• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

បុណ្យកឋិនទាន

បុណ្យ​កឋិន​ទាន​ តាម​​ទស្សនៈ ​របស់​ព្រះពុទ្ធសាសនាផ្នែក​ខាង​​ហិន​យាន​ គឺ​ជា​កិច្ចការ​​ដែល​ពុទ្ធ​បរិស័ទ​​ថ្វាយ​​​​ប្រគេន​ចីវរ​ និង​គ្រឿង​បរិក្ខា​រគ្រប់​ជំពូក​​​ចំពោះ​​ព្រះសង្ឃ​ ដើម្បី​បង្ហាញ​ពី​​ភាព​ផ្សារភ្ជាប់​​ស្ថេរភាព​​។ ពិធី​បុណ្យ​ពិសេស​នេះ ទើប​តែបាន​ប្រព្រឹត្ត​ទៅក្នុង​វត្តអារាម​​ខ្មែរ​ នៅ​ភូមិ​វប្បធម៌​ - ទេស​​ចរណ៍​​​នៃ​បណ្តា​​ជនជាតិ​វៀតណាម​ ទាក់ទាញ​ពុទ្ធ​បរិស័ទ​​គ្រប់​តំបន់​​លើ​មាតុភូ​មិ​ អញ្ជើញ​មក​​ចូល​រួម​​យ៉ាង​​​ច្រើន​កុះករ​។​

កឋិន​ទាន​ - តាម​ភាសា​ត្រៃ​បីដក​របស់​ព្រះពុទ្ធសាសនាផ្នែក​ខាង​​ហិន​យាន​ ប្រើ​សម្រាប់​​ការសិក្សាព្រះ​​ធម៌​ ​មាន​ន័យ​​​ថា​​ស្ថេរភាព​ រឹង​មាំ​។ ពុទ្ធបរិស័ទ​​​ជនជាតិ​ខ្មែរ​ធ្វើ​​បុណ្យ​កឋិន​ទាន ​​នឹង​ទទួល​បាន​​អានិសង្ស​​ផល​បុណ្យ​ច្រើន​អនេក​​ ​អ្នកដែល​​ទទួល​ត្រៃចីវរ​គឺ​ព្រះ​សង្ឃ​ ព្រះ​អង្គ​ទ្រង់​​អនុមោទនាទាន យក​ប្រើ​​​ក្នុង​ដំណើរ​សាង​ព្រះ​​​ផ្នួស​​សិក្សា​ព្រះ​​ធម៌​។​
 
ក្នុង​ប្រពៃណី​វប្បធម៌ខ្មែរ​ ក្នុង​មួយ​ឆ្នាំ​ វត្ត​អារាម​នីមួយៗ​នឹង​ប្រារព្ភ​​​ ធ្វើ​មហា​ពិធី​​​បុណ្យ​កឋិនទាន​មួ​យ​លើក​ នៅ​ថ្ងៃ​ណា​​ក៏​​បាន​ ក្នុង​អំឡុង​​១ខែ​ (​២៩ថ្ងៃ​) ក្រោយពី​​បញ្ចប់​រងចាំ​ព្រះ​​វស្សាបីខែ​។ ​បុណ្យ​កឋិន​ទាននៃ​ព្រះពុទ្ធសាសនា​​ផ្នែក​​​ខាង​​​ហិន​​យាន​​ខ្មែរ​ បង្កើត​ដោយ​​ពុទ្ធបរិស័ទម្នាក់​ជាអ្នក​ផ្តើម​ឡើង​ និង​ប្រកាស​ប្រាប់​ជូន​ដល់​​​ព្រះសង្ឃឲ្យ​​ដឹង​នូវកាលវេលា​​​ធ្វើ​បុណ្យថ្វាយ​ប្រគេន​​ចីវរ​។​​
 
