• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បំផុសខែធ្វើសកម្មភាពជាតិស្តីពីចំនួនប្រជាជន


 ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញថ្លែងនៅឯសន្និសីទ (រូបថតៈ TTXVN) 
 

ពិធីបើក​ខែ ធ្វើសកម្មភាពជាតិស្តីពីចំនួនប្រជាជននិងទិវាចំនួនប្រជាជនវៀតណាម (ថ្ងៃទី ២៦ ធ្នូ) បាន​ប្រារព្ធ​ធ្វើ​ឡើង នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងហាណូយ។
 
អញ្ជើញថ្លែង​នៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានស្នើអោយអាជ្ញាធរគ្រប់ជាន់ថ្នាក់ និង​អង្គការ​​សង្គមនានា អោយចូលរួមកាន់តែខ្លាំងក្លាថែមទៀត តាម រយៈសកម្មភាពជាក់លាក់ ពង្រឹងការ​បណ្តុះ​បណ្តាល​ ការអភិវឌ្ឍក្រុមសហការីប្រជាជនក្នុងទិសដៅនៃការច្នៃប្រឌិត ដើម្បីក្លាយទៅជាកម្លាំងស្នូល ក្នុង​វិស័យ​ពាក់​ព័ន្ធនឹងចំនួនប្រជាជនដូចជា៖ ការផ្សព្វផ្សាយចំណេះដឹងក្នុងការបង្រៀន និងចិញ្ចឹមបីបាច់កុមារ ការពារ​កុមារ និងថែទាំមនុស្សចាស់ជរាជាដើម។
 
ក្នុង​រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គុណភាពចំនួនប្រជាជនវៀតណាម ត្រូវបាន​កែលំអរ​នៅគ្រប់​ទិដ្ឋភាព​ទាំង​អស់​។ ពោលគឺ អាយុកាលជាមធ្យមរបស់ប្រជាជនបាន កើនឡើង រហូតដល់ ៧៣,៥ ឆ្នាំហើយខ្ពស់​ជាង​ប្រទេស​ជាច្រើន​ ដែលមានប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗ។ លើសពីនេះទៅទៀត ការកង្វះ​អាហារូបត្ថម្ភ​ អត្រា មរណភាពរបស់មាតានិងកុមារមានការថយចុះយ៉ាងខ្លាំង។ ចំនួនប្រជា​ជន​ដែល​មាន​អាយុធ្វើការ​បាន​កើនឡើងយ៉ាងខ្លាំង ដែលនាំប្រទេសវៀតណាមឈានចូលទៅក្នុងសម័យ “ប្រជាជនមាស” ចាប់តាំងពីឆ្នាំ ​២០០៧ មក ជាមួយនឹងចំនួនប្រជាជនដែលស្ថិតក្នុងអាយុធ្វើការប្រមាណ ៧០% នៃចំនួន​ប្រជាជន​​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top