• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសម័យប្រជុំលើកទី ២៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម


 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងពិធីបើកសម័យប្រជុំ (រូបថតៈ TTXVN) 

 សម័យប្រជុំលើក​ទី 28 នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានប្រារ​ព្ធ នាព្រឹកថ្ងៃទី១៥ ខែតុលា​ ឆ្នាំ​២០១៨​ នៅទីក្រុងហាណូយ ។
 
ថ្លែងក្នុង​ពិធីបើក ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានមានប្រសាសន៏ថា៖ ក្នុងសម័យ​ប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានឹងផ្តល់យោបល់លើ​របាយការណ៍សេដ្ឋកិច្ច-សង្គម​; រៀបចំ​រចនា​សម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ;​ និងពិភាក្សាលើបញ្ហាមួយចំនួន​។ គណ​កម្មាធិការ​អចិន្ត្រៃយ៍​របស់រដ្ឋ​សភា​ក៏បា​នផ្តល់មតិលើកា​រងារបុគ្គលិកដើម្បីរដ្ឋសភាដើម្បីជ្រើសរើសប្រ​ធានរដ្ឋ នៅសម័យប្រជុំលើកទី​ ​៦ នាពេល​ខាង​មុខ​។ ប្រធានរដ្ឋ​សភា Nguyen Thi Kim Ngan បានលើកច្បាស់ថា​៖ “នេះគឺ​ជាសម័យ​ប្រជុំចុង​ក្រោយ​ដើម្បីធ្វើ​ការពិនិត្យ​ឡើងវិញនូវកិច្ចការត្រៀមរៀ​បចំសម្រាប់សម័យប្រជុំលើកទី ​៦ នៃសភា។ ​ក្នុងនោះមាន​ខ្លឹមសារ​ជាច្រើនត្រូវ​តែយកចិត្តទុកដាក់ដើម្បីផ្តល់យោប​ល់មុននឹងដាក់ស្នើជូនរដ្ឋស​ភា។​ ដោយពេល​វេលាមាន​កំណត់​កំគឺរយៈពេល​មានត្រឹមតែ ៣ ថ្ងៃ ប៉ុណ្ណោះ តាមនោះអង្គប្រជុំត្រូវ ផ្តោតទៅលើ​បញ្ហាសំខាន់ៗនៃកិច្ចប្រជុំ ​ជាពិសេស​របាយការណ៍ស្តីពីសេដ្ឋកិច្ច សង្គម ​ថវិកានិងហិរញ្ញវត្ថុដើម្បីចំណាយពេលពិ​ភាក្សា”​។

 
 ទិដ្ឋភាពនៃសម័យប្រជុំ (រូបថតៈ TTXVN) 

អញ្ជើញ​ថ្លែងបទបង្ហាញនិង​បកស្រាយរបាយការណ៍​វាយតម្លៃពាក់​កណ្តាល​អាណត្តិ​ស្តីពីការ​អនុវត្ត​ផែន​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គមរយៈពេល ៥ ឆ្នាំ ២០១៦-២០២​០ ស្ថាន ភាពសេដ្ឋកិច្ចសង្គមនៅឆ្នាំ ២០១​៨ និងផែន​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមនៅ២០១៩  រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀ​តណាម លោក Nguyen Chi D​ung មានប្រសាសន៍ថា៖ ម៉ាក្រូ​សេដ្ឋកិច្ច​ត្រូវបាន​រក្សាយ៉ាង​រឹងមាំបង្កើត​មូលដ្ឋាន​ដ៏សំខាន់​សម្រាប់​ការ​រៀបចំ​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ចនិងជំរុញការអភិវឌ្ឍវិស័យនានានិង​ធានាសន្តិសុខសង្គម។ យោង​តាមការព្យាកណ៍ GDP​ សម្រាប់​ឆ្នាំ ​២០១៨ ត្រូវបានគេរំពឹង ថានឹងកើន​ឡើងខ្ពស់ជាង ៦,៧%ផ​ងដែរ​៕
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top