ក្នុង​បរិយាកាស​​បញ្ចប់​រដូវ​កាន់​ព្រះវស្សា​ឆ្នាំ​នេះ បុណ្យ​កឋិន​ទាន​​ទាក់ទាញ​មិន​ត្រឹនតែ​ពុទ្ធបរិស័ទ​​ខ្មែរ ផ្នែក​ខាង​ហិនយាន​​​នៅ​តំបន់​ភាគខាង​ត្បូង​ នៅទាំង​​​មាន​​ពុទ្ធបរិស័ទ​នៅ​ភាគខាងជើង ដែលមកពី​តាម​ខេត្ត​ដូចជា៖ ​ហាយ៉ាង (Ha Giang) ឡាវ​កាយ (Lao Cai) អៀន​បាយ​ (Yen Bai) ណាម​ឌិញ (Nam Dinh)​...។ល។​ ក៏​មក​ប្រជុំ​គ្នា​ក្នុង​​​វត្ត​​​អារាម​ខ្មែរ​​នៅ​ភូមិ​វប្បធម៌​ - ទេសចរណ៍​​នៃ​បណ្តា​ជន​ជាតិ​​វៀត​ណាម​​ (​ដុង​មោ (​Dong Mo) សើនតី​ (Son Tay) ហាណូយ​)។
 
មុន​ពេលចាប់​ផ្តើម​ពិធីបុណ្យ​ ​ពុទ្ធបរិស័ទធ្វើ​ដំណើ​រ​​​ដង្ហែ​​ប្រទិក្សិណ​បី​ជុំ​ព្រះ​វិហារ ដោយទូលត្រៃចីវរ​ និង​គ្រឿង​​បរិក្ខារដូចជា៖ ថ្នាំ​ព្យាបាលជម្ងឺ ​ ផ្លែ​ឈើ​..។​ល​។​ ក្រោយ​មក​ ពិធី​កឋិនទាន​បាន​អនុវត្ត​យ៉ាង​អ៊ឹក​ធឹក​ នៅ​ក្នុង​ព្រះ​វិហារ​​។ ​ព្រះ​​សង្ឃ​​មួយ​​អង្គ​តំណាងឲ្យ​សង្ឃ​​ក្នុង​វត្ត​ សម្តែង​ព្រះធម៌ទេសនាបរិយា​យ ​អំពី​​អត្ថ​ន័យ​នៃ​​បុណ្យ​កឋិន​ទាន​ និង​​សម្តែង​ព្រះ​​ធម៌​​ចម្រើន​ពរសិរិសួស្តី​ ​ដល់​ក្រុម​គ្រួសារ​ពុទ្ធ​បរិស័ទ​ទាំងឡាយ​​។​



បុណ្យកឋិនទានបានប្រព្រឹត្តទៅក្នុងវត្តខ្មែរនៅភូមិវប្បធម៌ - ទេសចរណ៍នៃបណ្តាជនជាតិវៀតណាម ជាថ្ងៃបុណ្យធំ និងសំខាន់របស់ពុទ្ធបរិស័ទគោរពព្រះពុទ្ធសាសនាផ្នែកខាងហិនយាន។

ក្នុងបុណ្យកឋិនទាន ពុទ្ធបរិស័ទពាក់សម្លៀកបំពាក់ស្អាតបាត មកប្រជុំគ្នានៅក្នុងវត្តអារាមខ្មែរ ដើម្បី​អនុមោទនា​
បុណ្យនិងប្រគេនពរដល់ព្រះសង្ឃ ក្រោយពីព្រះសង្ឃស្មឹងស្មាតសិក្សាធម៌អាថ៌ក្នុងព្រះវស្សាបីខែ។


ពុទ្ធបរិស័ទអនុមោទនានិងប្រគេនពរដល់ព្រះសង្ឃ ក្រោយពីរងចាំព្រះវស្សាបីខែ។

ពុទ្ធបរិស័ទត្រៀមបាច់ផ្កាស្រស់ស្អាត សម្រាប់ថ្វាយប្រគេនទៅវត្ត ក្នុងថ្ងៃបុណ្យកឋិនទាន។

