• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

បាតុភូតតាំងពិព័រណ៍របស់អ្នកនិពន្ធ វិចិត្រករ ត្រឹន ធីទ្រឿង (Tran Thi Truong)

ថ្ងៃចុងឆ្នាំ២០១៩ នៅលេខ១៦ ផ្លូវង៉ោក្វៀន (Ngo Quyen) ហាណូយ តាំងពិព័រណ៍ “រូបារម្មណ៍តាមរយៈពណ៌” របស់អ្នកនិពន្ធ វិចិត្រករ ត្រឹន ធីទ្រឿង (Tran Thi Truong) បានបើកសម្ពោធ។ តាំងពិព័រណ៍រំពឹងនឹងបើកក្នុងអំឡុងពេល១០ថ្ងៃ។ ប៉ុន្តែអ្នកនិពន្ធតាំងពិព័រណ៍ ក្រោយមកត្រូវផ្ញើពាក្យសូមអធ្យាស្រ័យដល់ភ្ញៀវកិត្តយស និងអ្នកប្រមូលរក្សាទុក ដោយសារមូលហេតុតាំងពិព័រណ៍ត្រូវបិទទ្វារ មិនកាលកំណត់ដែលបានប្រកាសប្រាប់។ មូលហេតុពិសេស ដែលតាំងពិព័រណ៍ត្រូវបិទទ្វារលឿនគឺ “រូបគំនូរបានលក់ដាច់”។ នាយកអគារតាំងពិព័រណ៍នៅលេខ១៦ ផ្លូវង៉ោង្វៀន (Ngo Quyen) ជាទីកន្លែងប្រព្រឹត្តទៅ "រូបារម្មណ៍តាមរយៈពណ៌" របស់អ្នកនិពន្ធ វិចិត្រករ ត្រឹន ធីទ្រឿង (Tran Thi Truong) បានបូកសរុបបង្កភ្ញាក់ផ្អើលដូច្នេះ “ចាប់ពីឆ្នាំ១៩៩៥ រហូតដល់សព្វថ្ងៃ នេះជាបាតុភូតដំបូងគេ នៃអគារតាំងពិព័រណ៍”។

ដោះលេខកូដ “បាតុភូនេះ” ខ្ញុំសូមកម្ចីពាក្យវាយតម្លៃរបស់អ្នកនិពន្ធល្បីម្នាក់នៅវៀតណាម ង្វៀន ក្វាងធេវ (Nguyen Quang Thieu) ពេលទស្សនាតាំងពិព័រណ៍ របស់អ្នកនិពន្ធ វិចិត្រករ ត្រឹន ធីទ្រឿង (Tran Thi Truong) ពោលថា៖ “អ្នកផ្តល់កំណើតជូនវត្ថុ”។

ដំបូងបង្អស់ វាយតម្លៃលើផ្នែកសិល្បៈ ប្រធានបទមិនថ្មី នោះគឺវត្ថុអចលនា ដូចជាថូផ្កា ប៉ាន់តែ កែវ ឬចង្កៀងប្រេង។ល។ ប៉ុន្តែអ្នកនិពន្ធ វិចិត្រករ ត្រឹន ធីទ្រឿង (Tran Thi Truong) មានជំហានចូលជិតថ្មី ដូចការចែករំលែករបស់លោកស្រី “អចលនាតែចលនា”។ យើងខ្ញុំតែងហៅលោកស្រីជា “អ្នកធ្វើឱ្យវត្ថុបុរាណថ្មីឡើងវិញ”។ ថ្មីៗនេះ មិនត្រឹមតែថ្មីតែខាងក្រៅ នៅទាំងថ្មីទាំងដួងព្រលឹង ទាំងតម្លៃវត្ថុ នៅទាំងបំពាក់លើដងប្រាណវា ដោយដណ្តប់អាវពេលវេលា មានអាយុរហូតដល់ជិតមួយសតវត្សរ៍។ “អាវទាំងនោះ” ក្រោមថ្វីដៃនិងគំនិតរបស់អ្នកនិពន្ធ វិចិត្រករ ត្រឹន ធីទ្រឿង (Tran Thi Truong) បែរជាមានភាពរស់រវើក ពេលសំឡឹងមើលវា អ្នកនឹងឃើញស្រមោលអតីតកាល អនុស្សាវរីយ៍ និងវ័យកុមារភាពរបស់ខ្លួនឯង។

