• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

បាយដំណើបនិងបង្អែម ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម

ដោយមានបំណងចង់ថ្វាយជូនជីដូនជីតារសជាតិផ្អែមបន្ទាប់ពីមួយឆ្នាំធ្វើការយ៉ាងនឿយហត់ ប្រជាជនវៀតណាមតែងតែដាំបាយដំណើប​និង​​បង្អែមក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីវៀតណាម ដើម្បីបង្ហាញភាពស្មោះត្រង់ដល់ឫសគល់គ្រួសាររបស់ពួកគេ។ អ្នកហូប​មុខម្ហូពនេះ​ក៏មានបំណងប្រាថ្នាចង់បានជីវិតផ្អែមនិងជួបភព្វសំណាងជាច្រើន។

ដើមកំណើតរបស់បាយដំណើបនិងបង្អែម ចាប់ពីទំនៀមទម្លាប់ដែលសែនជីដូនតានៅថ្ងៃចុងក្រោយបង្អស់នៃឆ្នាំចាស់ (គិតតាមចន្ទគតី) គ្រួសារនីមួយៗតែងរៀបចំបាយមួយពេលសែនជីដូនជីតា ដែលមានម្ហូបឈ្ងុយឆ្ងាញ់៖សាច់មាន់ បាយដំណើបម្ហូបឆាសម្លពន្លកឫស្សីសាច់ ជាដើម ... ក្រៅពីនេះ ចានបាយដំណើបនិងបង្អែមក៏ថ្វាយសែនជីដូនជីតាផងដែរ។ មានកន្លែងជាច្រើនដូចជា ទីក្រុងHue បាយដំណើបនិងបង្អែមបានត្រៀមរៀបចំសំរាប់ពិធីសែន ចំពេលវេលាឆ្លងឆ្នាំថ្មីអមដោយបង្អែមជាច្រើនទៀត។ លើសពីនេះទៀត បាយដំណើបនិងបង្អែមដែលគេសែនថ្វាយជូនជីដូនជីតា ក្នុងថ្ងៃទី ១៥កើត ខែមិគសិរ។
 


គ្រឿងផ្សំសម្រាប់ធ្វើបាយដំណើបនិងបង្អែមរួមមាន អង្ករដំណើប សណ្តែតខៀវនិងម្សៅដំឡូងមី។


បាយដំណើបនិងបង្អែមមានរសជាតិឈ្ងុយឆ្ងាញ់និងត្រជាក់ដែលសមស្របសម្រាប់ហូបនៅចុងសប្តាហ៍ជាពិសេសក្នុងពិធីបុណ្យចូលឆ្នាំថ្មី ឬពិធីបុណ្យប្រពៃណីធំផ្សេងៗទៀត។ 

បាយដំណើបនិងបង្អែមជាអាហាររបស់គ្រួសារវៀតណាមគ្រប់រូបតាំងពីយូរលង់មកនេះហើយចាប់ពីរសជាតិ "ផ្អែមដូចបង្អែបទន់ស្អិតដូចបាយដំណើប" ។

បាយដំណើបត្រូវបានដាំពីអង្ករដំណើបនិងសណ្តែកខៀវ។ ពណ៌សពីអង្ករលាយជាមួយពណ៌លឿងពីសណ្តែកខៀវដែលបង្កើតជាពណ៌លឿងខ្ចីស្រស់ស្អាតនិងប្រណិតសម្រាប់មុខម្ហូបនេះ។ បាយដំណើបនេះបានចំហុយឲ្យចម្អិន ហើយទុកឲ្យត្រជាក់ ។ រីឯបង្ហែមវិញ ដែលបានដាំឲ្យដាច់ដោយឡែក។ បង្អែមមានរសជាតិមិនផ្អែមពេកទេ។ យកបង្អែមនិងដាក់ក្នុងចាន បន្ទាប់ពីដាក់បាយដំណើបនៅខាងលើ។បាយដំណើបមានពណ៌លឿងស្រស់ស្អាត បង្អែមមិនខាប់ពេកនិងផ្អែមពេក។ នៅពេលហូប យើងលាយបាយដំណើបនិងបង្អែម។ នេះគឺជាម្ហូបត្រជាក់និងឈ្ងុយឆ្ងាញ់ ប៉ុន្តែរបៀបធ្វើជាសាមញ្ញណាស់ ដូច្នេះនរណាក៏អាចធ្វើបាន។ ពីអាហារបានដាំក្នុងគ្រួសារ នាពេលសព្វថ្ងៃនេះបាយដំណើបនិងបង្អែមបានក្លាយជាម្ហូបពេញនិយមសម្រាប់ប្រជាជនវៀតណាម។ ភោជនីយដ្ឋាន ហាងលក់ម្ហូបអាហារប្រពៃណី វៀតណាមជាច្រើនបានបើក និងលក់បាយដំណើបនិងបង្អែម ដើម្បីឧទ្ទេសនាមដល់ភ្ញៀវទេសចរដែលមកពីគ្រប់ទិសទី./ .

អាសយដ្ឋានលក់បាយដំណើបនិងបង្អែមឆ្ងាញ់បំផុតនៅរដ្ឋធានីហាណូយ (Ha Noi) ៖

- បាយដំណើបនិងបង្អែមលោកស្រី ធីន (Ba Thin) - ៩៣ ផ្លូវ ហាងបូ (Hang Bo)
- បាយដំណើបនិងបង្អែម-៦៦B ផ្លូវ ត្រឹងហ៊ឹងដាវ(Tran Hung Dao)
- បាយដំណើបនិងបង្អែមដប់ប្រាំ -១៦ ផ្លូវ ង៉ូធីញ៉ាម (Ngo Thi Nham)

 

អត្ថបទ៖ ប៊ីកវ៉ាន់ - រូបថត៖ ថាញ់យ៉ាង


Top