• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសម្ពោធស្ដូបមិត្តភាពវៀតណាម -កម្ពុជានៅទន្លេរសេកុង

បើកសម្ពោធស្ដូបមិត្តភាពវៀតណាម -កម្ពុជានៅទន្លេរសេកុង

នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ​ទីក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង​ កម្ពុជា បានប្រព្រឹត្តិទៅពិធីស​ម្ពោធ ស្ដូប​មិត្ត​ភាព​វៀត​ណាម -​កម្ពុជា ក្រោយពេលជួស​ជុ​លហើយ។ នេះគឺ​ជាស្ដូបមិត្តភាព​ទី ១០ ដែល​សម្រេច​រួចរាល់​ការ​ជួស​ជុល​ឡើង​វិញ តាមគម្រោងការណ៍​ជួសជុលឡើងវិញនូវ ស្ដូ​បមិត្តភាព​ចំនួន ១៧ នៅទឹកដីកម្ពុជា ដោ​យក្រ​សួង​ការពារ​ប្រទេស​វៀត​ណាម​ផ្ដល់​ជំនួយ។ អញ្ជើញថ្លែងមតិនៅទីនេះ​ រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា​កម្ពុជា អនុប្រធា​នអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការក្រុម​ប្រឹក្សាជាតិ រណសិរ្សសាមគ្គីកម្ពុជា​ លោ​ក ញ៉ែម​វ៉ាលី​ និងអភិបាល​ខេត្ត លោក មុំសារឿន បានអះអាថា ស្ដូប​មិត្តភាព​វៀតណាម - កម្ពុជា​មិន​ត្រឹម​ជាកន្លែង​ចងចាំ​នូវគុណូប​ការៈ របស់ជនស្នេហាជាតិកម្ពុ​ជា និងកងទ័ពស្ម័គ្រចិត្តវៀតណា​ម ដែល​បាន​ពលីកម្ម​ក្នុង​បុព្វហេតុ​រំដោះកម្ពុជាបណ្ណោះទេ ថែម​ទាំងជានិមិត្តរូបអមតៈនៃចំណង​សាមគ្គីភាព មិត្តភាព​ដ៏យូរអង្វែង​រវាង​ប្រទេសទាំង​ពីរ ប្រជាជាតិទាំងពីរ ក​ម្ពុជា- វៀតណាម​ទៀតផ​ង ៕
 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top