• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសគុយបានិងថៃអនុវត្តន៍ពិធីរំលឹកវិញ្ញាណក្ខ័ន្ធចំពោះប្រធានរដ្ឋវៀតណាមលោក Tran Dai Quang


 ប្រធានរដ្ឋ លោក Tran Dai Quang

 នៅ​ក្នុងសេចក្តីប្រកាសមួយ ដែលត្រូវបានចេញផ្សាយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋគុយបានោះ ក្រុម​ប្រឹក្សា​រដ្ឋ​គុយ​បាន​សម្រេច​ចិត្តលើពីធីកាន់ទុកជាតិរំលឹកដល់វិញ្ញាណ​ក្ខន្ធប្រធានរដ្ឋវៀតណាម លោ​ក Tran Dai Quang ដែ​លទទួល​មរណភាពថ្ងៃទី ២១ ខែក​ញ្ញា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយនៅក្នុងវ័យ​៦២ឆ្នាំ។
 
​អាស្រ័យ​ហេតុនេះ​ គុយបានឹងកាន់ទុក្ខ រំលឹកដល់វិញ្ញាណក្ខ័ន្ធ​លោកប្រធានរដ្ឋវៀត ណាម T​ran Dai Quang ចាប់​ពីម៉ោង​៦​ព្រឹក ថ្ងៃទី២២ខែកញ្ញា តាមម៉ោងតំបន់​ (ម៉ោង ៥ ល្ងាចថ្ងៃទី២២កញ្ញាតាមម៉ោង​ទីក្រុងហាណូយ) រហូ​ត​ដល់​ ១២ យប់ ថ្ងៃទី ២​៣ខែកញ្ញា  (ម៉ោង ១១ថ្ងៃត្រង់ ​តាមម៉ោងទីក្រុងហាណូយ​)​ និង​ពិធីកា​ន់​ទុក្ខ​ជាតិ​បាន​ប្រ​ព្រឹត្ត​​ទៅនៅថ្ងៃ​ទី ២៤ ខែកញ្ញា។ យោងតាម​សេចក្តីប្រកាសមួយនេះ ក្នុង​អំឡុង​ពេល​នៃការ​កាន់​ទុក្ខ​ថ្នាក់​ជាតិ​ អគារ​សាធារណៈ​និង​មូលដ្ឋាន​យោធា​នៅទូ​ទាំង​ប្រទេស​គុយ​បានឹង​ត្រូវ​បង្ហូត​ទង់​ជាតិ​ពាក់​កណ្តាល​ដង​ រួម​ទាំង​មិន​រៀបចំសកម្មភាពកម្សាន្ត តា​មកន្លែងសាធារណៈឡើយ។​
 
នៅប្រទេសថៃវិញ ការិយាល័យនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី ២២ ខែកញ្ញា​បាន​ផ្ញើ​លិខិត​ស្នើសុំ​ដល់​ភ្នាក់​ងារ​មន្ទីរ​នានា​ទូទាំង​ប្រទេសឲ្យបង្ហូតទង់ជាតិពាក់កណ្តាលដង ក្នុង រយៈពេលបី​ថ្ងៃដើម្បីបង្ហាញពីការសម្តែងមរណទុក្ ខ​ចំពោះ​ការទទួល​មរណភាពរបស់លោកប្រធានរដ្ឋ​វៀតណាម Tran Dai Quang ។ ដូច្នោះហើយ​ នាយក​រដ្ឋមន្ត្រី​ថៃ បា​នបញ្ជាណែនាំឲ្យភ្នាក់ងាររដ្ឋាភិ​បាល ទាំងអស់ បង្ហូតទង់ជាតិពាក់កណ្តាលដង ចាប់ពីថ្ងៃច័​ន្ទ ទី២៤ខែកញ្ញា​ ដល់ថ្ងៃ​ពុធទី២៦ ខែកញ្ញា​ ឆ្នាំ២០១៨​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top