• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៤


 ថ្នាក់ដឹកនាំនៃប្រទេសអាស៊ានទាំង១០នៅពិធីបើកកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៤ (រូបថត៖ VOV)
 

 អញ្ជើញ​ថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីថៃលោក Prayuth Chan-o-cha បាន អះអាងថា ក្នុង​អំឡុង​ពេល​អភិវឌ្ឍ​របស់​ខ្លួន អាស៊ានជានិច្ចកាលដើរតួនាទីជាកត្តា សំខាន់ដើម្បីជួយ​អោយ​ប្រទេស​សមាជិក​នានា​ស្ដារឡើង​វិញ​យ៉ាង​ឆាប់​រហ័ស ក្រោយពីជួបប្រទះនឹងការសាកល្ប​ងជាច្រើន​។
 
នាព្រឹក​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០១៩ នៅរដ្ឋធានីបាំងកក ប្រទេសថៃ កិច្ចប្រជុំជាន់ខ្ពស់ អាស៊ានលើកទី៣៤ បាន​ប្រារព្ធ​ឡើងជាផ្លូវការក្រោមអធិបតីភាពរបស់នាយករដ្ឋ មន្រ្តីប្រទេសម្ចាស់ផ្ទះលោក Prayuth Chan-o-cha ប្រធាន​អាស៊ាន​ឆ្នាំ២០១៩។ អញ្ជើញចូលរួមពិធីបើកនៅមានវត្តមានថ្នាក់ដឹកនាំប្រទេសអាស៊ានទាំង១០ រួមជា មួយតំណាង ​អង្គទូតនិងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករផងដែរ។
 
អញ្ជើញថ្លែង​នៅទីនេះ នាយករដ្ឋមន្រ្តីថៃលោក Prayuth Chan-o-cha បាន អះអាងថា ក្នុងអំឡុង​ពេល​អភិវឌ្ឍ​របស់​ខ្លួន អាស៊ានជានិច្ចកាលដើរតួនាទីជាកត្តា សំខាន់ដើម្បី​ជួយ​អោយ​ប្រទេស​សមាជិក​នានា​ស្ដារ​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស ក្រោយពីជួបប្រទះនឹងការសាកល្បងជាច្រើន។ អាស៊ានជាតំបន់ប្រកបដោយសុខ សន្តិភាព គ្មាន​ជម្លោះ ហើយប្រទេសសមាជិកទាំងអស់គោរពភាពខុសប្លែករបស់ គ្នាទៅវិញទៅមក។
 
តាម​រយៈប្រធានបទនៃឆ្នាំអាស៊ាន២០១៩គឺ “បង្កើនទំនាក់ទំនងភាពជាដៃគូ ដើម្បីចីរភាព” នោះ ប្រទេស​ម្ចាស់​ផ្ទះថៃ​មានគោលបំណង់ចង់កសាងអាស៊ានមួយ ប្រកបដោយចីរភាពលើគ្រប់វិស័យទាំងសន្តិសុខ សេដ្ឋកិច្ច​ និងមនុស្ស ជាមួយ ទស្សនៈទាន “អ្វីៗគ្រប់បែបយ៉ាងប្រកបដោយចីរភាព” (SOT) ដោយចាត់​ទុក​នេះ ​ជា ADN​ មួយរបស់អាស៊ានដើម្បីបន្តបន្សល់ទុកមកជំនាន់ក្រោយៗ។
 
ក្នុងឱកាស​អញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៤ មុននឹង ចូលរួមពិធីបើក នាព្រឹកថ្ងៃទី២៣ ខែមិថុនា ​នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញ​ជួបធ្វើការ​ជាមួយ​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ ស​ម្ដេច តេជោ ហ៊ុន សែននិងនាយករដ្ឋមន្រ្តីឡាវលោក Thoongloun Sisoulith ដើម្បី ពិភាក្សាអំពី​វិធាន​ការជំរុញ​កិច្ច​សហប្រតិបតិ្តការរវាងប្រទេសទាំងបី ក៏ដូចជានាំ មកនូវផលប្រយោជន៍​សម្រាប់​ប្រជាជន​នៃប្រទេស​នីមួយៗ​ ហើយរួមចំណែក ទៅក្នុ​ងការរក្សា​ចំណង​សាមគ្គីភាពនិង​វិបុលភាព​របស់​អាស៊ាន​ផង​ដែរ​៕​

 

តាម​  VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top