• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសចិនប្រកាសកម្រិតកំណើនសេដ្ឋកិច្ចក្នុង ត្រីមាសទី ១ ឆ្នាំ ២០១៩


 កម្មករនៅរោងចក្រមួយខេត្ត Shandong ប្រទេសចិន  (រូបថត AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 
 

 វិស័យឧស្សាហកម្ម កសិកម្ម និងការលក់រាយរបស់ចិនក្នុងត្រីមាសទី ១ ឆ្នាំ២០១៩ ក៏សុទ្ធតែទ​ទួលបាន​កំណើន​គួរឲ្យកត់​សម្គាល់ បើប្រៀបធៀបទៅនឹង​រយៈពេលដូចគ្នា​ពីឆ្នាំទៅមិញ។
​ 
នាថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០១៩ អគ្គនយកដ្ឋានស្ថិតិចិន   (NBS) បានប្រកាសថា សេដ្ឋកិច្ច​នៃប្រទេស​ខ្លួន​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ២០១៩ទទួលបានកំណើន ៦,៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។
 
ជាក់ស្តែង តាម NBS ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិនក្នុងត្រីមាសទី ១ ឆ្នាំ២០១៩ ទទួលបានជាង ២១ ៣០០ ​ពាន់លានយ័ន (ស្មើនឹង ៣១៨០ ពាន់លានដុល្លារអាមេរិក) ហើយ កំណើន​នៃប្រទេស​ខ្លួននៅ​តែរក្សា​បាន​ល្បឿន​ដដែល ដូចត្រីមាសទី ៤ ឆ្នាំ២០១៨។ សេដ្ឋកិច្ចសេវាកម្មទទួលបានកំណើនខ្ពស់បំផុតរហូតដល់ ៧% ។ ក្នុងពេល​នោះ ការដោះដូរទំនិញនៅតែជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចរបស់ចិនក្នុងត្រីមាសទី ១ ឆ្នាំ២០១៩។
 
វិស័យ​ឧស្សាហកម្ម កសិកម្ម និងការលក់រាយរបស់ចិនក្នុងត្រីមាសទី ១ ឆ្នាំ២០១៩ ក៏សុទ្ធតែ​ទទួល​បាន​កំណើន​គួរឲ្យកត់​សម្គាល់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។
 
ត​ម្លៃប្រាក់​នាំចេញ នាំចូលក្នុងត្រីមាសទី ១ ឆ្នាំ២០១៩ ទទួលបាន ៧ ពាន់ពាន់លានយ័ន កើន ៣,៧% បើប្រៀធៀប​នឹងរយៈ​ពេលដូចគ្នាពីឆ្នាំទៅមិញ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top