• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

ប្រណាំងទូកទឺលីញ (Tu linh) នៅកោះលីសើន (Ly Son)

ពិធីប្រណាំងទូកទឺលីញ (Tu linh - មានន័យថាសត្វទេពទាំងបួន) មិនត្រឹមតែរំលឹកដល់ក្រុមល្បាតសមុទ្រកោះហ្វាងសា (Hoang Sa) និងកោះទ្រឿងសា (Truong Sa) (TK17) ដែលមានគុណបំណាចការពារព្រំដែនទឹកមាតុភូមិ នៅទាំងជាដើមកំណើតនៃគោលបំណងយកជំនះលើសមុទ្រ របស់ប្រជាជន​នៅកោះលីសើន (Ly Son) (ខេត្តក្វាងង៉ាយ - Quang Ngai)។ ដោយប្រវែងផ្លូវប្រណាំងជាង៤ម៉ាយ (ជិត៨គីឡូវម៉ែត្រ) ពិធីប្រណាំងទូកទឺលិញ (Tu linh) បានមជ្ឈដ្ឋានអ្នកស្រាវជ្រាវ ទទួលស្គាល់​ជាការប្រណាំងទូកប្រពៃណីតែមួយគត់ នៅប្រទេសវៀតណាម។

ពិធីបុណ្យប្រណាំងទូកទឺលីញ (Tu linh) ជាដើមកំណើតនៃគោលបំណងចង់យកជំនះ លើសមុទ្ររបស់អ្នកកោះលីសើន (Ly Son)។

អញ្ជើញទៅកោះលីសើន (Ly Son) នៅជិតថ្ងៃបុណ្យប្រណាំងទូកទឺលីញ (Tu linh) ដែលជាកេរដំណែលវប្បធម៌អរូបីលំដាប់ជាតិ នៅពេលជំងឺកូវិដ - ១៩ មិនទាន់រាតត្បាតខ្លាំង យើងនឹងងាយឃើញនូវទេសភាពអ៊ូអរកុះករ ប្លែកពិសេសរំលេចគ្រប់ទិសទី។ នៅទីលានវិហារឃុំអានវិញ (An Vinh) ឃុំអានហាយ (An Hai) ប្រជាជននៅជុំវិញ តែងប្រជុំគ្នាមកតុបតែង លាបពណ៌ ធ្វើសម្រេច ដើម្បីត្រៀមជាស្រេចសម្រាប់ថ្ងៃដាក់ទូកចុះទឹក។ ក្រោមពន្លឺថ្ងៃចែងចាំងលើផ្ទៃទឹកសមុទ្រ សម្បុរទូកប្រណាំងទឺលីញ (Tu linh) កាន់តែល្អឆើតភ្លឺផ្លេក។ មនុស្សគ្រប់គ្នាសុទ្ធតែមានអារម្មណ៍រំភើប ទន្ទឹងរង់ចាំទទួលពិធីប្រណាំងទូក នៅពេលខាងមុខ។
 


មុនពេលចូលរួមពិធីប្រណាំងទូក តំណាងវង្សត្រកូលក្រុមទី៥ នៅភូមិតី (Tay) ឃុំអានវិញ (An Vinh) រួមគ្នាធ្វើដំណើរទៅកាន់វិហារ អ៊ឹមលីញ (Am Linh) (ទីកន្លែងបូជាក្រុមល្បាតសមុទ្រកោះហ្វាងសា (Hoang Sa)) ធ្វើពិធីប្រកាសប្រាប់អ្នកតានិងបុព្វការីជន សូមអនុញ្ញាតបើកពិធីបុណ្យប្រណាំងទូកទឺលីញ (Tu linh)។ រូបថត៖ ថុងថៀន/កាសែតរូបភាពវៀតណាម

 

ក្រុមប្រណាំងទូក សុទ្ធតែជាកំលោះមាំមួន ពូកែនេសាទត្រី។ ក្រុមនីមួយៗមាន២១ - ២៤នាក់ ដែលមានអាយុពី១៨ឆ្នាំ ទៅដល់៥៥ឆ្នាំ ក្នុងនោះមានអ្នកកាច់ចង្កូតម្នាក់ អ្នកបាច់ទឹកទូកម្នាក់ និងអ្នកអុំទូកទាំងឡាយ។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម

 

ចាស់ព្រឹទ្ធាចារ្យនៅឃុំអានវិញ (An Vinh) ត្រៀមសម្លៀកបំពាក់ គ្រឿងប្រើប្រាស់ សម្រាប់ក្រុមប្រណាំងទូក។ រូបថត៖ ថុងថៀន/កាសែតរូបភាពវៀតណាម

 

អ្នកអុំទូកភូមិតី (Tay) ឃុំអានវិញ (An Vinh) ចែវទូកចូលគន្លងប្រណាំង។ រូបថត៖ ថុងថៀន/កាសែតរូបភាពវៀតណាម

 

ក្រុមប្រណាំងទូកបង្ហាញវត្តមាន ក្រោមខ្សែភ្នែកទស្សនានិងស្នូរទះដៃគាំទ្រនៃប្រជាជន នៅស្រុកកោះលីសើន (Ly Son)។ រូបថត៖ ថុងថៀន/កាសែតរូបភាពវៀតណាម

 

ដើមហេតុដែលហៅថា “ទូកប្រណាំងទឺលីញ (Tu linh)” ពីព្រោះក្នុងការប្រណាំងមានទូកចូលរួមប្រកួតប្រណាំងចំនួន៤ ទូកនីមួយៗតែងមានឈ្មោះសត្វទេពមួយក្បាល នៅក្នុងចំណោមសត្វទេពទាំង៤ នោះគឺនាគ រាជសីហ៍ អណ្តើក និងហង្ស។ រូបថត៖ ថុងថៀន/កាសែតរូបភាពវៀតណាម

 

អ្នកផ្តើមគំនិតស្នើឱ្យទទួលស្គាល់ ពិធីប្រណាំងទូកនៅកោះលីសើន (Ly Son) ជាកេរដំណែលអរូបីលំដាប់ជាតិ នោះគឺលោកបណ្ឌិត ង្វៀន ដាំងវូ (Nguyen Dang Vu) អតីតនាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តក្វាងង៉ាយ (Quang Ngai)។ នៅសម័យកាលពិធីបុណ្យកើតឡើង លោកវូ (Vu) ឱ្យដឹងថា៖ “ចាប់ពីសម័យទទួលព្រះរាជអាជ្ញារបស់ស្តេចង្វៀន (Nguyen) ចេញដំណើរបើកព្រំប្រទល់សមុទ្រកោះហ្វាងសា (Hoang Sa) អ្នកកោះលីសើន (Ly Son) នៅតាមភូមិ ជ្រើសយកកំលោះកម្លាំងមាំមួន និងពូកែហែរទឹកបំផុត ចូលរួមប្រណាំងទូករវាងភូមិនិងភូមិ។ ផ្តើមពីការប្រណាំងនេះ នឹងជ្រើសយកអ្នកពូកែបំផុត ដើម្បីធ្វើដំណើរទៅកាន់កោះហ្វាងសា (Hoang Sa) ទ្រឿងសា (Truong Sa)។ ខ្ញុំយល់ថាពិធីបុណ្យនេះកើតមាននៅមុនឆ្នាំ១៨២៧ ដែលបានវង្សត្រកូលនៅកោះ​លីលើន (Ly Son) កត់ត្រាទុក”។
 

ក្រុមល្បាតសមុទ្រកោះហ្វាងសា (Hoang Sa) ជាក្រុមនាវាផ្លូវទឹក ដែលរាជការង្វៀន (Nguyen) ខាងក្នុង បង្កើតនៅសតវត្សរ៍ទី១៧ មានភារកិច្ចធ្វើការរុករករតនភណ្ឌ វាស់ប្រវែងផ្លូវទឹក ការពារ និងបោះបង្គោលព្រំដែនកំណត់អធិបតេយ្យភាព នៅប្រជុំកោះហ្វាងសា(Hoang Sa) និងទ្រឿងសា (Truong Sa)។ តាមប្រភពឯកសារត្រឹមត្រូវ ក្រុមល្បាតសមុទ្រកោះហ្វាងសា (Hoang Sa) បង្កើតឡើងនៅមុនឆ្នាំមមែ (១៦៣១) នៅសម័យរាជការង្វៀន ភុកង្វៀន (Nguyen Phuc Nguyen) (គ្រងរាជ្យ១៦៣១ - ១៦៣៥) ជាស្តេចក្រាញ់ជំនាន់ទីពីរ នៃរាជការង្វៀន(Nguyen)។

នៅសៀវភៅ “វប្បធម៌ប្រជាប្រិយនៃប្រជាជនដែលរស់នៅតាមជាយសមុទ្រខេត្តក្វាងង៉ាយ (Quang Ngai)” លោកង្វៀន ដាំងវូ (Nguyen Dang Vu) ធ្លាប់បានសរសេរចម្រាញ់ទុកនិងមានអត្ថន័យ ស្តីពីពិធីបុណ្យប្រណាំងទូក​កោះ​លីសើន (Ly Son) ចំនួន២០ទំព័រ ក្នុង​នោះលោកបានសង្កត់ធ្ងន់ថា៖ “ដោយកត្តាជំនឿបង្កើតជាកម្លាំង​សហគមន៍ អ្នកកោះលីសើន (Ly Son) តែង​តែសាមគ្គីគ្នាធ្វើដំណើរឆ្ពោះកាន់ផ្ទៃទឹកសមុទ្រល្វឹងល្វើយ។ ប្រាថ្នាយកជំនះលើសមុទ្រ ដោយក្តីទំនុកចិត្តជឿជាក់ បាននាំអ្នកកោះលីសើន (Ly Son) ទៅកាន់តែឆ្ងាយ”។

នៅកោះលីសើន (Ly Son) មានវង្សត្រកូលចំនួន១៣ ជាកូនចៅជំនាន់ក្រោយនៃក្រុមល្បាតសមុទ្រកោះហ្វាងសា (Hoang Sa) នាសម័យដើម។ លោក ផាម ថ័យត្វៀន (Pham Thoai Tuyen) មានអាយុ៧២ឆ្នាំ ជាកូនជំនាន់ទី៧ នៃប្រធានក្រុមល្បាតសមុទ្រកោះហ្វាងសា (Hoang Sa)។ ផាម ហូវញឹត (Pham Huu Nhat) អ្នកស្វែងយល់អំពីវប្បធម៌កោះលីសើន (Ly Son) ឱ្យដឹងថា ពិធីបុណ្យប្រណាំងទូកទឺលីញ (Tu linh) នៅកោះលីសើន (Ly Son) មិនមែនសាមញ្ញជាមុខវិជ្ជាកីឡាមួយប្រភេទ នៅទាំងមានលក្ខណៈអរូបី ពីព្រោះទូកប្រណាំង បានជ្រើសយកទៅប្រណាំង សុទ្ធតែជាសត្វទេពតំណាងឱ្យកម្លាំងមហិមា។ “ទូកប្រណាំង ក៏មានវិញ្ញាណដែរ ជាកត្តាកំណត់ភាពជោគជ័យ ឬបរាជ័យក្នុងការប្រកួតប្រណាំង។ ការធ្វើទូកប្រណាំងថ្មី ឬជួសជុលទូកចាស់ ត្រូវតែធ្វើសម្រេចនៅដើមខែ១២ចន្ទគតិ បន្ទាប់មក ជ្រើសយកថ្ងៃល្អ ធ្វើពិធីដាក់ទូកចុះទឹកពោរពេញទៅដោយពិធីកិច្ចជាច្រើន” លោកត្វៀន (Tuyen) រៀបរាប់ឱ្យដឹង។

ពិធីបុណ្យប្រណាំងទូកទឺលីញ (Tu linh) មិនត្រឹមតែទាក់ទាញចិត្តអារម្មណ៍អ្នកទស្សនា ដោយបរិយាកាសប្រកួតប្រណាំង រវាងក្រុមទូកប្រណាំងនីមួយៗ នៅទាំងទាក់ទាញដោយរបៀបតុបតែងទូកប្រណាំងនីមួយៗដ៏ប្រណីតទៀតផង បំផុតគឺចំណែកក្បាលទូកនិងកន្ទុយទូក។ ប្រជាជននៅទីនេះ ឱ្យដឹងថា ទូកប្រណាំងបានតុបតែងកាន់តែស្អាត កាន់តែមានសំណាង ជំរុញអារម្មណ៍ក្រុមប្រណាំងកាន់តែក្លាហាន ដូច្នេះ អ្នកគូរនិងតុបតែងទូកប្រណាំង ត្រូវតែជាសិប្បករ ដែលមានថ្វីដៃពូកែ គូរគំនូរសត្វទេពមានព្រលឹង។

