មហាសន្និបាតលើកទី ១៣៧ នៃសហភាពអន្តរសភា (IPU-137)៖ លើកកម្ពស់ទីតាំងរបស់ប្រទេសវៀតណាមលើឆាបអន្តរជាតិ
គឺជាអង្គការអន្តរសភាពហុទ្វេភាគីធំបំផុតលើពិភពលោក ក្នុងរយៈពេល ១២០ ឆ្នាំបង្កើតនិងអភិវឌ្ឍន៍។ សហភាពអន្តរសភា (IPU) បានបង្ហាញឲ្យឃើញថា៖ បេសកកម្មរបស់អង្គការនេះក្នុងការជំរុញការជួបប្រាស្រ័យ កិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរបទពិសោធន៍រវាងរដ្ឋសភានៃបណ្តាប្រទេស ពិគ្រោះយោបល់និងលើកឡើងទស្សនៈស្តីពីបណ្តាបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍របស់ប្រទេសជាតិ សំដៅលើកឡើងបណ្តាសកម្មភាពសំរាប់បណ្តាសមាជិករបស់ IPU តាមនោះរួមចំណែកក្នុងការការពារនិងជំរុញការធានាបណ្តាគោលការណ៍និងបទបញ្ញត្តិនៃច្បាប់អន្តរជាតិ ជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេស ជនជាតិ ដែលស្រឡាញ់សន្តិភាពនិងសន្តិសុខលើពិភពលោក ជំរុញការអភិវឌ្ឍន៍យ៉ាងស្ថេរភាព លើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងវិស័យនយោបាយនិងបង្កើនកិច្ចសន្ទនា ផ្លាស់ប្តូរខាងអប់រំ បច្ចេកទេសនិងវប្បធម៌…
គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាមបានអញ្ជើញចូលរួមក្នុងសកម្មភាពទាំងស្រុងរបស់មហាសន្និបាតលើកទី ១៣៧ នៃសហភាពអន្តរសភា (IPU-137)។ ក្នុងពិធីបើកនិងថ្ងៃធ្វើការដំបូងរបស់មហាសន្និបាតលើកទី ១៣៧ នៃសហភាពអន្តរសភា (IPU-137) លោកស្រី ប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) បានអញ្ជើញថ្លែងសន្ទរកថាសំខាន់ៗ និងបណ្តាប្រធានរដ្ឋសភានិងប្រធានគណៈប្រតិភូតំណាងឲ្យរដ្ឋសភា សភានៃបណ្តាប្រទេសបានវាយតំលៃខ្ពស់ លោកស្រី ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) ក៏បានលើកឡើងនិងស្នើដំណោះស្រាយស្របនឹងស្ថានភាពពិភពលោក ផងដែរ។
លោកស្រី ប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) អញ្ជើញចូលរួមក្នុងពិធីបើក មហាសន្និបាតលើកទី ១៣៧ នៃសហភាពអន្តរសភា (IPU-137) នៅទីក្រុង Saint Petersburg (សហព័ន្ធរុស្ស៊ី)។ រូបថត៖ ត្រុងឌឹក/ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកស្រី ប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) និងគណៈប្រតិភូនៃរដ្ឋសភាវៀតណាម អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពេញអង្គរបស់មហាសន្និបាតលើកទី ១៣៧ នៃសហភាពអន្តរសភា (IPU-137)។ រូបថត៖ ត្រុងឌឹក/ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកស្រី ប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) អញ្ជើញថ្លែងសន្ទរកថា ក្នុងកិច្ចប្រជុំ ពេញអង្គរបស់មហាសន្និបាតលើកទី ១៣៧ នៃសហភាពអន្តរសភា (IPU-137)។ រូបថត៖ ត្រុងឌឹក/ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកស្រី ប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) ជួបពិភាក្សាការងារជាមួយ លោកប្រធានសហភាពអន្តរសភា (IPU) Saber H. Chowdhury ។ រូបថត៖ ត្រុងឌឹក/ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកស្រី