• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកវេទិកាទេសចរណ៍អាស៊ាន ២០១៩


 បើកវេទិកាទេសចរណ៍អាស៊ាន ២០១៩

 ដោយ​ប្រធានបទ "អាស៊ាន - កម្លាំងនៃឯកភាព" (“ASEAN - The Power of One”) នោះ វេទិកា​ទេសចរណ៍​អាស៊ាន​ (ATF) ២០១៩ បានប្រារព្ធឡើងជាផ្លូវការនាយប់ថ្ងៃទី១៦ ​ខែមករា ឆ្នាំ២០១៩ នៅទីក្រុង ​Ha Long ខេត្ត ​Quang Ninh។ប្រធានបទនៃវេទិកានេះគឺជាខ្លឹមសា​រជាក់ស្ដែង​ភាវូបនីយក​ម្មការ តម្រង់ទិសដៅរួមរបស់ បណ្ដា​ប្រទេសក្នុង​កិច្ចសហប្រតិបត្តិការអាស៊ាន ឆ្ពោះទៅរកតំបន់​អាស៊ាន "ចក្ខុវិស័យតែមួ​យ អត្តសញ្ញាណ​តែមួយ​​សហគមន៍តែមួយ ​/ One Vision, One Identity, One Community"។

អញ្ជើញ​ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam អះអាងថា៖ "ចំពោះវៀតណាម នេះគឺ​ជា​វេទិកា​ដ៏សំខាន់​បំផុត​ របស់ផ្នែកទេសចរណ៍។ វេ​ទិកានេះមិនត្រឹមតែជួយកំណត់​គោល​នយោបាយ ដើម្បី​អភិវឌ្ឍន៍​ផ្នែកទេសចរណ៍​យ៉ាងឆាប់រហ័ស និងប្រកបដោ​យចីរភាពប៉ុណ្ណោះទេ​ ថែមទាំង​សរឲ្យ​ឃើញ​ការខិត​ខំប្រឹង​ប្រែង​របស់វៀតណាម និងបណ្ដាប្រទេសជា​សមាជិក សំដៅកសាងសហគមន៍អា​ស៊ានវិបុលភា​ព និង​ជាដៃគូ​សហប្រតិបត្តិការ​ជឿទុកចិត្តទៀតផង។ វេទិកានេះក៏បានចាក់ផែនគ្រឹះស​ម្រាប់គោលដៅដល់ឆ្នាំ២០២​៥ ថា អាស៊ាន​គឺជាទីមកដល់ទេសចរណ៍ប្រក​បដោយគុណភាព និងពោរពេញទៅដោយភាព​វិសេស​វិសាល​ផង​ដែរ​។
 
នៅក្នុងវេទិកា​ទេសចរណ៍នេះ អង្គប្រជុំបានផ្ដោតពិ​ភាក្សាអំពីខ្លឹមសារសំខាន់ៗដូច​ជា៖ បន្តកំណត់ឋានៈ​អាស៊ានដូច​ជាទីមកដល់​រួម ហើយមានភាពទាក់ទាញចំពោះ​ភ្ញៀវទេសចរអន្តរជាតិ​ អះ​អាង និងលើកម្ពស់​ការយល់​ដឹង​អំពីអាស៊ានដូចជាទីមកដល់ទេ​សចរណ៍ ដែលមានចរិតលក្ខណៈប្រ​កួតប្រជែងខ្ពស់នៅក្នុង​តំ​បន់​ អាស៊ី -​ ប៉ាស៊ីហ្វិក ក៏ដូចជារាល់វិធានការដើម្បីទា​ក់ទាញភ្ញៀវ​ទេសចរ និង ជំរុញ​ទេសច​រ​ណ៍​ក្នុង​ប្លុកអា​ស៊ានផ​ងដែ​រ៕

 

​តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top