 


ពិធីកាត់ខ្សែបូបើកតាំងពិព័រណ៍៖ “រូបារម្មណ៍តារយៈពណ៌” របស់អ្នកនិពន្ធ វិចិត្រករ ត្រឹន ធីទ្រឿង (Tran Thi Truong) ប្រព្រឹត្តទៅនៅចុងឆ្នាំ២០១៩។ រូបថត៖ តួអង្គផ្តល់ជូន

 

លោកស្រី Pam DeVolder - អនុព័ន្ធព័ត៌មាន - វប្បធម៌ ĐSQ អាមេរិក ជូនបាច់ផ្កាជូនពរ អ្នកនិពន្ធ វិចិត្រករ ត្រឹន ធីទ្រឿង (Tran Thi Truong)។ រូបថត៖ តួអង្គផ្តល់ជូន

 

បុគ្គលិក ĐSQ អាមេរិក ទទួលផ្ទាំងគំនូររូប លោកអនុប្រធានធិបតីអាមេរិក Kamala Harris ដែលអ្នកនិពន្ធ វិចិត្រករ ត្រឹន ធីទ្រឿង (Tran Thi Truong) គូរជូន។ រូបថត៖ តួអង្គផ្តល់ជូន


អ្នកនិពន្ធ វិចិត្រករ ត្រឹន ធីទ្រឿង (Tran Thi Truong) ធ្វើការនៅបន្ទប់គូរគំនូរ។ រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម

 

ជាមួយភាពជោគជ័យលើផ្នែកគូរគំនូរ អ្នកនិពន្ធ វិចិត្រករ ត្រឹន ធីទ្រឿង (Tran Thi Truong) នៅបានស្គាល់តួនាទីជាអ្នកនិពន្ទ៖ ផោហ្វាយ (Pho Hoai) ផ្កាភ្លៀង ពេលវេលាងាកក្រោយ។ល។ រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម

 

អ្នកនិពន្ធ វិចិត្រករ ត្រឹន ធីទ្រឿង (Tran Thi Truong) ក្នុងដំណើរការធ្វើសម្រេចគំនូរមួយផ្ទាំង។ រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម
 

ស្នាដៃអក្សរសាស្រ្តរបស់ អ្នកនិពន្ធ វិចិត្រករ ត្រឹន ធីទ្រឿង (Tran Thi Truong)។ រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម
 

នោះជាមូលហេតុមួយក្នុងចំណោមមូលហេតុ ដែលភ្ញៀវអញ្ជើញមកទស្សនាតាំងពិព័រណ៍ ហើយសម្រេចចិត្តទិញរូបគំនូររបស់ អ្នកនិពន្ធ វិចិត្រករ ត្រឹន ធីទ្រឿង (Tran Thi Truong) តាំងពីដំបូងបានជួបប្រទះ។

អ្នកនិពន្ធ វិចិត្រករ ត្រឹន ធីទ្រឿង (Tran Thi Truong) មុននោះ បានអ្នកអានស្គាល់ជាអ្នកនិពន្ធម្នាក់ ជាមួយស្នាដៃល្បីៗនៅដើមទសវត្សរ៍៩០ នៃសតវត្សរ៍មុន។ ហេតុនោះហើយ ពេលរៀបចំតាំងពិព័រណ៍ មនុស្សគ្រប់គ្នាតែងគិតថា នោះជាការបត់ឆ្វេង “ជិះសេះមើលផ្កា” របស់អ្នកនិពន្ធនៅពេលទំនេរ ស្វែងរកអារម្មណ៍តែងអត្ថបទអក្សរសិល្ប៍បន្ត។

