• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រតិភូចំនួន ១៨០ នាក់ បានចូលរួមសន្និសីទ ASEM ស្តីពីជំរុញការអភិវឌ្ឍន៍គ្របដណ្តប់

 នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ​២០១៩ នៅទីក្រុង Nha Trang (ខេត្ត Khanh Hoa) ក្រសួងការបរទេសវៀតណាម បាន​រៀប​ចំ​សន្និសិទ្ធសារព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីសន្និសីទ ASEM (វេទិកាសហប្រតិបត្តិការអាស៊ី - អឺរ៉ុប) ក្រោម​ប្រធានបទ “ជំរុញការអភិវឌ្ឍគ្របដណ្តប់អំពីសេដ្ឋ កិច្ចនិងសង្គមនៅអាស៊ីនិងអឺរ៉ុប” ដែលបាន​ប្រព្រឹត្ត​ទៅ​ក្នុង​អំឡុង​ពេលពីរថ្ងៃ គឺថ្ងៃទី១៦និង១៧ខែឧសភា នៅទីក្រុង Nha Trang ដោយមានការចូលរួមពី ប្រតិភូចំនួន ១៨០ នាក់​ មកពីប្រទេសជាសមាជិក ASEM ចំនួន ៥៣ រួមទាំងអង្គការជាតិនិងតំបន់ផងដែរ។

សន្និ​សី​ទ​នេះគឺជាគំនិតផ្តួចផ្តើមនិងសំណើររបស់វៀតណាម ដោយក្រសួង​ការ​បរទេស​រួម​សហការ​ជាមួយ​ក្រសួង​ការ​ងារ​ ​យុទ្ធ​ជនពិការនិងសង្គមកិច្ច និងក្រសួងផែន ការ​និងវិនិយោគ រួមជាមួយគណៈកម្មាធិការប្រ​ជាជនខេត្ត Khanh​ Hoa រៀបចំឡើង។

ខ្លឹមសារ​នៃសន្និសីទនេះ គឺជាបញ្ហាដែលសហគមន៍អន្តរជាតិកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រមទាំង​បង្ហាញ​ពីតួនាទីត្រួសត្រាយរបស់ ASEM ដែលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បី​អនុវត្តន៍​ជាក់​ស្តែង​រាល់ការប្តេជ្ញា ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព គ្របដណ្តប់សេដ្ឋកិច្ច - សង្គមកិច្ច និង​អនុវត្ត​ន៍​ប្រកបដោយប្រសិទ្ធភាពនូវរបៀបវារៈ ២០៣០ របស់អង្គការសហប្រជាជាតិផងដែរ។ ស​ម្រាប់​វៀតណាម សន្និសី​ទនេះគឺជាកា​របង្ហាញនូវ​ការួម​ចំណែក​ពោរពេញ​ទៅដោយ​អត្ថន័យ​របស់​វៀត​ណាម​ចំពោះ​កិច្ចប្រឹង​ប្រែងជាសកល​និយាយរួមនិងកិច្ចសហប្រតិបត្តិការ ASEM និយាយដោយឡែក។  ទន្ទឹមជាមួយគ្នានោះ បង្កលក្ខណៈងាយស្រួល​ដើម្បីពង្រឹងកិច្ចសហប្រ​តិបត្តិការទ្វេភាគី រវាងវៀតណាមជាមួយស​មាជិក ASEM៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top