• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រគល់កិត្តិនាមទំនិញវៀតណាមគុណភាពខ្ពស់ជូនសហគ្រាសជាង ៥៤០ អង្គភាព

នាព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងហូជីមិញ សមាគមធុរជនទំនិញវៀតណាមគុណភាពខ្ពស់បានរៀបចំសន្និសីទសារព័ត៌មានអំពីពីធីប្រកាសកិត្តនាមទំនិញវៀតណាមគុណភាពខ្ពស់ឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២០ ខែកុម្ភៈខាងមុខ។ តាមនោះ មានសហគ្រាសចំនួន ៥៤២ អង្គភាពនឹងត្រូវបានប្រគល់កិត្តិនាមនេះ។

ជារៀងរាល់ឆ្នាំ សមាគមធុរជនទំនិញវៀតណាមគុណភាពខ្ពស់បានធ្វើការស្ទង់មតិ ដើម្បីប្រគល់កិត្តិនាម​"​ទំ​និញ​វៀត​ណាមគុណភាពខ្ពស់" ជូនសហគ្រាស។ ចំណុចគួរឱ្យកត់សម្គាល់បំផុតក្នុងការស្ទង់មតិនេះចំពោះសហគ្រាសគឺ៖ កត្តា "ព័ត៌មានទំនិញច្បាស់លាស់" ដែលត្រូវបានអតិថិជនយកចិត្តទុកដាក់បំផុតនៅពេលទិញទំនិញ។ លោក Pham Minh Sang នាយក Maketing នៃក្រុមហ៊ុនភាគហ៊ុន Anova Feed ជាមួយផលិតផលចំណីសត្វដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាទំនិញវៀតណាមគុណភាពខ្ពស់ឆ្នាំ២០១៩ បានឲ្យដឹងថា៖

“នាពេលកន្លងទៅ Anova Feed បានអនុវត្តន៍ សកម្មភាពឌីជីថលមួយចំនួនដូច ជាការអនុវត្តន៍ការតាមដានប្រភពដើម តាមរយៈ លេខកូដផលិតផល។ ហើយតាមនោះជួយឲ្យអតិថិជនអាចពិនិត្យព័ត៌មាននិងប្រភពរបស់ផលិតផលយ៉ាងច្បាស់លាស់នៅពេលប្រើប្រាស់ផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top