• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសន្និសីទ “ជួបប្រាស្រ័យទ្វីបអឺរ៉ុបឆ្នាំ២០១៨”


 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc (នៅកណ្ដាល) អញ្ជើញធ្វើជាសក្ខីភាព​ក្នុងពិធីចុះហត្ថលេខាលើ MoU រវាងក្រសួងការបរទេសវៀតណាមជាមួយ EuroCham

នាថ្ងៃទី២៥ ខែឧសភា ​​ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ ក្រសួ​ងការបរទេសវៀតណាម បា​នសហការ​ជាមួយ​គណៈ​កម្មាធិការ​ប្រជាជនទីក្រុង​ហាណូយ ក្រុ​មបេសកកម្មសហភាពអឺរ៉ុបប្រចាំវៀ​តណា​ម សមាគមន៍​សហគ្រាស​អឺរ៉ុបប្រ​ចាំវៀ​តណាម​ (EuroCham) រៀបចំសន្និសីទដោ​យប្រធានបទ “ជួបប្រាស្រ័យទ្វីបអឺ​រ៉ុបឆ្នាំ២​០១៨” សំដៅ​បង្កើន​កិច្ច​សហប្រតិបតិ្តការ រវាង​តំបន់នានារបស់វៀតណាមជាមួ​យដៃគូអឺរ៉ុបលើវិស័យជា​ច្រើន​។
 
អញ្ជើញថ្លែងមតិនៅសន្និសីទនេះ​ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen​ Xuan Phuc បានសង្កត់ធ្ងន់ថា ទំនាក់​ទំនងរវាងវៀតណាមនិងអឺរ៉ុប​ទទួលបានសមិទ្ធ​ផលជាច្រើន លើគ្រប់វិស័យក្នុងប៉ុន្មានឆ្នាំកន្លងទៅ​។ ដៃគូ​អឺរ៉ុបនានា បានក្លាយទៅជាមិត្តរួមដំណើរដ៏ស្និទ្ធស្នាលជា​មួយវៀតណាម ក្នុងកំណាត់ផ្លូវ៣០ឆ្នាំផ្លាស់​ប្ដូរ​ថ្មី អភិវឌ្ឍន៍​ និង​ធ្វើសមាហរណកម្ម ព្រមទាំងបានបណ្ដា​ក់ទុន FDI ជិត ២៥ពាន់លា​នដុល្លា​អាមេរិក​ចូល​មក​វៀត​ណាម​ និងជាអ្នកផ្ដល់ជំនួយឥតសំ​ណងធំបំ​ផុត​របស់ វៀត​ណាមផ​ងដែរ។

​“រដ្ឋាភិបាលវៀតណាមជានិច្ចកាលវា​យតំលៃខ្ពស់ ចំពោះសកម្មភាពវិនិយោគធ្វើអា​​ជីវកម្ម ​របស់​​សហគ្រាស​អឺរ៉ុប​ចំនួន​​២​ពាន់អង្គភាព​​នៅវៀត​ណាម។ វៀតណាមមានតម្រូ​វ​ការអភិវឌ្ឍន៍លើវិស័យជាច្រើ​ន ខណៈ​ដែល​ដៃគូអឺរ៉ុប​មានឧត្តមភាព​ អំពីប្រភពទុន ការគ្រប់គ្រងបច្ចេ​កវិទ្យា ជឿនលឿន។ ​បណ្ដាអង្គការ​សង្គមនិង​ដៃគូ​អឺរ៉ុ​ប​​ ក៏អាចបង្ហាញនូវសម​ត្ថភាពរបស់ខ្លួនលើវិស័យនានា​ ទាក់ទិន​ដល់កិច្ច​ការពារ​បរិស្ថាន ការ​អភិវឌ្ឍ​ដោយ​ចីរភាព​ ថាមពលក​កើត​ឡើង​វិញ បង្ការ​ទប់​ទល់​នឹងបម្រែបម្រួលអាកាសធា​តុ​ជាដើម”។
 
ចំណែកឯលោក Bruno Angelet ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្ម EUប្រចាំវៀតណាមបានឲ្យដឹងថា កិច្ច​ព្រម​ព្រៀង​​ពាណិជ្ជកម្ម​សេរីវៀត​ណាម-EU គ្រោងនឹងបានចុះហ​ត្ថលេខានាចុងឆ្នាំនេះ​។
​ 
​“ពេ​លដែល​កិច្ចព្រមព្រៀង EV​FTA ត្រូវបានចុះហត្ថលេខា ​វៀតណាមនឹងចូលរួមក្រុម​ប្រទេស​មាន FTA ជំនាន់​ថ្មី​ជាមួយ EU ដូចជាជប៉ុន កូរ៉េខា​ងត្បូង និងសឹង្ហបុរី។ អាច​និយាយបានថា ដល់ចុង​ឆ្នាំនេះ​ វៀត​ណាម​នឹង​មាន​ឋានៈស្មើនឹងប្រទេសអាស៊ី​ធំៗ ដោយក្លាយទៅជាដៃគូពា​ណិជ្ជកម្មជាមួយ EU​។ ប្រការនោះមានន័​យថា EU ​នឹង​នាំមកនូវ​ផលប្រយោជន៍​ជាច្រើន​សំរាប់​វៀត​ណាម​ដែរ​”។​
 
ក្នុងសន្និសីទនេះដែរ ​ក្រោមសក្ខីភាពរបស់នាយករដ្ឋ​មន្រ្តី លោក Nguyen Xuan Phuc និង​តំណាង​ដៃគូអឺរ៉ុប​នានា ក្រសួង​ការបរទេស​វៀត​ណាម និង​សមាគមន៍​សហគ្រាស​អឺរ៉ុបប្រចាំ​វៀត​ណាម បាន​ចុះហត្ថ​លេខា​លើ​អនុស្ស​រណៈយោគយល់​សំដៅជំរុញ​កិច្ច​សហប្រតិបតិ្តកា ររវាងសហគ្រាស​នៃភាគី​ទាំង​ពីរ៕ ​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top