តាមលក្ខន្តិកៈសម័យកាលដើម ពិធីបុណ្យប្រណាំងទូកទឺលីញ (Tu linh) តែងមានទូកប្រណាំងចំនួន៨ក្រុម។ ក្រុមទូកប្រណាំងនីមួយៗ តំណាងឱ្យភូមិមួយក្នុងឃុំ តែងបានតុបតែងទៅដោយរូបភាព “សត្វទេពទាំងបួន” (នាគ រាជសីហ៍ អណ្តើក និងហង្ស)។ ទូកប្រណាំងនេះ តែងបានដាក់តម្កល់នៅវិហារ ទុកសម្រាប់បូជា។ មុនពេលចូលរួមការប្រកួតប្រណាំង នៅរាត្រីយប់មុន ឬព្រឹកថ្ងៃស្អែក ក្រុមទូកប្រណាំងនីមួយៗ សុទ្ធរៀបចំសែនសំណែនបូជាអាទិទេព តាមពិធីកិច្ចរៀងៗខ្លួន។

 


ក្នុងការប្រណាំង អ្នកអុំទូកត្រូវសហការស៊ីចង្វាក់គ្នា ដើម្បីទូកបោះពួយកាន់តែលឿន។ រូបថត៖ ថុងថៀន/កាសែតរូបភាពវៀតណាម

 

អ្នកបាច់ទឹកក្រុមទូកហង្ស នៅភូមិតី (Tay) ឃុំអានវិញ (An Vinh) បញ្ចេញអស់ពីសមត្ថភាពក្នុងការប្រណាំង។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម

 

នៅថ្ងៃបុណ្យប្រណាំងទូកទឺលីញ (Tu linh) ទូកនេសាទទាំងអស់នៅកោះលីសើន (Ly Son) បានប្រមូលផ្តុំគ្នា នៅចំពោះមុខមណ្ឌលប្រណាំង ដើម្បីទស្សនានិងគាំទ្រក្រុមប្រណាំងទាំងឡាយ។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម

 

មណ្ឌលប្រណាំងទូកទឺលីញ (Tu linh) គឺឆ្នេរសមុទ្រនៅមុខវិហារភូមិអានហាយ (An Hai) និងភូមិអានវិញ (An Vinh) មានប្រវែងផ្លូវ៤ម៉ាយ។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម

 

អ្នកនេសាទនៅកោះលីសើន (Ly Son) អុំទូកចេញទៅកាន់មណ្ឌលប្រណាំងទូក គាំទ្រក្រុមប្រណាំងទូកទាំងឡាយ។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម

 

អ្នកកោះលីលើន (Ly Son) ឱ្យដឹងថា អ្នកបានជម្រើសចូលក្រុមប្រណាំងទូក តែងបានជ្រើសដោយហ្មត់ចត់ ធានាបានទាំងកម្លាំងនិងភាពប៉ិនប្រសប់ផង។ ទូកប្រណាំងបានធ្វើឡើងមានរាងរហូន ស្រាល ធ្វើដូចម្តេចទូកអាចបោះពួយលឿន នៅលើផ្ទៃទឹករលក។ កាលដើមឡើយ ទូកប្រណាំងនីមួយៗ មានចំណុះតែ១៤នាក់ ប៉ុន្តែថ្មីៗនេះ ដោយសារតម្រូវការអ្នកភូមិចង់ចូលរួមប្រណាំងទូកច្រើន ម្លោះហើយទូកប្រណាំងនីមួយៗ តែងមានចំណុះទៅដល់២៤នាក់។ ក្រុមប្រណាំងណា ក៏មានឯកសណ្ឋានរៀងៗខ្លួន ជាមួយនឹងកន្សែងក្រហមចងលើក្បាល។