ប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) ជួបពិភាក្សាការងារជាមួយ លោកស្រីប្រធានក្រុមប្រឹក្សានៃសហព័ន្ធ Valentina Ivanovna Matvienko ។ រូបថត៖ ត្រុងឌឹក/ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកស្រី ប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) ជួបពិភាក្សាការងារជាមួយ លោកអនុប្រធានរដ្ឋសភាចិន Zhang Ping ។ រូបថត៖ ត្រុងឌឹក/ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកស្រី ប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) ជួបពិភាក្សាការងារជាមួយ លោកប្រធានរដ្ឋសភាកូរ៉េខាងត្បូង Chung Sye-kyun។ រូបថត៖ ត្រុងឌឹក/ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកស្រី ប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) ជួបពិភាក្សាការងារជាមួយ លោកប្រធានរដ្ឋសភាសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ Ali Ardeshi Larijani ។ រូបថត៖ ត្រុងឌឹក/ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
សំណើទាំងប្រាំត្រូវបានលើកឡើងដោយលោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) រួមមាន៖ ទី ១៖ យើងខ្ញុំស្នើបណ្តាសភាលើពិភពលោកយកចិត្តទុកដាក់លើច្បាប់ស្តីពីប្រជាជាតិនិងសាសនា។ តាមនោះ ដោយដើរតួនាទីជាស្ថាប័ននិតិបញ្ញត្តិ ត្រួតពិនិត្យការអនុវត្តន៍បណ្តាគោលនយោបាយពាក់ព័ន្ធនឹងច្បាប់ស្តីពីប្រជាជាតិនិងសាសនា បង្កើតកំណត់ច្បាប់សមស្របនឹងប្រជាជននិងសមាសភាពទាំងឡាយ។ ប៉ុន្តែ មានបំណងប្រាថ្នាខ្ពង់ខ្ពស់បំផុតគឺបង្កើតសមាគ្គីភាព ដើម្បីកសាងពិភពលោកសន្តិភាព។
ទី ២ ៖ បណ្តាសភាគប្បីកសាងក្រមលក្ខណៈវិនិច្ច័យមួយដែលជាមូលដ្ឋាន សំដៅត្រួតពិនិត្យយ៉ាងប្រសិទ្ធភាព។ ទី ៣ ៖ យកចិត្តទុកដាក់លើការងារឃោសនា ផ្សព្វផ្សាយសតិអារម្មណ៍លើកលែងទោស ស្មារតីសហប្រតិបត្តិការ។ ប្រការនេះពិតជាសំខាន់ ដើម្បីបណ្តាប្រជាជាតិ សាសនាកាន់តែជិតស្និទ្ធជាមួយគ្នា។ ទីបួន៖ បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី ដើម្បីស្វះស្វែងរៀនសូត្រទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសាសនា វប្បធម៌ ប្រជាជាតិ។ ទីប្រាំ៖ ស្នើសហភាពអន្តរសភា (IPU) សហការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ បណ្តាអង្គការអន្តរជាតិ បណ្តាសភាជាសមាជិករបស់សហភាពអន្តរសភា (IPU) បង្កើនគំនិតផ្តួចផ្តើមនិងសកម្មភាពពាក់ព័ន្ធនឹងបញ្ហាសាសនា វប្បធម៌។ ការជួបនិងពិភាក្សា ប្រធានបណ្តាគណៈប្រតិភូមកពីបណ្តាប្រទេសបានឲ្យដឹងថា៖ អាចស្រាវជ្រាវ អនុវត្តន៍បណ្តាសំណើខាងលើរបស់លោកស្រីប្រធានរដ្ឋសភាវៀតណាម នៅប្រទេសគេ។
ក្រៅពីមហាសន្និបាតលើកទី ១៣៧ នៃសហភាពអន្តរសភា (IPU-137) លោកស្រី រដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) បានជួបនិងពិភាក្សាការងារជាមួយលោកស្រីប្រធានក្រុមប្រឹក្សានៃសហព័ន្ធ Valentina Ivanovna Matvienko លោកប្រធានរដ្ឋសភាកូរ៉េខាងត្បូង Chung Sye-kyun លោកអនុប្រធានរដ្ឋសភា Zhang Ping។ បណ្តាប្រទេសមិត្តបានវាយតំលៃខ្ពស់ចំពោះសមទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម នៅប្រទេសវៀតណាម និងបានឲ្យដឹងថា៖ ទីតាំងរបស់ប្រទេសវៀតណាមកាន់តែលើកកម្ពស់។ បណ្តាប្រទេសមិត្តបានលើកឡើងការបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្តារដ្ឋសភា ទាក់ទងនិងផ្កាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ជាទៀងទាត់។