ក្នុងថ្ងៃបុណ្យកឋិនទាន ពុទ្ធបរិស័ទទៅវត្តថ្វាយប្រគេនត្រៃចីវរ និងគ្រឿងបរិក្ខារ ដើម្បីលើកតម្កើងសាមគ្គីភាព
ឧបត្ថម្តក្នុងការសិក្សាព្រះធម៌ ចែករំលែកភាពលំបាកលំបិនជាមួយព្រះសង្ឃ។


បទបញ្ញតិ្តមួយបានកំណត់ត្រូវតែធ្វើ ក្នុងបុណ្យកឋិនទានកិច្ចថ្វាយប្រគេនត្រៃចីវរ ត្រូវ​ប្រព្រឹត្ត​ទៅនៅក្នុង​រោង​
ឧបោសថសីលគឺព្រះវិហារ។ គ្រឿងបរិក្ខារបានពុទ្ធបរិស័ទថ្វាយប្រគេន ដោយកាយវាចាចិត្តដល់ព្រះសង្ឃ ហើយ​
ដាក់តម្កល់នៅក្នុងវត្ត។ 


ភាជន៍ចង្ហាន់បានថ្វាយប្រគេនដល់ព្រះសង្ឃ ក្នុងថ្ងៃបុណ្យកឋិនទាន។ 

ពុទ្ធបរិស័ទទូលត្រៃចីវរ និងគ្រឿងបរិក្ខារនៅពីលើក្បាល ដង្ហែចូលទៅប្រគេនព្រះសង្ឃ។

ក្នុងចិត្តនៃពុទ្ធសាសនិកជន ដែលគោរពតាមព្រះពុទ្ធសាសនាផ្នែកខាងហិនយាន ថ្វាយ​បូជាត្រៃចីវរ​នឹងទទួល​បាន​
អានិសង្សផលបុណ្យចម្រើន។


ពិធីញាតិ្តកឋិនបានប្រព្រឹត្តទៅយ៉ាងអាធិកអាធម នៅក្នុងព្រះវិហារ។

ពុទ្ធបរិស័ទមកជុំគ្នា នៅក្នុងព្រះវិហារ ជាមួយគ្រឿងបរិក្ខារ ថ្វាយប្រគេន ដល់ព្រះសង្ឃ។

បុណ្យកឋិនទានមិនត្រឹមតែ ជាឱកាសសម្រាប់ពុទ្ធបរិស័ទបំពេញកុសលចំពោះព្រះសង្ឃ នៅទាំង​ជាឱកាស​
ព្រះសង្ឃស្វាធ្យាយធម៌ចម្រើនផលបុណ្យដល់គ្រហស្តដែលជាអ្នកបំពេញកុសល គឺថ្វាយប្រគេនដល់វត្តអារាម។


បាច់ផ្កាស្រស់ស្អាតតម្កល់ថ្វាយនៅលើអាសនៈព្រះពុទ្ធ ក្នុងបុណ្យកឋិនទាន។

ព្រះសង្ឃស្វាធ្យាយអនុមោទនាកថាបចំពោះពុទ្ធបរិស័ទក្នុងថ្ងៃបុណ្យកឋិនទាន។

ក្រោយពីអនុវត្តពុទ្ធកិច្ចនៅក្នុងព្រះវិហាររួច ព្រះសង្ឃនិមន្តរាប់បាត្រ ទៅតាមប្រពៃណីជាងពីរពាន់ឆ្នាំ របស់​
ព្រះពុទ្ធសាសនាផ្នែកខាងហិនយាន។


ជនជាតិខ្មែរមានទស្សនៈ បុណ្យកឋិនទានជាថ្ងៃបុណ្យធំមួយ របស់សហគមន៍។

មហាពិធីបុណ្យកឋិនទាន នាំមកនូវភាពសុខសាន្តដល់ពុទ្ធសាសនិកជន ដែលគោរពព្រះពុទ្ធសាសនា
ផ្នែកខាងហិនយាន។