ប៉ុន្តែពេលបានឃើញផ្ទាល់ភ្នែក តាំងពិព័រណ៍របស់លោកស្រី មានអ្នកដែលចូលចិត្តស្រឡាញ់អក្សរសិល្ប៍របស់លោកស្រី មិនតិចនាក់បានភ្ញាក់ផ្អើលចំពោះថ្វីដៃជំនាញផ្នែកខាងបច្ចេកទេសវិចិត្រសិល្បៈនៅនីមួយៗ ទន្ទឹមនឹងតម្លៃស្មារតី សារលិខិតពិសេស។

តាមការចែករំលែករបស់ អ្នកនិពន្ធ វិចិត្រករ ត្រឹន ធីទ្រឿង (Tran Thi Truong) លោកស្រីកាន់ជក់មុនពេលកាន់ប៊ិចសរសេរអក្សរទៀត។ សិល្បការិនី ធ្លាប់សិក្សានៅសកលវិទ្យាល័យវិចិត្រសិល្បៈឧស្សាហកម្ម ជំនាន់ទី៧៣ ផ្នែកសេរ៉ាមិច ប៉ុន្តែរៀនដល់ឆ្នាំទីពីរ លោកស្រីបោះបង់ការសិក្សាពាក់កណ្តាលវគ្គ។ ហេតុនេះ ចំណងចំណូលចិត្តវ័យកុមាររបស់លោកស្រីត្រូវខកខានទៅ។

ដើមឆ្នាំ២០១៩ អ្នកនិពន្ធ វិចិត្រករ ត្រឹន ធីទ្រឿង (Tran Thi Truong) ធ្វើដំណើរទៅលេងនឹងគ្រួសារកូនស្រីបង្កើត ដែលកំពុងរស់នៅអាមេរិក។ ពេលនោះ កូនស្រីកំពុងចូលរួមធ្វើជាអ្នកស្មគ្រចិត្ត បង្រៀនថ្នាក់រៀនក្រៅសាលា ម៉ោងបង្រៀនគូរសម្រាប់កុមារ ដែលជាសិស្សរបស់គ្រូជនជាតិអាមេរិកមួយចំនួន ដូច្នេះក៏អញ្ជើញលោកស្រីចូលរួមតែម្តង។ នោះជានាទីដំបូង លោកស្រីបានវិលត្រឡបមកកាន់វិចិត្រសិល្បៈឡើងវិញ ក្រោយជាង២ទសវត្សរ៍។ មនុស្សគ្រប់គ្នាសុទ្ធតែភ្ញាក់ផ្អើល បន្ទាប់ពីពេលឃើញផ្ទាំងគំនូរសេរ៉ាមិចបានធ្វើសម្រេច។ ពេលនោះគ្រូបង្រៀនគូរគំនូរជនជាតិអាមេរិក សុទ្ធតែពោលនិយាយថា “ពិតជាខ្ជះខ្ជាយទេពកោសល្យវិចិត្រសិល្បៈមួយ ប្រសិនបើលោកស្រីមិនគូរគំនូរ”។ បូកនឹងការលើកទឹកចិត្តពីកូនស្រី ពេលត្រឡប់មកកាន់វៀតណាម អ្នកនិពន្ធ វិចិត្រករ ត្រឹន ធីទ្រឿង (Tran Thi Truong) បានចាប់ផ្តើមរិះគិតហ្មត់ចត់ អំពីការវិលត្រឡបមកលើចំណងចំណូលចិត្ត កាលនៅវ័យកុមាររបស់ខ្លួន។

ជាមួយចរិតគំនិត ធ្វើអ្វីត្រូវតែធ្វើអស់ពីចិត្ត បន្ទាប់ពីសម្រេចចិត្តវិលត្រឡបមកកាន់វិចិត្រសិល្បៈវិញ អ្នកនិពន្ធ វិចិត្រករ ត្រឹន ធីទ្រឿង (Tran Thi Truong) មានសំណាងធំដូចជាការចែករំលែករបស់លោកស្រី នោះគឺមានលោកគ្រូម្នាក់ស្រឡាញ់បង្រៀនអស់ពីចិត្តពីថ្លើម រួមដំណើរនឹងលោកស្រី នោះគឺលោកហាយកៀន (Hai Kien) គ្រូបង្រៀននៅសកលវិទ្យាល័យគរុកោសល្យសិល្បៈមជ្ឈិម។