ក្នុងឱកាសនេះ លោកស្រី ប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) ផ្ញើលិខិតអញ្ជើញបណ្តាប្រទេសជាសមាជិកក្នុងតំបន់អាស៊ី -ប៉ាស៊ីហ្វិក អញ្ជើញចូមរួមក្នុងវេទិកាសហភាពអន្តរសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) គ្រោងនឹងរៀបចំនៅរដ្ឋធានីហាណូយ នាដើមឆ្នាំ២០១៨ ហើយថ្នាក់ដឹកនាំបណ្តាសភាបានទទួលការអញ្ជើញនេះ។
មហាសន្និបាតលើកទី ១៣៧ នៃសហភាពអន្តរសភា (IPU-137) មានការចូលរួមរបស់សភាជាសមាជិកចំនួន ១៦០ អ្នកតំណាងចំនួន ២.៤០០ នាក់ ប្រធានរដ្ឋសភាចំនួន ១០០ នាក់និងអនុប្រធានរដ្ឋសភាចំនួន ៤០ នាក់ ដែលអញ្ជើញចូលរួម IPU-137។ មហាសន្និបាតលើកទី ១៣៧ នៃសហភាពអន្តរសភា (IPU-137) បានប្រព្រឹត្តិទៅ នៅពេលស្ថានភាពពភពលោកកំពុងវិវឌ្ឍន៍យ៉ាងស្មុកស្មាញលេចធ្លោគឺការងើបឡើងរបស់ចលនារាស្ត្រនិយម ប្រជាជាតិនិយម និងការវិវាទពូជសាស្ត្រ សាសនា។ |
បង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសវៀតណាម -កាហ្សាក់ស្ថាន
ចាកចេញពីសហព័ន្ធរុស្ស៊ី លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) បានទៅកាន់សាធារណរដ្ឋកាហ្សាក់ស្ថាន តាមតបការអញ្ជើញរបស់លោកប្រធានព្រឹទ្ធសភាសាធារណរដ្ឋកាហ្សាក់ស្ថាន Kassym Zhomart Tokayev និងលោកប្រធានសភាជាន់ទាបកាហ្សាក់ស្ថាន Nurlan Nigmatulin។ នេះគឺជាលើកដំបូងដែលប្រធានរដ្ឋសភាវៀតណាមអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋកាហ្សាក់ស្ថាន។
ក្នុងកិច្ចពិភាក្សាជាមួយ លោកប្រធានសភាជាន់ទាប Nurlan Nigmatulin ថ្នាក់ដឹកនាំនៃស្ថាប័ននិតិបញ្ញត្តិនៃប្រទេសទាំងពីរបានពិភាក្សាដោយលំអិតនិងជាក់ស្តែង ហើយឯកភាពបណ្តាដំណោះស្រាយ សំដៅបន្តការជំរុញ បើកទូលាយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដូចជា៖ កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរនិងបណ្តាស្ថាប័នចំណុះរដ្ឋសភា តំណាងរដ្ឋសភានៃប្រទេសទាំងពីរ។
លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) បានជួបសវនាការជាមួយ លោកប្រធានព្រឹទ្ធសភាកាហ្សាក់ស្ថាន Kassym Zhomart Tokayev ជួបសម្តែងការគួរសមលោកនាយករដ្ឋមន្ត្រី និងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំបណ្តាបក្សកាន់អំណាច Nur Otan បក្សកុម្មុយនិស្តប្រជាជនកាហ្សាក់ស្ថាន។