ក្នុង​ថ្ងៃបុណ្យ​ ពុទ្ធបរិស័ទ​ថ្វាយ​ប្រគេនដល់​ព្រះសង្ឃ​ មិនត្រឹម​តែត្រៃចីវរ​ នៅ​មាន​ទាំង​​គ្រឿង​បរិក្ខារ​សម្រាប់​បម្រើ​ប្រើ​​​ប្រាស់​ប្រចាំ​ថ្ងៃ​​។ បក​ស្រាយ​អំពី​អត្ថន័យ​​​នៃ​​​ត្រៃចីវរនៅ​​​ក្នុង​ពិធី​បុណ្យ​ ឧបជ្ឈាយ៍​ថិតយ៉ា​ក្វាង​ (Thich Gia Quang) អនុប្រធាន​​​ក្រុម​ប្រឹក្សាអភិបាល​​មជ្ឈិម​ សមាគម​​ព្រះពុទ្ធសាសនា​​​វៀតណាម ​​មាន​សង្ឃដីកាថា​៖​ “​ពិធី​បុណ្យ​កឋិន​ទាន​ក្នុង​ព្រះពុទ្ធសាសនាផ្នែក​ខាង​ហិន​យាន​ បាន​ប្រព្រឹត្ត​​ទៅយ៉ាង​​ត្រឹម​ត្រូវ​ តាមពុទ្ធានុ​ញ្ញតិ្ត​​របស់​​ព្រះ​សម្មា​សម្ពុទ្ធ ដែល​ទ្រង់អនុញ្ញាតិឲ្យធ្វើ​​​ពិធី​បុណ្យ​កឋិនទាន​ទុក​មក​ ​​តាំងពី​សម័យ​​​ព្រះ​ពុទ្ធអង្គ​គង់​នៅ​។ ត្រៃ​ចីវរ​ បាន​ធ្វើទៅ​តាម​រូបសណ្ឋាន​វាល​ស្រែ​។ ពេល​ពុទ្ធ​បរិស័ទ​​ថ្វាយប្រគេន​ត្រៃចីវរ​​ដល់ព្រះសង្ឃ​​ នឹង​ទទួលបាន​​អានិ​សង្ស​​​ផល​បុណ្យ​ច្រើន​​  ហើយ​​​នៅ​មាន​ឈ្មោះ​​ហៅ​ថា ស្រែបុណ្យ"​។​​​
 
ពេល​ចូលរួម​ថ្ងៃបុណ្យ​ ពុទ្ធបរិស័ទ​​ភាគខាងជើង​ ក៏​យល់​ដឹង​ជ្រៅជ្រះ​ជាង​ពី​ប្រព័ន្ធ​ព្រះពុទ្ធសាសនា ផ្នែក​ខាង​​ហិន​យាន​​​នៅ​ភាគខាងត្បូង​។ បុណ្យ​កឋានទាន​​​មិន​ត្រឹមតែជួយ​​រក្សា​តម្លៃល្អប្រសើរ​ របស់​​ព្រះពុទ្ធសាសនា​​ នៅទាំង​បង្កើត​​បាន​​ភាព​ជិត​ស្និទ្ធ​​ ​ក្នុង​សហគមន៍ជនជាតិ​​​ ដែល​គោរព​ព្រះពុទ្ធសាសនា ​នៅ​ប្រទេស​វៀត​ណាម​​៕​

 

អត្ថបទ៖ ធុក​ហៀន​   រូបថត៖ វៀតកឿង​
 


 

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell សព្វថ្ងៃជា​សិក្ខាកាម​ គ្រូប​ង្រៀន​រចនា​ នៅ​សកលវិទ្យាល័យ​ RMIT ប្រទេស​វៀតណាម។

Top