• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

"បេសកជន" នៃសន្តិភាព

នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៤ មជ្ឈមណ្ឌលរក្សាសន្តិភាពវៀតណាមដែលបច្ចុប្បន្នជានាយកដ្ឋានរក្សាសន្តិភាពវៀតណាមត្រូវបានបង្កើតឡើង។ បន្ទាប់ពី ៧ ឆ្នាំ ដោយមានការរួមចំណែកជាវិជ្ជមាន ដែល​ទទួល​បាន​វាយ​តំលៃ​ខ្ពស់​ពី​​អង្គការសហប្រជាជាតិនោះ កងកម្លាំងរក្សាសន្តិភាពវៀតណាមបានរួមចំណែកលើកកំពស់តួនាទីរបស់វៀតណាមនិយាយរួម និងកងទ័ព​ជា​ដោយ​ឡែក​​លើឆាកអន្តរជាតិ។

1. នៅក្នុងព្រៃជ្រៅនៃតំបន់ហ្វឹកហាត់របស់នាយកដ្ឋានរក្សាសន្តិភាពវៀតណាម លោកអនុសេនីយ៍ឯក ង្វៀនថាញ់ទ្រុង (Nguyen Thanh Trung) ជាសមាជិកក្មេងជាងគេក្នុងចំណោមយោធិនទាំង ១២ នាក់ ត្រូវរកបន្លែព្រៃដែលអាចបរិភោគបានជាង ១០ ប្រភេទ អនុវត្តរបៀបដាក់អន្ទាក់សត្វព្រៃ រកប្រភពទឹក និងរកទីជម្រកមានសុវត្ថិភាពជាដើម ហើយទីបំផុតត្រូវបង្កាត់ភ្លើងពីវត្ថុធម្មជាតិ។ នោះគឺជាខ្លឹមសារមួយនៃវគ្គបណ្តុះបណ្តាលជំនាញរស់រានមានជីវិតសម្រាប់កងទ័ពមួកខៀវរបស់វៀតណាមដែលត្រៀមខ្លួនចេញដំណើរទៅបំពេញបេសកកម្មទៅឯស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

យោងតាមលោកវរសេនីយ៍ឯក ឡេ ដាយយឿង (Le Dai Duong) ជាគ្រូបង្រៀនផ្ទាល់ឲ្យដឹងថា កងទ័ពមួកខៀវម្នាក់ៗត្រូវសម្រេចបានកម្រិតជំនាញទាំង ៥ មុនពេលទៅបំពេញបេសកកម្ម។ លក្ខណៈវិនិច្ឆ័យទី ១ គឺជាកត្តាសម្ងាត់ក្នុងការរស់នៅ ការធ្វើដំណើរ ឬពេលបំពេញភារកិច្ច។ លក្ខណៈវិនិច្ឆ័យទី ២ គឺរបៀបជ្រើសរើសទីតាំងរស់រានមានជីវិត ដើម្បី“ប្រៀបរស់និងប្រៀបដកថយ” ។ លក្ខណៈវិនិច្ឆ័យទីបីគឺការព្យាករណ៍បានស្ថានភាពដែលអាចកើតឡើង។ លក្ខណៈវិនិច្ឆ័យទី ៤ តំបន់រស់នៅត្រូវមានអំណោយផលទាក់ទងនឹងរុក្ខាជាតិ ម្ហួប និងប្រភពទឹក។ លក្ខណៈវិនិច្ឆ័យចុងក្រោយគឺរក្សាសីតុណ្ហភាពរាងកាយក្នុងគ្រប់ស្ថានភាព។

 

បន្លែព្រៃ និងម្ហូបដែលរកឃើញក្នុងកំឡុងពេលអនុវត្តជំនាញរស់រានមានជីវិតត្រូវបានប្រមូលផ្តុំគ្នាដើម្បីពិនិត្យ បែងចែកក្នុងវគ្គបណ្តុះបណ្តាលជំនាញការរស់រានមានជីវិតសម្រាប់កងទ័ពនៃនាយកដ្ឋានរក្សាសន្តិភាពដែលត្រៀមចេញទៅបំពេញបេសកកម្ម។ រូបថត៖ កុងដាត/VNP


សមាជិកដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលជំនាញការរស់រានមានជីវិតត្រូវបានបែងចែកជាក្រុមមួយៗ ហើយបានចូលទៅក្នុងព្រៃដើម្បីស្វែងរកម្ហូប។ រូបថត៖ កុងដាត/VNP


វិធីការបង្កាត់ភ្លើងពីវត្ថុធម្មជាតិគឺជាជំនាញសំខាន់មួយនៅក្នុងថ្នាក់បណ្តុះបណ្តាលការរស់រានមានជីវិត។ រូបថត៖ កុងដាត/VNP


បន្ទាប់ពីបង្កាត់ភ្លើងសមាជិកបានរៀនពីរបៀបចម្អិនម្ហូប។ រូបថត៖ កុងដាត/VNP
 

ការបង្កាត់ភ្លើងមិនត្រឹមតែជួយចម្អិនម្ហូបប៉ុណ្ណោះទេថែមទាំងជួយសមាជិកក្នុងករណីដើរនៅក្នុងព្រៃបណ្តេញសត្វព្រៃ។
រូបថត៖ កុងដាត/VNP

 

ការហ្វឹកហ្វឺនយ៉ាងម៉ឹងម៉ាត់របស់លោកអនុសេនីយ៍ឯក ង្វៀនថាញ់ទ្រុង (Nguyen Thanh Trung) និងមិត្តរួមក្រុមគឺជាមូលហេតុមួយ ដែលបើយោងតាមព័ត៌មានពីលោកឧត្តមសេនីយ៍ឯក ហ័ងសួនចៀន (Hoang Xuan Chien) អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស វៀតណាមឲ្យដឹងដា៖ ក្នុងគ្រប់មុខតំណែងទាំងអស់ កងទ័ពមួកខៀវវៀតណាមជានិច្ចកាលបំពេញល្អភារកិច្ចរបស់ខ្លួន ដោយទទួលបានការកោតសរសើរ និងវាយតំលៃខ្ពស់ពីទីភ្នាក់ងាររក្សាសន្តិភាពអង្គការសហប្រជាជាតិ។
 

កងទ័ពមួកខៀវម្នាក់ៗ ត្រូវសម្រេចបានកម្រិតជំនាញទាំង ៥ មុនពេលទៅបំពេញបេសកកម្ម។ លក្ខណៈវិនិច្ឆ័យទី ១ គឺជាកត្តាសម្ងាត់ក្នុងការរស់នៅ ការធ្វើដំណើរ ឬពេលបំពេញភារកិច្ច។ លក្ខណៈវិនិច្ឆ័យទី ២ គឺរបៀបជ្រើសរើសទីតាំងរស់រានមានជីវិត ដើម្បី“ប្រៀបរស់ និងប្រៀបដកថយ” ។ លក្ខណៈវិនិច្ឆ័យទីបីគឺការព្យាករណ៍បានស្ថានភាពដែលអាចកើតឡើង។ លក្ខណៈវិនិច្ឆ័យទី ៤ តំបន់រស់នៅត្រូវមានអំណោយផលទាក់ទងនឹងរុក្ខាជាតិ ម្ហួប និងប្រភពទឹក។ លក្ខណៈវិនិច្ឆ័យចុងក្រោយគឺរក្សាសីតុណ្ហភាពរាងកាយក្នុងគ្រប់ស្ថានភាព។

យោងតាមឧត្តមសេនីយ៍ឯក ហ័ងសួនចៀន (Hoang Xuan Chien) បច្ចុប្បន្នវៀតណាមមាននាយទាហាន ៤ រូប ដែលចូលរួមក្នុងមុខតំណែងជាបុគ្គលនៅស្ថានបេសកកម្មនិងអង្គការសហប្រជាជាតិ។ នាយទាហានបីរូបដែលកាន់តំណែងជានាយទាហានទទួលបន្ទុកផែនការ សំយោគ និងបណ្តុះបណ្តាលនៅនាយកដ្ឋានប្រតិបត្តិការសន្តិភាពអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។ នាយទាហានម្នាក់ទៀតជាអ្នកសម្របសម្រួលនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ បណ្តានាយទាហានវៀតណាមដែលចូលរួមក្នុងការប្រលងនានាបានឆ្លងកាត់ការធ្វើតេស្តដ៏តឹងរឹងរបស់អង្គការសហប្រជាជាតិ។ មានបេក្ខជនចំនួន ១៥០-២០០ នាក់សម្រាប់មុខតំណែងនីមួយៗ។

ជាពិសេស វៀតណាមត្រូវបានអង្គការសហប្រជាជាតិកោតសរសើរយ៉ាងខ្លាំងចំពោះសមាមាត្រនៃយោធិនស្ត្រីដែលចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពតាមសេចក្តីសម្រេចលេខ ១៣២៥ របស់អង្គការសហប្រជាជាតិស្តីពីស្ត្រីអំពីការរក្សាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ។ វៀតណាមបានបញ្ជូនយោធិនស្រីចំនួន ៣៤ នាក់ចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដែលសម្រេចបានអត្រាជាង ១៦% បើប្រៀបធៀបទៅនឹងសំណើរបស់អង្គការសហប្រជាជាតិដែលមានចំនួនតិចជាង ១០%។

 


នៅព្រឹកថ្ងៃទី ២១ ខែមេសា នៅអាកាសយានដ្ឋានអន្តរជាតិ តឹនសើនញ៉ឹត (Tan Son Nhat)  កងពេទ្យកម្រិត ២ លេខ៣ បានចេញដំណើរទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (ដំណាក់កាលទី ២) ។ រូបថត៖ ថុងហាយ / VNP


កងពេទ្យកម្រិត ២ លេខ៣ នឹងជំនួសកងពេទ្យកម្រិត ២ លេខ២ ដែលនឹងបំពេញភារកិច្ច ក្នុងរយៈពេលមួយឆ្នាំ យោងតាមសេចក្តីសំរេចរបស់ប្រធានរដ្ឋ។ រូបថត៖ ថុងហាយ / VNP



លើកទឹកចិត្តមិត្តរួមក្រុម មុនពេលទៅបំពេញបេសកកម្ម។ រូបថត៖ ថុងហាយ / VNP


នៅឆ្នាំ ២០២០ ដោយរងផលប៉ះពាល់ដែលមិនធ្លាប់មានពីមុននៃជំងឺរាតត្បាតកូវីដ -១៩ កងពេទ្យកម្រិត២ លេខ ២  របស់វៀតណាមបានឆ្លងកាត់លក្ខណៈវិនិច្ឆ័យទាំងអស់របស់អង្គការសហប្រជាជាតិស្តីពី ការបង្ការនិងទប់ស្កាត់ជំងឺកូវីដ - ១៩។ រូបថត៖ នាយកដ្ឋានរក្សាសន្តិភាពវៀតណាម


កងកម្លាំងរក្សាសន្តិភាពវៀតណាមដែលតែងតែរួសរាយរាក់ទាក់ និងជាមិត្តភក្តិរបស់ប្រជាពលរដ្ឋនៅប្រទេសស៊ូដង់ខាងត្បូង។ រូបថត៖ នាយកដ្ឋានរក្សាសន្តិភាពវៀតណាម


យោធិនស្ត្រីនៃកងពេទ្យកម្រិត ២ លេខ១ វៀតណាមរួមជាមួយកុមារនៅប្រទេសស៊ូដង់ខាងត្បូង។ រូបថត៖ នាយកដ្ឋានរក្សាសន្តិភាវៀតណាម
 

2. នៅព្រឹកថ្ងៃទី ២១ ខែមេសា នៅអាកាសយានដ្ឋានអន្តរជាតិ តឹនសើនញ៉ឹត (Tan Son Nhat) កងពេទ្យកម្រិត ២ លេខ ៣ បានចេញដំណើរទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូង (ដំណាក់កាលទី ២) ។ កងពេទ្យកម្រិត២ លេខ៣ នឹងជំនួសកងពេទ្យកម្រិត២ លេខ ២ ដែលបំពេញភារកិច្ចរបស់ខ្លួន ក្នុងរយៈពេលមួយឆ្នាំ យោងតាមសេចក្តីសម្រេចរបស់ប្រធានរដ្ឋ។ កងពេទ្យកម្រិត ២ លេខ៣ ត្រូវបានបង្កើតឡើងនៅខែមីនា ឆ្នាំ២០២០ ដោយមានយោធិនចំនួន ៧០ នាក់ (ផ្លូវការ ៦៣ នាក់, បម្រុង ៧ នាក់) ។

