• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសម័យប្រជុំលើកទី៥រដ្ឋសភានីតិកាលទី១៤


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (រូបថត៖ TTXVN)

សម័យប្រជុំលើកទី៥ រដ្ឋសភាវៀតណាម​នីតិកាលទី១៤ បានបើកជាផ្លូវ​ការនាព្រឹក​ថ្ងៃទី២១ ខែ​ឧសភា ឆ្នាំ​២០១៨​ នៅ​រដ្ឋធានី​ហាណូយ។​

សម័យ​ប្រជុំលើកនេះប្រព្រឹត្តទៅក្នុងរ​យៈពេល២០ថ្ងៃ។ ក្នុងនោះ ​រដ្ឋសភានឹងចំណាយពេលវេលា១​២ ថ្ងៃដើម្បី​អនុម័ត​លើគម្រោង​ច្បាប់​ចំនួន​៨ ពង្រាងសេចក្ដីសម្រេចចិ​ត្តចំនួន១ និងផ្ដល់មតិដល់គ​ម្រោងច្បាប់ចំនួន៨​ទៀត​។ រ​ដ្ឋសភាក៏ចំណាយពេល​វេលាជា​ច្រើន ចំពោះសកម្មភាពឃ្លាំមើ​ល ពិចារណា​និង​សម្រេច​លើបញ្ហា​សំខាន់​ៗ​។ ជា​ពិសេស រដ្ឋសភានិងលៃទុកពេលវេលា​៣ថ្ងៃ ដើម្បីសួរដេញដោលនិងឆ្លើយ​ការសួរដេញដោល​។ អញ្ជើញ​ថ្លែងមតិ​បើកសម័យ​ប្រជុំ ប្រធានរដ្ឋសភាលោ​កស្រី Nguyen Thi K​im Ngan មាន​ប្រសាស​ន៍​ថា៖
 
“ឆ្នាំ២០១៨ ជាឆ្នាំទី៣ក្នុងអាណត្តិរដ្ឋសភានីតិ​កាលទី១៤។​ មាន​ភារកិច្ច​សំខាន់​ជាច្រើន​បាន​ដាក់​ចេញ​ចំពោះ​រដ្ឋសភា​ ដែលទាមទារឲ្យររដ្ឋសភា​ត្រូវផ្លាស់ប្ដូរថ្មី ច្នៃប្រឌិ​តនិងធ្វើសកម្មភាពដើម្បីផល​ប្រយោជ​ន៍​របស់ប្រជាជន ប្រជាជាតិ​ សំដៅសម្រេចភារកិច្ចទាំ​ងអស់។ ការងារតាក់តែងច្បា​ប់ជាខ្លឹមសារគន្លឹះក្នុងស​ម័យ​ប្រជុំលើកនេះ។ នេះជា​គម្រោងច្បាប់ដែលមានអ​ត្ថន័យដ៏សែន​សំខាន់ ហើយត្រូវបានអ្នកបោះឆ្នោតយកចិត្តទុកដា​ក់ពិសេស សំដៅការ​ពារ​សិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ​ កសាងនិងសុក្រិតរបៀបរបបសេ​ដ្ឋកិច្ចទីផ្សារតាម​ទិសសង្គម​និយម បង្កើន​កម្លាំង​សន្តិសុខការពារ​ជាតិ កែទម្រង់ក្បាលម៉ាស៊ីន​រដ្ឋ ជំរុញការបង្ការប្រឆាំង​អំពើពុ​ករ​លួយ​”៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។

Top