• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រជាជនវៀតណាមគាំទ្រសារាចរណ៍ ១៦ របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល


 ការវាស់សីតុណ្ហភាពរាងកាយសម្រាប់អ្នកដំណើរតាមឡានក្រុង (រូបថត៖ VOV)
 

ថ្ងៃទី១​ ខែមេសា ឆ្នាំ២០២០ ជាថ្ងៃដំបូងដែលវៀតណាមអនុវត្តសារាចរណ៍ ១៦ របស់ នាយក​រដ្ឋ​មន្រ្តី​រដ្ឋាភិបាល​ស្ដីពី​ការ​អនុវត្តវិធានការដាក់ឲ្យនៅដាច់ដោយ ឡែកសង្គមដើម្បីបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។ 

ប្រជាជន​អះអាងថា នេះជាគោលជំហរដ៏ត្រឹមត្រូវនិងចាំបាច់ ដោយសារក្នុងប៉ុន្មានថ្ងៃកន្លង ទៅ បរិមាណ​ករណី​ឆ្លង​ជំងឺទាំងក្នុងប្រទេសនិងលើពិភពលោក នៅតែកើនឡើង។
 
លោក Truong Thanh Son នៅទីក្រុង Lang Son ខេត្ត Lang Son ជឿ ជាក់ថា ស្មារតីសាមគ្គី​និងស្រុះ​ចិត្ត​គំនិត​នឹង​ជួយ​ឲ្យវៀតណាមឈ្នះលើជំងឺ រាតត្បាត។
 
“សារាចរណ៍​នេះមានអត្ថន័យដ៏សំខាន់ សំដៅរាំងខ្ទប់និងកាត់បន្ថយ ការឆ្លងរីករាលដាលវីរុស។ ខ្ញុំគិតថា ខ្លួន​មាន​ការទទួលខុសត្រូវឃោសនា យ៉ាងសកម្មក្នុងសង្កាត់​ដើម្បី​អនុវត្ត​ឲ្យបាន​ល្អនូវ​សារាចរណ៍​របស់​នាយក​រដ្ឋមន្រ្តី”​។
 
នៅទីក្រុង​ Pleiku ខេត្ត Gia Lai គ្រួសារលោក Lam The Tong បាន បន្សាំនឹង​ទម្លាប់​ថ្មីដូច​ទៅនឹង​ស្មារតី​ក្នុង​សារាចរណ៍​ ១៦ របស់នាយករដ្ឋមន្រ្តី។
 
 “អនុវត្តតាម​ការដឹកនាំរបស់នាយករដ្ឋមន្រ្តី គ្រួសារនីមួយៗដាក់ខ្លួននៅ ដាច់ដោយឡែក។ នៅពេល​ចេញ​ក្រៅផ្ទះ​​ទៅទិញ​ស្បៀងអាហារ ត្រូវតែពាក់ ម៉ាស់ ព្រមទាំងជៀសវាងការទាក់ទងប្រាស្រ័យក្នុងចម្ងាយខ្លីៗ ឬការប៉ះ ពាល់​ដោយផ្ទាល់។ អ្នកទៅធ្វើការត្រូវពាក់ម៉ាស់ ហើយពេលវិលត្រឡប់ទៅ ផ្ទះវិញ ត្រូវលាងដៃឲ្យបាន​ស្អាត​”៕  

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top