លោកប្រធានសភាជាន់ទាបកាហ្សាក់ស្ថាន Nurlan Nigmatulin ទទួលស្វាគមន៍ លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) នៅរដ្ឋធានី Astana។ រូបថត៖ទ្រុងឌឹក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) ជួបពិភាក្សាការងារជាមួយ លោកប្រធានសភាជាន់ទាបកាហ្សាក់ស្ថាន Nurlan Nigmatulin ។ រូបថត៖ទ្រុងឌឹក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) ជួបពិភាក្សាការងារជាមួយ លោកប្រធានព្រឹទ្ធសភាកាហ្សាក់ស្ថាន Kassym Zhomart Tokayev។ រូបថត៖ទ្រុងឌឹក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) ជួបពិភាក្សាការងារជាមួយ លោកប្រធានព្រឹទ្ធសភាកាហ្សាក់ស្ថាន Kassym Zhomart Tokayev។ រូបថត៖ ទ្រុងឌឹក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) ជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រីកាហ្សាក់ស្ថាន Bakhytzhan Sagintayev។ រូបថត៖ទ្រុងឌឹក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) ទទួលជួប ថ្នាក់ដឹកនាំបក្សកាន់អំណាច Nuotan នៅកាហ្សាក់ស្ថាន។ រូបថត៖ទ្រុងឌឹក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
ក្នុងបណ្តាជំនួបនិងពិភាក្សាការងាររបស់លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) ថ្នាក់ដឹកនាំ អ្នកតំណាងឲ្យបក្សនយោបាយកាហ្សាក់ស្ថានសុទ្ធតែសប្បាយរីករាយយ៉ាងក្រៃលែងចំពោះសមិទ្ធផលរអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមកិច្ចរបស់ប្រទេសវៀតណាម ក្នុងរយៈពេលកន្លងទៅ អះអាងទុកមនោសញ្ចេតនាល្អប្រសើរនិងត្រៀមខ្លួនក្នុងការបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាម។
ភាគីទាំងពីរបានឯកភាពជំរុញ ធ្វើស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសទាំងពីរ នាំបណ្តាវិស័យសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងជាក់ស្តែងថែមទៀត ហើយបើកទូលាយកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង។
ភាគីទាំងពីរបានវាយតំលៃ កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងរដ្ឋសភាកាហ្សាក់ស្ថានគឺជាកត្តាសំខាន់បំផុតក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឯកភាពបន្តការពង្រឹងនិងបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងបណ្តាវេទិកាតំបន់និងអន្តរជាតិ ចែករំលែកបទពិសោធន៍ក្នុងការងារនិតិបញ្ញត្តិ ធានាផលប្រយោជន៍របស់ប្រជាជន ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមកិច្ច។
ភាគីទាំងពីរបន្តផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ គណៈកម្មាការនិងស្ថាប័នគ្រប់ថ្នាក់ សំដៅបំរើរដ្ឋសភា សហការក្នុងការត្រួតពិនិត្យនូវការអនុវត្តន៍កិច្ចព្រមព្រៀងដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខា ហើយផ្លាស់ប្តូរព័ត៌មានស្តីពីសកម្មភាពរបស់រដ្ឋសភានៃប្រទេសទាំងពីរ./.
ប្រទេសកាហ្សាក់ស្ថានគឺប្រទេសដែលមានផ្ទៃដីធំបំផុតក្នុងតំបន់អាស៊ីកណ្តាល បរិមាណប្រជាជនចំនួន ១៦,៦ លាននាក់ មានប្រភពធនធានសម្បូរ៍និងបរិមាណប្រេងបម្រុងទុកឈរលំដាប់លេខ ៨ លើពិភពលោក។ ប្រទេសវៀតណាមនិងប្រទេសកាហ្សាក់ស្ថានគឺសមាជិករបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី - អឺរ៉ុប ដែលមានសក្តានុភាព (EAEU) ចាប់ពីខែតុលា ឆ្នាំ២០១៦។ |
ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម