ដើម្បី​បណ្តា​ប្រជាជាតិ​ សាសនា​​កាន់តែជិត​ស្និទ្ធ​ជាមួយ​គ្នា។ ទីបួន៖ ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​និង​ពហុភាគី​ ដើម្បី​ស្វះ​ស្វែង​រៀនសូត្រ​ទៅវិញ​ទៅមក​ ​ដើម្បី​ដោះស្រាយ​​បញ្ហា​ពាក់ព័ន្ធនឹង​សាសនា វប្បធម៌ ប្រជាជាតិ។ ទីប្រាំ៖ ស្នើ​សហភាពអន្តរសភា​ (IPU) សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អង្គការ​សហប្រជាជាតិ បណ្តា​អង្គការ​អន្តរជាតិ បណ្តា​សភា​ជា​សមាជិករបស់សហភាពអន្តរសភា (IPU) បង្កើន​​គំនិត​ផ្តួចផ្តើម​និង​សកម្មភាព​ពាក់ព័ន្ធនឹង​បញ្ហា​សាសនា វប្បធម៌។ ​ការ​ជួប​និង​ពិភាក្សា ​ប្រធាន​បណ្តាគណៈប្រតិភូមកពី​​បណ្តា​ប្រទេស​បានឲ្យ​ដឹង​ថា៖ អាច​ស្រាវជ្រាវ អនុវត្តន៍​បណ្តា​សំណើ​​ខាង​លើ​របស់​លោក​ស្រីប្រធានរដ្ឋសភាវៀតណាម​​ នៅ​ប្រទេស​គេ។

ក្រៅពី​មហាសន្និបាត​លើកទី ១៣៧ នៃសហភាពអន្តរសភា (IPU-137) លោក​ស្រី ​រដ្ឋសភា ង្វៀន​ធីគីម​ង៉ឹន (Nguyen Thi Kim Ngan) បាន​ជួប​និង​ពិភាក្សាការងារជាមួយ​លោកស្រី​ប្រធាន​ក្រុមប្រឹក្សា​នៃ​សហព័ន្ធ Valentina Ivanovna Matvienko លោក​ប្រធាន​រដ្ឋសភា​កូរ៉េខាង​ត្បូង Chung Sye-kyun លោកអនុប្រធានរដ្ឋសភា​ Zhang Ping។ បណ្តា​​ប្រទេស​មិត្ត​បាន​វាយតំលៃ​ខ្ពស់​ចំពោះ​សមទ្ធផល​​​អភិវឌ្ឍន៍​សេដ្ឋកិច្ច - ​សង្គម ​នៅ​ប្រទេស​វៀតណាម ​និង​បាន​ឲ្យ​ដឹង​ថា៖ ​ទីតាំង​របស់​ប្រទេស​វៀតណាម​កាន់តែ​លើក​កម្ពស់។ បណ្តា​ប្រទេស​មិត្ត​​​បាន​លើក​ឡើង​​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​​បណ្តា​រដ្ឋសភា ទាក់ទង​និង​ផ្កាស់ប្តូរ​គណៈប្រតិភូជាន់​ខ្ពស់​ជាទៀង​ទាត់។

​ក្នុង​ឱកាស​នេះ លោក​ស្រី​ ប្រធានរដ្ឋសភា ង្វៀន​ធីគីមង៉ឹន (Nguyen Thi Kim Ngan) ផ្ញើ​​លិខិត​អញ្ជើញ​​បណ្តា​ប្រទេស​ជា​សមាជិក​ក្នុង​តំបន់​អាស៊ី -ប៉ាស៊ីហ្វិក អញ្ជើញ​ចូមរួម​ក្នុង​វេទិកា​សហភាពអន្តរសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) គ្រោង​នឹង​​រៀបចំ​នៅ​រដ្ឋធានី​ហាណូយ នា​ដើម​ឆ្នាំ២០១៨ ​ហើយថ្នាក់ដឹក​នាំ​បណ្តា​សភា​បាន​ទទួល​ការអញ្ជើញ​នេះ។

មហាសន្និបាត​លើកទី ១៣៧ នៃសហភាពអន្តរសភា (IPU-137) មាន​ការចូលរួម​របស់​​សភា​ជា​សមាជិក​ចំនួន ១៦០ ​អ្នក​តំណាង​​​ចំនួន ២.៤០០ នាក់ ប្រធានរដ្ឋសភា​ចំនួន ១០០ នាក់​និង​អនុប្រធានរដ្ឋសភាចំនួន ៤០ នាក់​ ដែល​អញ្ជើញ​​ចូលរួម​ IPU-137។ មហាសន្និបាត​លើកទី ១៣៧ នៃសហភាពអន្តរសភា (IPU-137) ​បាន​ប្រព្រឹត្តិទៅ​ នៅ​ពេល​ស្ថានភាព​ពភពលោក​កំពុង​​វិវឌ្ឍន៍​យ៉ាង​ស្មុកស្មាញលេច​ធ្លោគឺ​​ការងើបឡើង​របស់​ចលនា​រាស្ត្រនិយម ប្រជាជាតិ​និយម និងការវិវាទពូជសាស្ត្រ សាសនា។


បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​វៀតណាម​ -កាហ្សាក់ស្ថាន

ចាក​ចេញ​ពី​សហព័ន្ធ​រុស្ស៊ី លោក​ស្រីប្រធានរដ្ឋសភា ង្វៀន​ធីគីមង៉ឹន (Nguyen Thi Kim Ngan) បាន​ទៅ​កាន់​​សាធារណរដ្ឋ​កាហ្សាក់ស្ថាន តាមតប​ការអញ្ជើញ​របស់​​លោក​ប្រធាន​ព្រឹទ្ធ​សភា​សាធារណរដ្ឋ​កាហ្សាក់ស្ថាន Kassym Zhomart Tokayev និង​លោក​ប្រធាន​សភា​ជាន់ទាប​កាហ្សាក់ស្ថាន Nurlan Nigmatulin។ នេះគឺជាលើកដំបូង​​ដែលប្រធានរដ្ឋសភា​វៀតណាម​អញ្ជើញ​បំពេញទស្សនកិច្ច​ជាផ្លូវការ នៅសាធារណរដ្ឋ​កាហ្សាក់ស្ថាន។

ក្នុង​កិច្ចពិភាក្សា​ជាមួយ​ លោក​ប្រធានសភាជាន់ទាប Nurlan Nigmatulin ថ្នាក់ដឹកនាំ​នៃ​​ស្ថាប័ន​និតិបញ្ញត្តិ​នៃ​ប្រទេសទាំង​ពីរ​បាន​ពិភាក្សា​ដោយលំអិត​និង​ជាក់ស្តែង ហើយឯកភាព​បណ្តា​ដំណោះ​ស្រាយ​ សំដៅ​បន្ត​ការជំរុញ​ បើកទូលាយ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរ​ ដូចជា៖ កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋសភា​ទាំងពីរ​និង​បណ្តាស្ថាប័ន​​ចំណុះ​រដ្ឋសភា តំណាង​រដ្ឋសភា​នៃ​ប្រទេសទាំងពីរ។

លោក​ស្រីប្រធានរដ្ឋសភា ង្វៀន​ធីគីមង៉ឹន (Nguyen Thi Kim Ngan) បាន​ជួ​បសវនាការជាមួយ លោក​ប្រធានព្រឹទ្ធសភា​កាហ្សាក់ស្ថាន Kassym Zhomart Tokayev ជួបសម្តែង​ការគួរសម​លោក​នាយករដ្ឋមន្ត្រី និង​ជួប​ពិភាក្សា​ការងារជាមួយ​ថ្នាក់ដឹកនាំ​បណ្តា​បក្សកាន់អំណាច Nur Otan ​ បក្ស​កុម្មុយនិស្ត​​ប្រជាជន​​កាហ្សាក់ស្ថាន។


លោកប្រធានសភាជាន់ទាបកាហ្សាក់ស្ថាន Nurlan Nigmatulin ទទួលស្វាគមន៍
លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) នៅរដ្ឋធានី  Astana។
រូបថត៖ទ្រុងឌឹក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) ជួបពិភាក្សាការងារជាមួយ
លោកប្រធានសភាជាន់ទាបកាហ្សាក់ស្ថាន Nurlan Nigmatulin ។
រូបថត៖ទ្រុងឌឹក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) ជួបពិភាក្សាការងារជាមួយ
លោកប្រធានព្រឹទ្ធសភាកាហ្សាក់ស្ថាន Kassym Zhomart Tokayev។
រូបថត៖ទ្រុងឌឹក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) ជួបពិភាក្សាការងារជាមួយ
លោកប្រធានព្រឹទ្ធសភាកាហ្សាក់ស្ថាន Kassym Zhomart Tokayev។
រូបថត៖ ទ្រុងឌឹក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) ជួបសវនាការជាមួយ
លោកនាយករដ្ឋមន្ត្រីកាហ្សាក់ស្ថាន Bakhytzhan Sagintayev។
រូបថត៖ទ្រុងឌឹក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) ទទួលជួប ថ្នាក់ដឹកនាំបក្សកាន់អំណាច
Nuotan នៅកាហ្សាក់ស្ថាន។
រូបថត៖ទ្រុងឌឹក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្នុង​បណ្តា​ជំនួបនិង​ពិភាក្សា​ការងាររបស់លោក​ស្រី​ប្រធាន​រដ្ឋសភា ង្វៀន​ធីគីមង៉ឹន (Nguyen Thi Kim Ngan) ថ្នាក់ដឹកនាំ អ្នក​តំណាង​ឲ្យ​បក្ស​នយោបាយ​កាហ្សាក់ស្ថាន​សុទ្ធតែ​សប្បាយ​រីករាយយ៉ាង​ក្រៃលែង​ចំពោះ​សមិទ្ធផល​​រអភិវឌ្ឍន៍​សេដ្ឋកិច្ច - សង្គមកិច្ច​របស់​ប្រទេស​វៀតណាម ក្នុង​រយៈពេល​កន្លង​​ទៅ អះអាង​​ទុកមនោសញ្ចេតនាល្អ​​ប្រសើរនិង​ត្រៀម​ខ្លួន​ក្នុង​ការ​បើកទូលាយ​កិច្ច​សហប្រតិបត្តិការ​​ជាមួយ​ប្រទេស​វៀតណាម។

ភាគីទាំងពីរបាន​ឯកភាព​ជំរុញ ធ្វើ​ស៊ីជម្រៅ​ថែមទៀតនូវទំនាក់ទំនង​មិត្តភាព កិច្ច​សហប្រតិបត្តិការ​​​ជា​ប្រពៃណី​រវាង​ប្រទេសទាំងពីរ នាំ​បណ្តា​វិស័យ​​សហប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅនិងជាក់ស្តែង​ថែមទៀត ហើយ​បើកទូលាយកិច្ច​សហប្រតិបត្តិការ​​លើបណ្តា​វិស័យ​ដែល​ភាគីទាំងពីរ​មាន​ប្រៀបខ្លាំង។

ភាគីទាំងពីរបាន​វាយតំលៃ កិច្ច​សហប្រតិបត្តិការ​​រវាង​រដ្ឋសភា​វៀតណាម​និង​រដ្ឋ​សភា​កាហ្សាក់​ស្ថាន​​គឺជា​កត្តា​សំ​ខាន់​​បំផុត​​ក្នុង​ទំនាក់ទំនង​​រវាង​ប្រទេសទាំងពីរ ឯកភាព​បន្ត​ការ​ពង្រឹង​និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​​ស្និទ្ធ​​ក្នុង​បណ្តា​វេទិកា​​តំបន់​និង​អន្តរជាតិ ចែក​រំលែកបទពិសោធន៍​ក្នុង​ការងារ​និតិបញ្ញត្តិ ធានាផលប្រយោជន៍​​របស់​ប្រជាជន​ ក្នុង​ដំណើរ​ការ​អភិវឌ្ឍន៍សេដ្ឋកិច្ច ​- សង្គមកិច្ច​។

ភាគីទាំងពីរ​បន្ត​ផ្លាស់ប្តូរ​គណៈប្រតិភូ​ជាន់ខ្ពស់ ​គណៈកម្មាការ​និង​ស្ថាប័ន​គ្រប់​ថ្នាក់ សំដៅ​បំរើ​រដ្ឋសភា សហការ​​ក្នុង​ការ​ត្រួតពិនិត្យ​​នូវការអនុវត្តន៍កិច្ច​ព្រមព្រៀង​ដែល​រដ្ឋាភិបាល​នៃប្រទេសទាំងពីរ​បាន​ចុះហត្ថលេខា​ ហើយ​ផ្លាស់ប្តូរព័ត៌មាន​ស្តីពី​សកម្មភាព​របស់​រដ្ឋសភា​នៃប្រទេសទាំងពីរ./.

ប្រទេស​កាហ្សាក់ស្ថាន​គឺ​ប្រទេស​ដែល​មាន​ផ្ទៃដី​ធំ​បំផុត​ក្នុង​តំបន់អាស៊ី​កណ្តាល បរិមាណ​ប្រជាជន​ចំនួន ១៦,៦ លាននាក់ មាន​ប្រភពធនធាន​សម្បូរ៍និង​បរិមាណប្រេងបម្រុង​ទុក​ឈរ​លំដាប់​លេខ ៨ លើពិភព​លោក​។ ប្រទេស​វៀតណាម​និង​ប្រទេសកាហ្សាក់ស្ថាន​គឺសមាជិក​​របស់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​វៀត​ណាម​ - សម្ព័ន្ធសេដ្ឋកិច្ច​អាស៊ី - អឺរ៉ុប ដែល​មាន​សក្តានុភាព (EAEU) ​ចាប់ពីខែតុលា ឆ្នាំ២០១៦។
 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម


វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍នៅវៀតណាមត្រូវបានធ្វើឱ្យប្រសើរឡើង ពង្រីក និងសាងសង់ថ្មីជាមួយនឹងធនធានវិនិយោគរបស់រដ្ឋ និងសង្គមភាវូបនីយកម្មជាច្រើន ក៏ប៉ុន្តែនៅតែតាមមិនទាន់ល្បឿន​កំណើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ និងអន្តរជាតិ។ 

Top