រាល់រដូវកាលប្រព្រឹត្តទៅពិធីបុណ្យប្រណាំងទូក បរិយាកាសតែងអ៊ូអរពុះកញ្ជ្រោលពេញផ្ទៃសមុទ្រ អមជាមួយសំឡេងទ្រហោរ ស្រែកគាំទ្រ និងរូបភាពអ្នកអុំប្រឹងចែវឱ្យឆាប់ដល់ទី។ នេះមិនមែនជាក្រុមប្រណាំងទូកតែមួយគត់ តែប្រហែលជាមណ្ឌលប្រណាំងទូកខ្នាតធំបំផុត នៅប្រទេសវៀតណាម។ មណ្ឌលប្រណាំងទូកដទៃ តែងធ្វើនៅតាមព្រែកទន្លេ តែនៅកោះលីសើន (Ly Son) មណ្ឌលប្រណាំងទូក តែងបានធ្វើឡើងនៅឆ្នេរសមុទ្រ ជិតវិហារភូមិ។ មណ្ឌលប្រណាំងទូក គឺគន្លងផ្លូវសមុទ្រ ដែលត្រូវប្រណាំងឆ្លងកាត់ចំនួន៤លើក មានប្រវែងផ្លូវសរុប ប្រហែលជាង៤ម៉ាយ។

ដូច្នេះ ចំពោះអ្នកកោះលីសើន (Ly Son) ពិធីបុណ្យប្រណាំងទូកទឺលីញ (Tu linh) មិនត្រឹមតែជាសកម្មភាពកីឡាប្រពៃណី ដែលមានលក្ខណៈជាសហគមន៍ នៅទាំងមានសម្រស់វប្បធម៌ជំនឿពិសេស រំលឹកដល់គុណបំណាច ទឹកចិត្តកតញ្ញូ របស់អ្នកកោះលីសើន (Ly Son) ចំពោះបុព្វការីជននិងក្រុមល្បាតសមុទ្រកោះហ្វាងសា (Hoang Sa) កាលសម័យដើម បានធ្វើដំណើរទៅវាស់វែងសមុទ្រ ដោតបង្គោលកំណត់ទី ការពារ និងអះអាងអធិបតេយ្យភាពសមុទ្រកោះដ៏ពិសិដ្ឋ របស់មាតុភូមិ។ និយាយដល់បញ្ហាទាំងនេះ លោកង្វៀន ក្វឹកវៀត (Nguyen Quoc Viet) ប្រធានគណៈកម្មការប្រជាជនស្រុកកោះលីសើន (Ly Son) ឱ្យដឹងថា៖ “ស្មារតីសាមគ្គី គឺជាអ្វីមួយដែលយើងបានឃើញ នៅពិធីប្រណាំងទូកកោះលីសើន (Ly Son)។ នៅទីនោះ មិនត្រឹមតែការប្រកួតប្រណាំងទេ កំលោះកោះលីសើន (Ly Son) នៅបង្ហាញពីឆន្ទៈលើផ្ទៃសមុទ្រ និងបង្ហាញពីទេពកោសល្យរបស់កូនចៅ នៃក្រុមល្បាតសមុទ្រកោះហ្វាងសា (Hoang Sa)៕

ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ពេលជំងឺកូវិដ - ១៩ មិនកើតមាននៅខេត្តក្វាងង៉ាយ (Quang Ngai) អ្នកស្រុកកោះលីសើន (Ly Son) សប្បាយអូរអរលេងពិធីបុណ្យប្រណាំងទូកទឺលីញ (Tu linh) នៅកោះលីសើន (Ly Son) ជាកេរដំណែលអរូបីលំដាប់ជាតិ។ 

 

អត្ថបទ៖ កុងដាត រូបថត៖ កុងដារ ថុងថៀន
ប្រែសម្រួល៖ រីកើង

(កម្រងរូបថត បានថតមុនថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១)


Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell សព្វថ្ងៃជា​សិក្ខាកាម​ គ្រូប​ង្រៀន​រចនា​ នៅ​សកលវិទ្យាល័យ​ RMIT ប្រទេស​វៀតណាម។

Top