• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បិទបញ្ចប់កិច្ចប្រជុំលើកទី៤៣គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាម

ក្រោយរយៈពេល២ថ្ងៃកន្លះប្រជុំ នាព្រឹកថ្ងៃទី២៥មីនា កិច្ចប្រជុំលើកទី ៤៣ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមបានបិទបញ្ចប់ក្រោម អធិបតីភាពរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan។

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan នៅកិច្ចប្រជុំលើកទី៤៣គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាម (រូបថត៖ TTXVN)



អញ្ជើញថ្លែងនៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យ រដ្ឋាភិបាល រដ្ឋសភា ស្ថាប័ន និងអង្គការពាក់ព័ន្ធនានា ផ្ដោតសំខាន់ទៅលើការស្រាវជ្រាវ ទទួលមតិ កែតម្រូវសេចក្ដីព្រាងច្បាប់ចំនួន៧ដើម្បីដាក់ជូន រដ្ឋសភានៅកិច្ចប្រជុំនាពេលខាងមុខ។ នាដើមខែមេសា គណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភានឹងរៀបចំកិច្ចប្រជុំសមាជិកសភាឯកទេសតាមរូបភាពកិច្ចប្រជុំអនឡាញ។ លោកស្រីប្រធានរដ្ឋសភាមានប្រសាសន៍ថា៖ 

“ប្រសិនបើក្នុងខែមេសា ស្ថានភាពជំងឺ Covid-19 នៅតែវិវត្តន៍យ៉ាងស្មុគស្មាញ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងពិចារណាពេលវេលារៀបចំកិច្ចប្រជុំ។ វៀតណាមបានគ្រប់គ្រងជំងឺយ៉ាងល្អ ប៉ុន្តែបានកើតមានសញ្ញាឆ្លងរីករាលដាលទៅក្នុងសហគមន៍ហើយ។ រដ្ឋសភាគាំទ្រចំពោះរដ្ឋាភិបាលដែលបានបញ្ជាដឹកនាំឲ្យតំបន់ទាំងអស់ត្រួតពិនិត្យឡើងវិញភ្លាមៗនូវជនបរទេសនិងជនវៀតណាម ដែលទើបតែវិលត្រឡប់មកវិញពីបរទេស ដើម្បីរាំងខ្ទប់ការឆ្លងរីករាលដាលទៅលើសហគមន៍”។

លោកស្រីប្រធានរដ្ឋសភាក៏បានស្នើឲ្យបង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៌មានដើម្បីដឹកនាំ ប្រតិបត្តិការងារបម្រើប្រជាជនតាមរយៈសេវាកម្មសាធារណៈអនឡាញជៀសវាងការប្រមូលផ្ដុំមនុស្សជាច្រើន។ ទន្ទឹមនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ត្រូវការអនុវត្តដំណោះស្រាយដ៏សមស្រប ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចសង្គម ជំរុញផលិតកម្មអាជីវកម្ម បើកការ ចំណាយទុនវិនិយោគសាធារណៈ ដោះស្រាយបញ្ហាជ្រាបចូលនៃទឹកប្រៃ ធានាជីវភាពរស់នៅសម្រាប់ប្រជាជនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។

Top