អំឡុងពេល៦ខែ អ្នកនិពន្ធ វិចិត្រករ ត្រឹន ធីទ្រឿង (Tran Thi Truong) គូរបានគំនូរវត្ថុអចលនា ជាង៤០ផ្ទាំង បានអ្នកស្រឡាញ់វិចិត្រសិល្បៈ និងមជ្ឈដ្ឋានអ្នកជំនាញវាយតម្លៃខ្ពស់។ មានផ្ទាំងគំនូរទើបគូររួច មានអ្នកប្រមូលរក្សាទុកស្នាដៃ អញ្ជើញមកសួរទិញភ្លាម។

តាមអ្នកនិពន្ធ វិចិត្រករ ត្រឹន ធីទ្រឿង (Tran Thi Truong) ស្នាដៃវិចិត្រសិល្បៈស្អាតមួយ ត្រូវប្រជុំនៅកត្តាចំនួន៣ គឺពណ៌ រូបរាង និងខ្លឹមសារ។ កត្តាពីរដំបូង ចំណុះខាងបច្ចេកទេសវិចិត្រសិល្បៈ រីឯកកត្តាទីបី នោះជាកត្តាដែលមជ្ឈដ្ឋានទិទៀនក្នុងវិស័យវាយតម្លៃខ្ពស់ ពីព្រោះអ្នកនិពន្ធ វិចិត្រករ ត្រឹន ធីទ្រឿង (Tran Thi Truong) បង្កើតបានការសន្ទនា រវាងអ្នកមើលនិងស្នាដៃ ពឹងលើពណ៌និងរូបរាង។ កំសៀវដាំទឹក អនុស្សាវរីយ៍ហាណូយសម័យឧបត្ថម្ភធន បានរំលេចចេញ ដូចជារថយន្តដឹកអនុស្សាវរីយ៍នៃសម័យកាលមួយ ដាស់រំលឹកអនុស្សាវរីយ៍ដែលបានកប់រំលិចទៅ។ល។ អ្នកនិពន្ធ វិចិត្រករ ត្រឹន ធីទ្រឿង (Tran Thi Truong) សំណេះសំណាលថា៖ “ខ្ញុំយល់ឃើញថា រាល់វត្ថុនៅជុំវិញខ្លួន សុទ្ធមានដួងព្រលឹង ខ្ញុំគូរដួងព្រលឹងរបស់វា”។

រូបគំនូររបស់អ្នកនិពន្ធ វិចិត្រករ ត្រឹន ធីទ្រឿង (Tran Thi Truong)  សាមញ្ញ ប៉ុន្តែមានច្រើនតុងពណ៌។ ចម្បងនោះគឺតុងពណ៌ស្រាលៗ មានលក្ខណៈបុរាណ តុងពណ៌ភ្លឺពេលសំឡឹងមើលទៅអតីតកាល។ នេះក៏ជាចំណុចពិសេស ធ្វើឱ្យតាំងពិព័រណ៍របស់លោកស្រី បង្កើតជាបាតុភូតមួយក្នុងមជ្ឈដ្ឋានអ្នកវិចិត្រសិល្បៈ។ ក្រៅពីបច្ចេកទេសវិចិត្រសិល្បៈជំនាញ តម្លៃស្មារតី តម្លៃមនុស្សជាតិ និងសារលិខិតជីវភាពរស់នៅថ្មី ជាប្រការដែលធ្វើឱ្យមាន “បាតុភូត”  ត្រឹន ធីទ្រឿង (Tran Thi Truong)។


