• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកមហាសន្និបាតតំណាង ជនកាតូលិកវៀតណាមកសាង និង​ការពារ​មាតុ​ប្រទេស​លើកទី ៧​ អាណត្តិ ២០១៨ -២០២៣


ទិដ្ឋភាពនៃមហាសន្និបាតតំណាងជនកាតូលិកវៀតណាមកសាង
និងការពារមាតុប្រទេសលើកទី ៧ អាណត្តិ ២០១៨ -២០២៣

នាព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៨ មហាសន្និបាតតំណាងជនកាតូលិកវៀតណាមកសាង និងការពារមាតុប្រទេសលើកទី ៧ អាណត្តិ ២០១៨ - ២០២៣ ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ ដោយមានការចូលរួមរបស់តំណាងអេវេក បុព្វជិត និងជនកាតូលិកឆ្នើមជាង ៤០០ នាក់នៅទូទាំងប្រទេស។

អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh បានវាយតម្លៃខ្ពស់ចំពោះប្រធានបទនៃមសាសន្និបាតលើកនេះគឺ " រួមដំណើរ ពិគ្រោះយោបល់ និងបម្រើ"។ លោកឧបនាយករដ្ឋមន្រ្តីបានស្នើឲ្យគណកម្មការសាមគ្គីភាពកាតូលិកគប្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការធ្វើសកម្មភាពដោយរួមចំ​ណែក​​​អនុវត្តន៍ទិសដៅជិតស្និទ្ធ រួមដំណើរជាមួយប្រជាជាតិ ពង្រឹងនិងពង្រីកផែនមហាសាមគ្គីជាតិ និងពង្រីកប្រពៃណី និងតម្លៃសីលធម៌ វប្បធម៌ សាសនា តស៊ូប្រឆាំងនឹងឧបាយកលបំបែកបំបាកជាតិនិងសាសនា។

“គណៈកម្មការប្រមូលផ្តុំឆ្លុះបញ្ចាំងនូវគោលបំណងរបស់ជនរួមជាតិកាតូលិករបស់អង្គការសមាគមន៍សាសនាជាមួយរដ្ឋនិងរណសិរ្សមាតុភូមិវៀតណាម ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ជនរួមជាតិកាតូលិក និងអង្គការសមាគមសាសនា ព្រមទាំងកសាងនិងពង្រឹងអង្គការគ្រប់ជាន់ថ្នាក់ឲ្យកាន់តែខ្លាំងមាំមួនពីមួយថ្ងៃទៅមួយថ្ងៃដោយសមស្របនឹងតួនាទីជាអង្គការសាមគ្គីភាពរបស់ជនកាតូលិកវៀតណាមផងដែរ”។

អង្គមហាសន្និបាតបានពិគ្រោះយោបល់ជ្រើសតាំងអេវេក  Tran Xuan Manh ជាប្រធានគណកម្មការសាមគ្គីភាព​តាតូលិកវៀតណាម អាណត្តិ ២០១៨-២០២៣៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top