ក្នុងកំឡុងពេលនៃការបណ្តុះបណ្តាល ទោះបីមានការវិវត្តដ៏ស្មុគស្មាញនៃការរីករាលដាលនៃជំងឺកូវីដ -១៩ ក៏ដោយ ក៏នាយកដ្ឋានរក្សាសន្តិភាពវៀតណាមបានសម្របសម្រួលជាមួយទីភ្នាក់ងារពាក់ព័ន្ធដើម្បីបញ្ចប់វគ្គបណ្តុះបណ្តាលនានាស្តីពីវេជ្ជសាស្ត្រយោធា និងជំនាញវិជ្ជាជីវៈសម្រាប់កងពេទ្យកម្រិត២ លេខ៣៖ ដូចជា៖ ការជួយសង្គ្រោះបន្ទាន់សម្រាប់របួសធ្ងន់ (ITLS) ; ការបណ្តុះបណ្តាលសម្រាប់ក្រុមជួយសង្គ្រោះតាមអាកាស (AMET) ការបណ្តុះបណ្តាលមុនពេលអនុវត្ត; ការបណ្តុះបណ្តាលច្បាប់មនុស្សធម៌អន្តរជាតិ និងដំណើរទស្សនកិច្ចសិក្សា ការបណ្តុះបណ្តាលបើកបររ៉ឺម៉ក រថពាសដែក BRT ១៥២ សម្រាប់កងកម្លាំងពាក់ព័ន្ធនៃកងពេទ្យកម្រិត ២ លេខ៣ …

កងពេទ្យកម្រិត២ លេខ ១ នៃប្រទេសវៀតណាមបានធ្វើការពិនិត្យ និងព្យាបាលអ្នកជំងឺចំនួន ២.០២២ នាក់ ដោយមានការវះកាត់ចំនួន ៦៣ ករណី ។ បន្ទាប់ពីបញ្ចប់អាណត្តិ កងពេទ្យកម្រិត២ លេខ ១ រួមទាំងបុគ្គល ០៤ នាក់ទទួលបានប័ណ្ណសរសើរពីស្ថានបេសកកម្មស៊ូដង់ខាងត្បូង។ អង្គការសហប្រជាជាតិបានប្រគល់មេដាយសម្រាប់បុព្វហេតុសន្តិភាពជូនកងពេទ្យកម្រិត ២ លេខ ១​ជំនួស​កងពេទ្យកម្រិត២ លេខ១ ពីខែវិច្ឆិកា ឆ្នាំ ២០១៩ កងពេទ្យកម្រិត២ លេខ២ បន្តបញ្ជាក់និងលើកកម្ពស់ជោគជ័យរបស់កងពេទ្យកម្រិត ២ លេខ ១ដោយរៀបចំការពិនិត្យនិងព្យាបាលអ្នកជំងឺជាង ១៤០០ នាក់ ដែលជាមណ្ឌលថែទាំសុខភាពដ៏មានកិត្យានុភាពសម្រាប់បុគ្គលិកអង្គការសហប្រជាជាតិជាង ២,២០០ នាក់នៅទីក្រុង Bentiu ប្រទេសស៊ូដង់ខាងត្បូង។

 


កងពេទ្យកម្រិត ២ លេខ ២ ដោយរៀបចំការពិនិត្យ និងព្យាបាលអ្នកជំងឺជាង ១៤០០ នាក់ ដែលជាមណ្ឌលថែទាំសុខភាពដ៏មានកិត្យានុភាពសម្រាប់បុគ្គលិកអង្គការសហប្រជាជាតិជាង ២,២០០ នាក់នៅទីក្រុង Bentiu ប្រទេសស៊ូដង់ខាងត្បូង។ រូបថត៖ នាយកដ្ឋានរក្សាសន្តិភាពវៀតណាម


