• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រជាជននៅប្រទេសអាស៊ីជាច្រើនទទួលអំណរបុណ្យចូលឆ្នាំថ្មីយ៉ាងសប្បាយរីករាយ

នៅពេលវេលានៃការផ្លាស់ប្តូររវាងឆ្នាំកុរ ឯកស័ក និងឆ្នាំជូត ទោស័ក តាមបណ្តាប្រទេសអាស៊ីមួយចំនួនគឺពោរពេញទៅដោយបរិយាកាសសប្បាយរីករាយ។

ប្អូនៗកុមារទស្សនាការរាំម៉ោងសាយ

ទោះបីជាវីរុសរលាកសួតប្រភេទថ្មី corona កំពុងតែវាយលុកធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែនៅប្រទេសចិន ពេលនេះគឺនៅតែពោពេញទៅដោយពណ៌ក្រហម។ ពណ៍ក្រហមនៃគោម ,នៃពាក្យប្រដូច, ពណ៌ក្រហមនៃសម្លៀកបំពាក់ប្រពៃណី និងអាំងប៉ាវពណ៌ក្រហមត្រូវបានដាក់លក់ពាសពេញលើតូបតាមងដងវិថី។ រួមជាមួយបរិយាកាសអំណរឆ្នាំថ្មីនេះ ក្រុមរាំម៉ោងសាយកំពុងមមាញឹកក្នុងការរៀបចំសកម្មភាពដើម្បីស្វាគមន៍ចូលឆ្នាំថ្មីនៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ទោះបីជាប្រជាជនកម្ពុជាអបអរឆ្នាំថ្មីក្នុងខែមេសារៀងរាល់ឆ្នាំក៏ដោយ ក៏សហគមន៍ចិននិងប្រជាជននៃបណ្តាប្រទេសអាស៊ីផ្សេងទៀតដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា នៅតែរីករាយអំណរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីផងដែរ។ ការរាំម៉ោងសាយត្រូវបានគេចាត់ទុកថា នឹងបណ្តេញឧបទ្រពចង្រៃទាំងអស់នៃឆ្នាំចាស់។

ទន្ទឹមជាមួយគ្នានោះ សង្កាត់ចិននៅទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីនក៏បានអំណរស្វាគមន៍ចូលឆ្នាំថ្មីជាមួយនឹងការរាំម៉ោងសាយតាមដងវិថី។ នេះជាសង្កាត់ចិនចំណាស់ជាងគេបំផុតមួយនៅលើពិភពលោក ចាប់ពីពាក់កណ្តាលសតវត្សរ៍ទី ១៦។ គ្រាន់តែជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បណ្តាប្រទេសមួយចំនួននៅអាស៊ីក៏ដោយប៉ុន្តែពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗ នៅប្រទេសជាច្រើន។ ក្រៅពីនោះ នៅកាណាដាឬអង់គ្លេស បារាំង ហ្វាំងឡង់ ក្រិកក៏មានសភាពអ៊ូអរនៃបរិយាកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាមួយការសម្តែងស្រដៀងគ្នាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top