• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រជាជននៅទូទាំងប្រទេសគោរពនិងឆ្ពោះទៅពិធីបុណ្យសែនខួបស្តេច Hung ឆ្នាំ ២០១៩


 ប្រជាជនដែលទៅអុជធូបថ្វាយស្តេច Hung 
 

 រួមជាមួយបរិយាកាសអុជធូបថ្វាយស្តេច Hung តាមបណ្តាមណ្ឌលប្រវត្តិសាស្ត្រ វិហារ Hung និង​តាម​កន្លែង​ដែល​មាន​ទីសការៈសែនស្តេច Hung  ទូទាំងប្រទេសនិងនៅទូទាំងខេត្តផងដែរ ក្នុងពេល​ដំណាល​គ្នាបា​ន​ប្រារព្ធ​ពិធី​ថ្វាយ​ធូប​ដើម្បីរំលឹកខួបសេ្តច Hung តាមពិធីសែនប្រពៃណី។
 
តាំងពីព្រឹក​ព្រលឹមមក ប្រជាជនជាច្រើននៅខេត្ត Gia Lai បានជួបជុំគ្នានៅមណ្ឌលរំលឹកខួបស្តេច Hung  នៅឃុំ An Phu ទីក្រុង Pleiku ។ ចូលរួមក្នុងពិធីសែននេះ លោក Do Xuan Thu ប្រធានគណ​កម្ម​ការ​ទាក់​ទង​អ្នក​រួម​ស្រុក Vinh Phu នៅខេត្ត Gia Lai បានឲ្យដឹងថា៖ “ចាប់តាំងពីឆ្នាំ១៩៩៦ ដែលមានទីសក្ការៈសែនស្តេច Hung ​នៅទីនេះ មក គឺឆ្នាំណាយើងខ្ញុំក៏នាំគ្នាមកធ្វើពីធីសែនស្តេច Hung។ យើងខ្ញុំបានចាត់ទុកទឹកដី Gia Lai គឺជា​ស្រុកកំណើតទី២ ប៉ុន្តែក៏មិនអាចបំភ្លេចបានទឹកដីនៃប្រភពដើមនៅ ឡើយ។ ជាពិសេស យើងខ្ញុំបាន​អប់រំ​កូន​និងចៅឱ្យនឹកដល់ប្រភពដើម និងចងចាំជានិច្ចស្រុកកំណើតរបស់ខ្លួន”។
 
សូមជម្រាប​ថា ពិធីបុណ្យសែនខួបស្ដេច Hung នៅថ្ងៃទី១០ខែទី៣ តាមច័ន្ទគតិ គឺជាពិធី​បុណ្យដ៏​មហោឡារិក​នៃប្រជាជាតិវៀតណាមទាំងមូល ​និងជាឱកាសមួយដើម្បី​បង្ហាញ​ពីស្មារតីនៃ​សាមគ្គីភាព​និង​គុណធម៌​ប្រពៃណី​ដ៏ល្អ​ ​“ផឹកទឹកផឹកនឹងដល់ប្រភពដើម”។​ ទន្ទឹមជាមួយគ្នានោះ នេះក៏​ជាឱកាសដ៏​សំខាន់​មួយសំរាប់​វៀត​ណាម​ក្នុងការផ្សព្វ​ផ្សាយអំ​ពីបេតិកភណ្ឌដ៏មានតម្លៃតែមួយគត់​ ដែល​គង់វង្ស​អស់រយៈពេល​រាប់ពាន់​ឆ្នាំមក​ហើយ​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top