នៅតាមបណ្តាញសារព័ត៌មានរបស់បណ្តាប្រទេស និងប្រព័ន្ធផ្សព្វផ្សាយរបស់អង្គការសហប្រជាជាតិ ជារូបភាពយុទ្ធជនពេទ្យយោធាវៀតណាមខិតខំអស់ពីកម្លាំងកាយចិត្តថែទាំអ្នកជំងឺ។ រូបថត៖ នាយកដ្ឋានរក្សាសន្តិភាពវៀតណាម


ការសង្គ្រោះបន្ទាន់អ្នកជំងឺមួយរបស់កងពេទ្យកម្រិត២ លេខ ២ នៅប្រទេសស៊ូដង់ខាងត្បូង។ រូបភាព៖ នាយកដ្ឋានរក្សាសន្តិភាពវៀតណាម


កងកម្លាំងរក្សាសន្តិភាពវៀតណាមបាននាំមកនូវវិធីសាស្រ្តថ្មីមួយដែលមិនត្រឹមតែបំពេញភារកិច្ចរក្សាសន្តិភាពប៉ុណ្ណោះទេ ថែមទាំងជា “បេសកជន” នៃសន្តិភាពទៀតផងដែលជាគ្រូបង្រៀននាំមកនូវសន្តិភាព និងមិត្តភាពដល់សហគមន៍នៃប្រទេសសាមី។ រូបថត៖ នាយកដ្ឋានរក្សាសន្តិភាពវៀតណាម


យុទ្ធជននៃ“កងទ័ពលោកហូ (Ho)” កំពុងជួយប្រជាជនដាំបន្លែ ដេរ និងចែកចាយម៉ាស់ ដើម្បីការពារនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ - ១៩ ដែលបានធ្វើឱ្យប្រជាជននៃបណ្តាប្រទេសយល់ និងស្រឡាញ់វៀតណាម ធ្វើឱ្យកាន់តែស្អាតថែមទៀតនូវរូបភាពនៃ “កងទ័ពមួកខៀវ” របស់អង្គការសហ
ប្រជាជាតិ។ រូបភាព៖ ផ្តល់ដោយនាយកដ្ឋានការពារវៀតណាម



លោកស្រីវរសេនីយ៍ទោ ង្វៀន ធី លៀន (Nguyen Thi Lien) បានក្លាយជា “បាតុភូត” នៃរូបភាពដ៏ស្រស់ស្អាតនៃ“បេសកជនសន្តិភាព”។
រូបភាព៖ នាយកដ្ឋានរក្សាសន្តិភាពវៀតណាម

 

ជាពិសេស នៅឆ្នាំ ២០២០ ដោយរងផលប៉ះពាល់ដែលមិនធ្លាប់មានពីមុនមកនៃជំងឺរាតត្បាតកូវីដ -១៩ កងពេទ្យកម្រិត២ ល៣ខ២ របស់ប្រទេសវៀតណាមបានឆ្លងកាត់លក្ខណៈវិនិច្ឆ័យធ្វើតេស្តទាំងអស់របស់អង្គការសហប្រជាជាតិស្តីពី ការការពារនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ - ១៩ និងការថែទាំសុខភាព និងព្យាបាលអ្នកជំងឺដែលសង្ស័យថាឆ្លងជំងឺកូវីដ -១៩ ។ ថ្នាក់ដឹកនាំអង្គការសហប្រជាជាតិបានផ្ញើលិខិតថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាម និងកងពេទ្យកម្រិត២លេខ ២ អំពីភាពជោគជ័យនេះនៅក្នុងតំបន់។

ដូច្នោះហើយ កងពេទ្យកម្រិត ២ លេខ៣ បានអនុវត្តបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងបរិបទនៃការវិវត្តដ៏ស្មុគស្មាញនៃការរីករាលដាលនៃជំងឺកូវីដ - ១៩ ដូច្នេះកម្មាភិបាល និងគ្រូពេទ្យ និងបុគ្គលិកពេទ្យ ១០០% នៃកងពេទ្យកម្រិត ២ លេខ ៣ មុនពេលទៅបំពេញបេសកកម្មត្រូវបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ និងបានទទួលការបណ្តុះបណ្តាលអំពីវិធានការបង្ការនិងទប់ស្កាត់ជំងឺកូវីដ -១៩ ផងដែរ។