ស្នាដៃ​គំនូរ​មួយ​ចំនួន​របស់​អ្នកនិពន្ធ វិចិត្រករ ត្រឹន ធី​ទ្រឿង (Tran Thi Truong)។ រូបថត៖ តួអង្គផ្តល់ជូន​៖


 

 

 

 

 

 

 

 

 

អ្នកនិពន្ធ វិចិត្រករ ត្រឹន ធីទ្រឿង (Tran Thi Truong) រៀបរាប់ថា ជ្រុងនៃរាល់បញ្ហា នោះគឺមនោសញ្ចេតនានៃមនុស្សម្នាក់ ដែលបានផ្តល់ជូនជីវភាពរស់នៅ។ លោកស្រី បានរស់នៅដោយសភាពសកម្ម។ ជីវភាពរស់នៅរបស់លោកស្រីពោរពេញទៅដោយទុក្ខលំបាក ប៉ុន្តែអ្នកមិនដែលឃើញនារីម្នាក់នេះ ចុះចាញ់ចំពោះមុខវាសនាឡើយ។ លោកស្រីតែងនាំយកថាមពលសកម្មមួយ និងកែវភ្នែកមួយ ស្មោះត្រង់ ចិត្តទូលាយ ដើម្បីសំឡឹងមើលជីវិត។ ហេតុនោះ អ្នកទស្សនាមើលរូបគំនូររបស់អ្នកនិពន្ធ វិចិត្រករ ត្រឹន ធីទ្រឿង (Tran Thi Truong) មានអារម្មណ៍ស្រឡាញ់ជីវិត ចេះគោរពជីវភាពរស់នៅបច្ចុប្បន្នជាង។

ក្រៅពីគូរវត្ថុអចលនា អត្ថបទក្រោយនេះរបស់លោកស្រី បានបើកទូលាយជាង នោះគឺរូបថត ទេសភាព។ល។

ជាពិសេស ក៏នៅឆ្នាំ២០១៩ ជាមួយការជោគជ័យខាងផ្នែកវិចិត្រសិល្បៈ អ្នកនិពន្ធ វិចិត្រករ ត្រឹន ធីទ្រឿង (Tran Thi Truong) បន្តចុះផ្សាយសៀវភៅរឿងប្រលោមលោកផោហ្វាយ (Pho Hoai) រឿងប្រលោមលោកបង្កើតជាបាតុភូតមួយ បានវាយតម្លៃដូចជា “សារមន្ទីរភាសាមួយ អំពីសម័យឧបត្ថម្ភធន”។ អញ្ជឹងទើបដឹងថាថាមពលច្នៃប្រឌិត នៃមនុស្សម្នាក់មានអាយុ៧០ឆ្នាំ ដែលស្រឡាញ់ជីវភាពរស់នៅដូចម្តេច?។ល។ អ្នកនិពន្ធ វិចិត្រករ ត្រឹន ធីទ្រឿង (Tran Thi Truong) ពេលសំណេះសំណាលនឹងយើងខ្ញុំរួចរាល់ លោកស្រីរំលឹកខ្ញុំថា ចូរជួយលោកស្រីផ្តល់សារលិខិតមួយ ទៅដល់អ្នកអានថា “ការចាប់ផ្តើមវាមិនដែលយឺតពេលទេ កុំខ្លាចយឺតពេល”។

អ្នកនិពន្ធល្បីនៅវៀតណាម  តា យ្វីអាញ (Ta Duy Anh) បានសរសេរដូច្នេះ អំពីអ្នកនិពន្ធ វិចិត្រករ ត្រឹន ធីទ្រឿង (Tran Thi Truong) “សុចរិតធម៌ដែលប៉ះដល់ទីណា ទីនោះពោលគឺទុច្ចរិតតែងរួញទៅ បន្សល់ទុកកាំរស្មីនឹងបន្តស្វែងរកបញ្ចេញសាយពន្លឺឡើង”៕

អត្ថបទ៖ ថាវវី រូបថត៖ ត្រឹន ថាញយ៉ាង ឯកសារ តួអង្គផ្តល់ជូន
ប្រែសម្រួល៖ រីកើង


សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top