• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងក្នុងសម័យប្រជុំលើកទី ២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថត៖ TTXVN)


សម័យប្រជុំលើកទី៣ នៃគណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកនាព្រឹកថ្ងៃទី ១៣ ខែកញ្ញា នៅទីក្រុងហាណូយ។  ក្នុងកិច្ចប្រជុំដែលធ្វើឡើងរហូតដល់ថ្ងៃទី ២២ ខែកញ្ញានេះ គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គ្រោងនឹងនឹងផ្តល់មតិលើបញ្ហាសំខាន់ៗជាច្រើន។ តាមនោះ នឹងផ្តល់យោបល់ លើគម្រោងច្បាប់ សេចក្តីសម្រេចចិត្តនិងរបាយការណ៍ចំនួន ៦។  ក្នុងនោះមាន គម្រោងច្បាប់អាជីវកម្មធានារ៉ាប់រង (ធ្វើវិសោធនកម្ម); សេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ ស្តីពីកម្មសិទ្ធិបញ្ញា; សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការសាកល្បងនូវយន្តការនិងគោលនយោបាយពិសេសមួយចំនួនសម្រាប់ការអភិវឌ្ឍខេត្ត Thanh Hoa និងរបាយការណ៍របស់រដ្ឋាភិបាលស្តីពីការអនុវត្តរដ្ឋធម្មនុញ្ញ ច្បាប់និងសេចក្តីសម្រេចរបស់រដ្ឋសភា។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានពិភាក្សាអំពីការរៀបចំសម្រាប់សម័យប្រជុំលើកទី ២ រដ្ឋ សភានីតិកាលទី ១៥ និងខ្លឹមសារសំខាន់ៗមួយចំនួនទៀត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top