• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

ប៉ាតេសាច់ជ្រូក

មិន​ត្រឹម​តែ​ជា​ម្ហូប​​ពេញ​និយម​ក្នុង​ពិធី​សែន​ខួប ពិធីបុណ្យ​ធំៗ  និង​​ពិធីបុណ្យ​ចូលឆ្នាំថ្មីប្រពៃណី។ ថែមទាំង ប៉ាតេសាច់​ជ្រូកក៏គឺជា​​​អំណោយដែល​ជូន​ ​​​​ ក្នុង​ពិធី​ដណ្តឹង ឬពិធី​អាពាហ៍ពិពាហ៍​របស់ជនជាតិ​វៀតណាម ផង​ដែរ។​​

ទោះបីប្រទេសវៀតណាមបែងចែកជា ៣ ភាគ ដូច្នេះរសជាតិរវាងបីភាគក៏ជាខុសគ្នា។ ប៉ុន្តែក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម នៅភាគណាសុទ្ធតែមានម្ហូបប្រពៃណី ដូចជា៖ ជ្រក់ស្ពៃ ជ្រក់ខ្ទឹម និងជាពិសេសគឺប៉ាតេសាច់ជ្រូក។ ប៉ាតេសាច់ជ្រូកគឺជាម្ហូបសាមញ្ញមួយ ធ្វើមិនស្មុគស្មាញទេ ប៉ុន្តែពិសាឆ្ងាញ់ណាស់។ ប៉ាតេសាច់ជ្រូវបានកាត់ជាចំណិត ដែលម្ហូបអាហារពេញនិយមសំរាប់ប្រុសពិសាជាមួយស្រា ឬម្ហូបលេងសំរាប់ស្ត្រី ទន្ទឹមនឹងនេះគឺម្ហូបអាហារដែលកុមារចូលចិត្តពិសា ផងដែរ។


វត្ថុធាតុដើមធ្វើប៉ាតេសាច់ជ្រូករួមមាន៖ សាច់ជ្រូកបុកឲ្យម៉ដ្ឋរួមផ្សំនឹងទឹកត្រីឆ្ងាញ់ វេចខ្ចប់ដោយស្លឹកចេក ហើយយកទៅស្ងោរ។ ទោះបីការធ្វើប៉ាតេសាច់ជ្រូកជាងាយស្រួលក៏ដោយ។ ប៉ុន្តែបានទុកក្នុងរយៈពេលប៉ុន្មានថ្ងៃ។ យើងអាចពិសាផង អាចធ្វើជាអំណោយជូនដល់សាច់ញាតិ ឬអញ្ជើញមិត្តភក្តិពិសាផង។ ក្នុងបណ្តាថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម នៅពេលថាសបាយសែនជីដូនជីតាបានរៀបចំជារួចសម្រេច អ្នកម្ចាស់ផ្ទះទើបកាត់ប៉ាតេសាច់ជ្រូកមួយចំណិត ដាក់ថែមលើថ្ពាស។ ហេតុនេះថាសសែនជីដូនជីតាក្នុងពិធីបុណ្យចូលឆ្នាំថ្មី ដូច្នេះថាសបានពេញលេញហើយ។
 


ប៉ាតេសាច់ជ្រូកឈ្ងុយឆ្ងាញ់មានពណ៌សលាយនឹងពណ៌ផ្កាឈូកខ្ចី ផ្ទៃមុខប៉ាតេមានប្រហោងតូចៗ មួយចំនួន។
សាច់​ប៉ាតេ មិនស្ងួត មិនទន់ពេក។ ចំណិតប៉ាតេសាច់ជ្រូកនៅពេលពិសាត្រូវស្រួយ ឆ្ងាញ់ ដែលកាន់តែបង្កើនរសជាតិស្រា ក្នុងបរិយាកាសរដូវផ្ការីកទើបឈានមកដល់ ផងដែរ./.

អត្ថបទ និងរូបថត៖ ខាញឡុង



Top