• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសម័យប្រជុំលើកទី ៤៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អ.ស.ប ៖ ការពារនិងលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងយុគសម័យឌីជីថលនិងបម្រែបម្រួលអាកាសធាតុ

កិច្ចប្រជុំលើកទី ៤៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានបើកនៅថ្ងៃទី ២៤ ខែកុម្ភៈ នៅទីស្តីការអង្គការសហប្រជាជាតិប្រចាំទីក្រុងហ្សឺណែវ (ប្រទេសស្វីស)។ គណៈប្រតិភូវៀតណាម ដឹកនាំដោយ ឯកអគ្គរដ្ឋទូតលោកស្រី Le Thi Tuyet Mai ប្រធានក្រុមបេសកម្មអចិន្ត្រៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិដទៃទៀតប្រចាំទីក្រុងហ្សឺណែវ។
 

គណៈប្រតិភូវៀតណាមនៅឯកិច្ចប្រជុំ



អញ្ជើញថ្លែងនៅទីនេះ ស្នងការសិទ្ធិមនុស្សលោក Michelle Bachelet បានអំពាវនាវឱ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ បង្កើនស្មារតីទទួលខុសត្រូវដើម្បីធានាថាមនុស្សជំនាន់អនាគត កំពុងរស់នៅក្នុងសេរីភាព សន្តិភាព សេចក្តីថ្លៃថ្នូរ និងត្រូវបានធានា រាល់សិទ្ធិជាមូលដ្ឋានអំពីការអប់រំ សុខាភិបាលនិងសន្តិសុខសង្គម។ ទន្ទឹមជាមួយគ្នានោះ ប្រទេសនានាត្រូវគោរពតាមច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្ស បញ្ឈប់យ៉ាងឆាប់ៗ ការរើសអើង ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព កិច្ចព្រមព្រៀងជាសកលស្តីពីការធ្វើចំណាកស្រុកស្របច្បាប់ប្រកបដោយសុវត្ថិភាពនិងតាមសណ្តាប់ធ្នាប់ (GCM) រួមទាំងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។

ក្នុងថ្ងៃដដែល ថ្លែងសម័យពិភាក្សាស្តីពីការការពារសិទ្ធិកុមារ ឯកអគ្គរដ្ឋទូត លោកស្រី Le Thi Tuyet Mai បានបង្ហាញសេចក្តីថ្លែងការណ៍រួមរបស់អាស៊ាន ដោយសង្កត់ធ្ងន់ថា បណ្តាប្រទេសអាស៊ានតែងតែយកចិត្តទុកដាក់ការពារនិងជំរុញកិច្ចប្រឹងប្រែងលើកកម្ពស់សិទ្ធិរបស់កុមារដែលបានបង្ហាញនៅក្នុងឯកសារសំខាន់ៗជាច្រើនរបស់អាស៊ាន ដូចជាចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ ផែនការមេសហគមន៍វប្បធម៌សង្គមអាស៊ាន ២០២៥ ជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top