យោងតាមលោកឧត្តមសេនីយ៍ត្រី ហ័ងគីមភុង (Hoang Kim Phung) ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម ចាប់ពីខែមិថុនា ឆ្នាំ ២០១៤ ដល់ខែធ្នូ ឆ្នាំ ២០២០ វៀតណាមបានបញ្ជូនកម្មាភិបាលចំនួន ១៧៩ នាក់ទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងនាយកដ្ឋានសន្តិភាពនៅអង្គការសហប្រជាជាតិ។ ក្នុងនោះមាននាយទាហានចំនួន ៥៣ នាក់ (តាមទម្រង់បុគ្គល) និងកម្មាភិបាល និងបុគ្គលិកចំនួន ១២៦ នាក់នៃកងពេទ្យកម្រិត ២ លេខ ១ និង កងពេទ្យកម្រិត ២ លេខ២ (តាមទម្រង់ជាអង្គភាព) ។



ដោយមានការរួមចំណែកជាវិជ្ជមានដែលទទួលបានការវាយតំលៃខ្ពស់ពីអង្គការសហប្រជាជាតិ កងកម្លាំងរក្សាសន្តិភាពវៀតណាមបានរួមចំណែកលើកកំពស់តួនាទីរបស់វៀតណាមនិយាយរួម និងកងទ័ពវៀតណាមនៅលើឆាកអន្តរជាតិនិយាយដោយឡែក។ រូបថត៖ នាយកដ្ឋានរក្សាសន្តិភាបវៀតណាម


លោកឧត្តមសេនីយ៍ឯក ហ័ងគីមភុង (Hoang Kim Phung) ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាមបានទទួលទង់ពីប្រទេស ថៃក្នុងពិធីប្រគល់ប្រធានបណ្តាញមជ្ឈមណ្ឌលរក្សាសន្តិភាពអាស៊ីអាគ្នេយ៍។ រូបថត៖ នាយកដ្ឋានរក្សាសន្តិភាពវៀតណាម


តួលេខ និងលទ្ធផលនៃការចូលរួមរបស់វៀតណាមក្នុងបេសកកម្មរក្សាសន្តិភាពបង្ហាញពីរូបភាពនៃវៀតណាមមួយមានការផ្លាស់ប្តូរថ្មីគឺជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកប្រកបដោយការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ រូបថត៖ នាយកដ្ឋានរក្សាសន្តិភាពវៀតណាម

 

3នៅឆ្នាំ ២០១៨ វៀតណាមត្រូវបានអង្គការសហប្រជាជាតិជ្រើសរើសជាប្រទេសដំបូងក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ទាំងបួនដែលដឹកនាំ និងរៀបចំកម្មវិធីបណ្តុះបណ្តាលអន្តរជាតិមួយ ដើម្បីពង្រឹងសមត្ថភាពវិស្វកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសដែលបញ្ជូនទ័ពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងក្របខ័ណ្ឌនៃកម្មវិធីភាពជាដៃគូត្រីភាគីរបស់អង្គការសហប្រជាជាតិ (TPP)។ 
 

នាយទាហានបុគ្គលចំនួន ១០០% ដែលបញ្ជប់អាណត្តិការងាររបស់ខ្លួនទទួលបានការវាយតម្លៃខ្ពស់ពីអង្គការសហប្រជាជាតិ។

យោងតាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិ កងកម្លាំងរក្សាសន្តិភាព វៀតណាមមិនត្រឹមតែបំពេញភារកិច្ចរក្សាសន្តិភាពប៉ុណ្ណោះទេ ថែមទាំងជា “​បេសក​ជន​សន្តិភាព” ដែលនាំមកនូវសន្តិភាព និងមិត្តភាពដល់សហគមន៍ជនក្នុងតំបន់ទៀតផង។

ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០ វៀតណាមបានរៀបចំវគ្គបណ្តុះបណ្តាលចំនួន ០៣ សម្រាប់កងកម្លាំងយោធាជាច្រើននៅក្នុងតំបន់។ វគ្គបណ្តុះបណ្តាលអន្តរជាតិរបស់ វៀតណាមត្រូវទទួលបានការវាយតម្លៃពីអង្គការសហប្រជាជាតិ និងដៃគូជប៉ុន។

ដូច្នោះហើយ វៀតណាមបានស្នើពីកសាងនាយកដ្ឋានរក្សាសន្តិភាពវៀតណាមទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់តំបន់ និងអន្តរជាតិក្នុងវិស័យរក្សាសន្តិភាព។ សំណើនេះរបស់វៀតណាមក៏កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអង្គការសហប្រជាជាតិនិងប្រទេសក្នុងតំបន់។ ក្រសួងការពារប្រទេសវៀតណាមក៏កំពុងសម្របសម្រួលជាមួយអង្គការសហប្រជាជាតិ ដៃគូដែលមានបទពិសោធន៍ក្នុងការបណ្តុះបណ្តាលក្នុងតំបន់ ដើម្បីកសាងកម្មវិធីសិក្សា ការបង្រៀន និងវគ្គបណ្តុះបណ្តាលដែលតាមស្តង់ដាររបស់អង្គការសហប្រជាជាតិ។

បច្ចុប្បន្ននេះ វៀតណាមកំពុងរៀបចំក្រុមវិស្វកម្ម ដើម្បីត្រៀមខ្លួនទៅបំពេញបេសកកម្ម។ ក្រុមវិស្វកកម្មមាននាយទាហានផ្លូវការចំនួន ២៩០ នាក់ និងទាហានចំនួន ២៩ នាក់មកពីកម្លាំងបំរុង ដែលនឹងទទួលខុសត្រូវក្នុងការសាងសង់សំណង់នានាដូចជាផ្លូវ ស្ពាន អាកាសយានដ្ឋាន និងកំពង់ផែ សាងសង់បន្ទាយ អាគារខ្ពស់ ៗ (មិនលើសពី ៤ ជាន់) ។ ក្នុងចំណោមយោធិនជាង ៣០០ នាក់នៃក្រុមវិស្វកកម្ម មានស្ត្រី ៣១ នាក់ (ប្រហែល ១០%) អត្រានេះលើសពីសំណើររបស់អង្គការសហប្រជាជាតិប្រហែល ៥ ទៅ ៧%។

ការបណ្តុះបណ្តាលក្រុមវិស្វកម្មត្រូវបានអនុវត្តអស់រយៈពេលជាង ៤ ឆ្នាំហើយ។ ជាពិសេស វគ្គបណ្តុះបណ្តាលអន្តរជាតិចំនួន ៣ ស្តីពីការប្រើប្រាស់ឧបករណ៍ធុនធ្ងន់ក៏ត្រូវបានរៀបចំឡើងដោយមានការសហការជាមួយប្រទេសជប៉ុន និងអង្គការសហប្រជាជាតិ។ លោកឧត្តមសេនីយ៍ត្រី ហ័ងគីមភុង (Hoang Kim Phung) បានមានប្រសាសន៍ថា “វគ្គសិក្សាទាំងបីនេះទទួលបានការវាយតម្លៃខ្ពស់ពីអង្គការសហប្រជាជាតិនិងប្រទេសជប៉ុន” ៕

 

អត្ថបទ៖ ថាវ វី - រូបថត៖ កុងដាត ថុងហាយ
​​នាយកដ្ឋានរក្សាសន្តិភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង

រតនសម្បត្តិ នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

"រតនសម្បត្តិ" នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

តម្លៃពិសេសនៃបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ ភូមិសាស្ត្រ - ភូគព្ភសាស្ត្រ នៅ​ជួរ​ភ្នំថ្ម​កំបោរ បាក់​សើន (Bac Son) មិនត្រឹមតែបានអ្នកវិទ្យាសាស្ត្រចាត់ទុកជា “រតនសម្បត្តិ” ប៉ុណ្ណោះទេ 

Top