• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសន្និសីទកំពូលណាតូ

នាថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៨ ថ្នាក់ដឹកនាំនៃប្រទេសទាំង ២៩ ដែលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) រួមជាមួយដៃគូនានាបានបើកសន្និសីទកំពូលនៅទីក្រុងព្រុចសែលប្រទេសបែលហ្សិក។

ក្នុងថ្ងៃធ្វើការដំបូង អង្គប្រជុំបានផ្ដោតទៅលើខ្លឹមសារបង្កើនការចំណាយនិងចែករំលែកអំរែកខាងហិរញ្ញវត្ថុររវាងប្រទេសជាសមាជិកនានា។ តាមតួរលេខស្ថិតិរបស់ណាតូបានឲ្យដឹងថា៖ អាមេរិកទទួលរ៉ាប់រងប្រមាណ 70% នៃការចំណាយខាងការពារជាតិនៃប្លុកនេះក្នុងឆ្នាំ ២០១៨ ពោលគឺប្រមាណ 706 ពាន់លានដុល្លារអាមេរិក លើចំនួនសរុបជិត 1 លានលានដុល្លារអាមេរិក។ សេចក្ដីថ្លែងការណ៍រួមមួយក៏ត្រូវបាននាំចេញនៅក្នុងសន្និសីទកំពូលណាតូ ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ១១ កក្កដា ក្នុងនោះ ថ្នាក់ដឹកនាំទាំងឡាយបានសន្យាបង្កើនការចំណាយលើវិស័យការពារជាតិនៅបណ្ដាប្រទេសជាសមាជិក។

ស្ដីពីបញ្ហាកូរ៉េខាងជើង បណ្កាប្រទេសជាសមាជិកណាតូបានអះអាងសារជាថ្មីអំពី “ការគាំទ្រយ៉ាងពេញទំហឹងចំ​ពោះ​គៅលដៅលុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ទាំងស្រុង អាចត្រួតពិនិត្យបាន និងមិនអាចប្រែក្រឡាស់បានឡើយ”។

ស្ដីពីបញ្ហានៅមជ្ឈឹមបូព៌ា ថ្នាក់ដឹកនាំណាតូបានសម្តែងក្ដីព្រួយបារម្ភអំពី "សកម្មភាពបង្កអស្ថិរភាព" របស់អ៊ីរ៉ង់នៅក្នុងតំបន់។ ណាតូក៏មានការព្រួយបារម្ភ អំពីការដែលអ៊ីរ៉ង់បង្កើនការសាកល្បងបាញ់បង្ហោះមីស៊ីល។

សន្និសីទលើកនេះមានការចូលរួមរបស់គណប្រតិភូចំនួន ៥៤ មកពីប្រទេសជាសមាជិកទាំង ២៩ ប្រទេសដៃគូចំនួន ២០ រួមទាំងអង្គការអន្តរជាតិមួយចំនួន។ សន្និសីទបិទបញ្ចប់នាថ្ងៃទី ១២ កក្កដាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top