នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីបើកសន្និសីទកិច្ចការបរទេសទូទាំងប្រទេសលើកទី១៩ ដោយប្រធានបទ “ម្ចាស់ការ ច្នៃប្រឌិត បម្រើការធ្វើសមាហរណកម្មប្រកបដោយប្រសិទ្ធភាពនិងការអភិវឌ្ឍដោយចីរភាព”។
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh
ថ្លែងមតិនៅពិធីបើក (រូបថត៖ VOV)
អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា សន្និសីទនេះគឺសំដៅជួយតំណាងនៃតំបន់នានាមិនត្រឹមតែក្ដាប់ជាប់បម្រែបម្រួលថ្មីៗ ក្នុងតំបន់និងលើពិភពលោកប៉ុណ្ណោះទេ ថែមទាំងជួបពិភាក្សាគ្នាដើម្បីបង្កើនកិច្ចសហការ លើកស្ទួយ ប្រសិទ្ធភាពក្នុងការងារកិច្ចការបរទេស ក្នុងនោះមានគោលជំហធ្វើសមាហរណ កម្មអន្តរជាតិយ៉ាងទូលំទូលាយទៀតផង។
“សន្និសីទលើកនេះមានអត្ថន័យដ៏សំខាន់ណាស់ ព្រោះថាវាប្រព្រឹត្តទៅក្នុងបរិបទដែលឆ្នាំនេះជាឆ្នាំគន្លឹះនៃការអនុវត្តសេចក្ដីសម្រេចចិត្តមហាសន្និបាតលើកទី ១២ របស់បក្ស ការអនុវត្តគោលជំហរធ្វើសមាហរណកម្មយ៉ាងទូលំទូលាយនិង សេចក្ដីសម្រេចចិត្តនានារបស់រដ្ឋសភាស្ដីពីផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងដំណាក់កាល២០១៦-២០២០ និងការអនុវត្តដោយព្រមៗគ្នាជំហានលោតផ្លោះ យុទ្ធសាស្ត្រទាំង៣នោះគឺរៀបចំរចនាសម្ព័ន្ធ ខឿនសេដ្ឋកិច្ចឡើងវិញដោយផ្សាភ្ជាប់ទៅនឹងការផ្លាស់ប្ដូររូបសណ្ឋានកំណើនលើកស្ទួយប្រសិទ្ធភាពនៃកិច្ចការ បរទេសនិងការធ្វើសមាហរណកម្មអន្តរជាតិ”។
លោក Pham Binh Minh បានវាយតំលៃថា នាពេលកន្លងទៅ កិច្ចការបរ ទេសនៅតំបន់នានា មានការអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ៖
“នៅក្នុងសមិទ្ធផលរួមនោះ មានការរួមវិភាគទានដ៏សំខាន់នៃកិច្ចការបរទេស នៅតំបន់និងបងប្អូនបំពេញកិច្ចការបរទេសនៅតំបន់។ កិច្ចការបរទេសនៅតំបន់ត្រូវបានអនុវត្តន៍ដោយភាពម្ចាស់ការនិងសកម្ម។ យើងបានបើកទូលាយនិងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវទំនាក់ទំនងជាមួយដៃគូអន្តរជាតិនានា បើក ទូលាយទីផ្សារនាំចេញ ជំរុញពាណិជ្ជកម្ម ការវិនិយោគ រួមវិភាគទានជាក់ស្ដែងទៅក្នុងគោលដៅអភិវឌ្ឍនៃតំបន់និងទូទាំងប្រទេស”។
ស្ដីពីទិសដៅភារកិច្ចក្នុងដំណាក់កាល២០១៨-២០២០ បណ្តាតំបន់បន្តសហការយ៉ាងស្អិតរមួតជាមួយក្រសួងការបរទេសនិងស្ថាប័នតំណាងវៀតណាមប្រចាំឯបរទេស ដើម្បីលើកស្ទួយប្រសិទ្ធភាពនៃកិច្ចការបរទេស បម្រើការអភិវឌ្ឍនិងធ្វើសមាហរណកម្មរបស់ប្រទេសជាតិ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម