• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បំណង់ប្រាថ្នារបស់សមាជិកសភានៅសម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៤

នៅ​ខាងក្រៅសម័យបើកកិច្ចប្រជុំលើ​កទី៥ រដ្ឋសភានីតិកាលទី​១៤ សមាជិក​សភាជា​ច្រើន​នាក់​បាន​សម្ដែង​ក្ដី​សង្ឃឹម​ថា ដោ​យស្មារតីផ្លាស់ប្ដូរថ្មីក្នុងសកម្មភា​ព រដ្ឋសភាបន្តដាក់ចេញដំ​ណោះស្រាយជាក់ស្ដែ​ងជាច្រើន ​ចំពោះប​ញ្ហានានា​ដែលអ្នកបោះ​ឆ្នោតយកចិត្តទុកដាក់​។ ពិសេស​គឺចំពោះ​សកម្មភាព​សួរដេញ​ដោល​និង​ឆ្លើយ​ការ​សួរ​ដេញ​ដោល​។

លោក Nguyen Ba Son សមាជិកសភាមណ្ឌលដាណាំង បានឲ្យដឹងថា៖ “ប្រជាជន​មានគោលបំណងថា ក្នុង​សម័យ​ប្រជុំលើក​នេះ រដ្ឋា​ភិបាលនិងក្រសួង ស្ថាប័នពាក់ព័ន្ធនា​នា នឹងបង្កលក្ខណៈងាយ​ស្រួល ជួយ​ឧបត្ថម្ភ​ដល់ទីក្រុង​ដាណាំង​ដើម្បីជំ​នះពុះពារលើការជំពាក់ជំ​ពិន បង្កភាព​ងាយស្រួល​សំរាប់​ប្រជាជន​និង​សហគ្រាស​ក្នុង​ការ​វិនិយោគ​និង​ធ្វើ​ផលិតកម្ម”​។
 
ចំណែកឯ​លោក Ha Sy Dong សមា​ជិកសភាមណ្ឌល Qu​ang Tri ចាត់ទុកថា ​រដ្ឋមន្រ្តីនានា​នឹងឆ្លើយ​ការសួរ​ដេញ​ដោល​ចំ​ពោះបញ្ហាគន្លឹះ​​ ដែលអ្នក​បោះឆ្នោត​យកចិត្ត​ទុក​ដាក់៖
 
“ក្នុងស​ម័យប្រជុំលើកនេះ ខ្ញុំវា​យតំលៃខ្ពស់ការកែសម្រួលរបស់​គណៈក​ម្មាធិការអចិន្ត្រៃរដ្ឋ​សភា ចំពោះ​សកម្មភាព​ឆ្លើយ​ការសួរដេញ​ដោល។ តាមនោះ អ្ន​កឆ្លើយការសួរដេញដោលនឹងឆ្លើ​យដោយ​ផ្ទាល់ ចំពោះ​សំណួរ​នីមួយៗ​របស់​សមាជិក​សភាម្នាក់​ៗ មិនត្រូវប្រមូលផ្ដុំ​សំណួរតាមក្រុមដូចលើកមុ​នៗ​ឡើយ។ ប្រការនេះ​នឹង​នាំមកនូវ​គុណភាព​និងប្រសិទ្ធ​ភាព​ខ្ពស់ ព្រោះថាមានការជជែកវែ​កញែកដោយផ្ទាល់ រ​វាងសមាជិក​សភានិង​អ្នកឆ្លើយ​ការសួរ​ដេញ​ដោល​”៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top