• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

បាយក្រឡានតំបន់ពាយព្យ

ទៅកាន់​ពាយព្យ​ ជួប​ជាមួយ​បណ្តាជនជាតិ​ ថៃ (Thai) មឿង​ (Muong) ណុង​ (Nung) តៃ (Tay) លាហា (La Ha) ម៉ាង (Mang) ...។ល។​ មិត្ត​នឹងបាន​​អ្នកស្រុក​អញ្ជើញ​​ពិសារ​​បាយ​​ក្រឡាន​ អាហារ​សាមញ្ញ​ល្បី​ឈ្មោះ​របស់​តំបន់ខ្ពស់​។​

ជា​មួយ​ជនជាតិ​ថៃ​ (Thai) ដើម្បី​ធ្វើ​បាន​អាហារ​បាយ​ក្រឡាន​ ប្រការដំបូង​ត្រូវ​ជ្រើសរើស​បំពង់ឫស្សី​ស្រស់​ខ្ចី មាន​សម្បកក្រៅ​ពណ៌​ខៀវ​ស្រងាត់​ កាត់​ជា​កងប្រវែង​៣០​សង់ទី​ម៉ែត្រ​ គឺ​អាច​ប្រើប្រាស់​​បាន​។ បន្ទាប់​គឺ​​​ជ្រើសរើស​អង្ករ​ដំណើប​។ អង្ករ​សម្រាប់​ដាំបាយ​ក្រឡាន​ជា​ប្រភេទ​ដំណើប​គ្រាប់​មូល​ ចុង​គ្រាប់អង្ករ​មាន​ពណ៌ទឹក​ដោះ​គោ​ និង​​មាន​ក្លិន​ក្រអូប​។​



អង្ករដំណើបលាងស្អាត និងត្រាំទុកពី៦-៨ម៉ោង ក្រោយមកដាក់ចូលទៅក្នុងបំពង់ឫស្សី រួចហើយចាក់ទឹកលិចប៉ប្រះលើមុខអង្ករដំណើប។

អង្ករដំណើបបានដាក់ទៅក្នុងបំពង់ឫស្សី។

បាយក្រឡានបានចម្អិនដោយភ្លើងចង្រ្កាន។

ក្រោយពេលបាយឆ្អិន ចិតសម្បកខាងក្រៅបំពង់ឫស្សីចោល។

អាហារបាយក្រឡាន។

កាលពីដើម​ បាយ​ក្រឡាន​ជា​អាហារ​សម្រាប់​ បងប្អូន​ជន​​ជាតិ​ថៃ (Thai)​​ ធ្វើ​ដំណើរ​ចូល​​ព្រៃ​យូរ​ថ្ងៃ​​។ អ្នក​ដំណើរ​ចូល​​ព្រៃ​គ្រាន់តែ​យក​អង្ករ​បន្តិចបន្តួច​ទៅ​តាម​ ​ ចូល​ព្រៃ​​កាប់​បំពង់ឫស្សី​ ប្រើទឹក​ជ្រោះ​ និង​ស្វែងរក​ឱស​ដើម្បី​ចម្អិន​​បាយ​ក្រឡាន​។ បច្ចុប្បន្ន​ ក្នុង​ថ្ងៃបុណ្យ​វប្បធម៌​ជន​ជាតិ​​ ជនជាតិ​ថៃ​ ​(Thai) តែង​លើក​ការ​ចម្អិន​​អាហារ​បាយ​​ក្រឡាន​ ដើម្បី​ឧទ្ទេសនាម​​នូវ​លក្ខណៈ​អាហារ​ពិសេស​​ផ្សារភ្ជាប់នឹង​ជាតិ​ខ្លួន​ ជូន​ទៅ​ដល់​មិត្ត​ភក្តិ​ជិត​ឆ្ងាយ​​បាន​ដឹង...។ល។​
“(សិប្បករ​ ណុង​វ៉ាន់ញ៉ាយ (Nong Van Nhay) ជំនាញ​ច្នៃ​ចាប៉ី​​របស់​ជនជាតិ​ថៃ​ (Thai) នៅ​ឃុំ​មឿង​ស (Muong So) ស្រុក​ផុ​ង​ធរ (Phong Tho) ខេត្ត​ឡាយ​ចូវ​ (Lai Chau)។​”

ដំបូង​ លាង​អង្ករ​ឲ្យ​ស្អាត​ ត្រាំទឹក​ប្រហែលពី​​ ៦-៨​ម៉ោង​ ស្រង់​ចេញ​ដាក់​ឲ្យ​ស្ងួត​ទឹក​។​ បន្ទាប់​មក​ជនជាតិ​ថៃ ​(Thai) ​ច្របល់​អង្ករ​ជាមួយ​ខ្ញី​បុក​​និង​អំបិល​ ហើយ​​ដាក់​អង្ករ​ចូល​ទៅ​​ក្នុង​បំពង់​ឫស្សី​ ដាក់ទឹក​លិច​ប៉ប្រះ​អង្ករ​។ ដើម្បី​មាន​អាហារ​​បាយ​ក្រឡាន​ឈ្ងុយ​ឆ្ងាញ់​ ជនជាតិ​ថៃ ​​(Thai) ​មិន​ដាក់​អង្ករពេញ​មាត់​បំពង់​ទេ គឺ​ដាក់​​ឲ្យ​នៅសល់​ចន្លោះ​មួយ​​កំណាត់​ ដើម្បីនៅពេល​​បាយឆ្អិន​នឹង​រីក​ពេញ​មាត់​​បំពង់​។
 
ក្រោយ​​មក​ប្រើស្លឹក​ចេក​ចុក​​ជិត​មាត់បំពង់​​ រួច​ដាក់​លើ​ភ្លើង​​ចម្អិន​។​ ពេល​ចម្អិន​ត្រូវ​ត្រឡប់​ទៅវិញទៅ​មក​​ ដើម្បី​បាយ​​ឆ្អិន​ស្មើរ​។ ពេល​ឃើញ​ចំហុយទឹក​ផុស​ឡើង​ចេញពី​មាត់​​បំពង់​ មាន​ក្លិន​ក្រអូប​ គឺបាយ​ក្រឡាន​ឆ្អិន​ហើយ​។ ក្រោយ​​មក​ ចិត​សម្បក​ខាងក្រៅ​​ឲ្យ​ស្តើង​។ ពេល​ហូប​បាយ​ បក​សម្បក​ចេញ​ ​​ហូ​ប​ជាមួយ​អំបិល​ល្ង​​ពិតជា​ឆ្ងាញ់​ណាស់​​។​
 
បាយ​ក្រឡាន​ជាអាហារ​មួយ​ដ៏​សាមញ្ញ​ ពិសេស​និង​តែង​បង្កភាពភ្ញាក់​ផ្អើល​​ជូន​ដល់​អ្នក​ពិសារ​។​ អាហារបាយក្រ​ឡាន​​​​ហាក់ដូចជា​ធម្មតា​ តាំងពី​​វត្ថុ​និង​របៀប​ចម្អិន​ ប៉ុន្តែ​ផ្ទុយទៅ​វិញ​ គឺ​ជា​សិល្បៈ​ទាំង​មូល​មួយ​ គំនិត​ច្នៃ​មួយ​ របស់​​ជន​ជាតិ​តំបន់​ខ្ពស់ បរិយាយ​អំពី​​ភាព​សម្រប់​រវាងទឹក​ ភ្លើង​ និងបំពង់​ឫស្សី​ខ្ចី​៕​

 

អនុវត្ត​៖ ត្រឹន​ថាញ​យ៉ាង​

 


Top